» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5120 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695291 នាក់

និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន

 

 

 

ភ្នំពេញ៖មន្ត្រីរាជការចំនួន ២៤ នាក់ទទួលបានឱកាសសិក្សានៅសាកលវិទ្យាល័យនានាក្នុងប្រទេសជប៉ុន តាមរយៈគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស (JDS) ដោយក្នុងនោះចំនួន ២២នាក់ ទទួលបានអាហារូបករណ៍សិក្សាថ្នាក់អនុបណ្ឌិត ចំណែក២នាក់ទៀតសិក្សាថ្នាក់បណ្ឌិត។a student japon 

 

ក្នុងពិធីជប់លៀងជូនដំណើរសិស្សនិស្សិត កាលពីល្ងាចថ្ងៃទី៤ ខែសីហា នៅនិវេសនដ្ឋានឯកអគ្គរាជទូតជប៉ុន រាជធានីភ្នំពេញលោក ណាហ្គាសិ កេនស៊ូកិ ភារធារីស្តីទី ស្ថានទូតជប៉ុនប្រចាំកម្ពុជា សង្ឃឹមថាសិស្សនិស្សិត នឹងទាញយកអត្ថប្រយោជន៍ច្រើនបំផុតពីឱកាសគ្រប់យ៉ាងនៅប្រទេសជប៉ុន មិនត្រឹមតែក្នុងការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងជីវិតជាក់ស្ដែងនៅខាងក្រៅថ្នាក់រៀនផងដែរ។ លោកលើកទឹកចិត្តនិស្សិតទាំងអស់បង្កើតមិត្តភាពជាមួយជនជាតិជប៉ុនឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីទទួលបានការគាំទ្រអំឡុងសិក្សានៅប្រទេសជប៉ុន។

 

ស្របពេលទំនាក់ទំនងការទូតកម្ពុជា ជប៉ុន កំពុងស្ថិតនៅក្នុងកម្រិត​ភាពជាដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ ដែលជាកម្រិតខ្ពស់បំផុត ហើយរដ្ឋាភិបាលនៃប្រទេសទាំងពីរកំពុង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់វិស័យ​។ លោក សង្ឃឹមថានិស្សិតទាំងអស់ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមពង្រឹងភាពជាដៃគូនេះបន្ថែមទៀត តាមរយៈការប្រើប្រាស់ចំណេះដឹង បទពិសោធន៍  ដើម្បីកសាងអនាគតដ៏រឹងមាំសម្រាប់ប្រទេសជប៉ុន និងកម្ពុជា។

 

គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស (JDS) គឺជប៉ុនបានផ្ដល់ជូនកម្ពុជា ដោយបានចាប់ផ្ដើមនៅក្នុងឆ្នាំ២០០០ ក្នុងគោលបំណងផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្ដល់ឱកាសដល់មន្ត្រីវ័យក្មេងបម្រើការងារក្នុងក្រសួងស្ថាប័នសំខាន់ៗ បានទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅប្រទេសជប៉ុន។

រហូតមកដល់បច្ចុប្បន្ន មាននិស្សិតកម្ពុជាជិត ៦០០នាក់បានសិក្សានៅប្រទេសជប៉ុនក្រោមកម្មវិធី JDS។ និស្សិតបញ្ចប់ការសិក្សាជាច្រើន បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា និងក្លាយជាមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា៕a student japon1