» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7890 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698061 នាក់

ក្រសួងសុខាភិបាល​មិនទាន់មាន​វិធានការ​ចំពោះ​ពហុ​ព្យាបាល​និង​សម្ភព​ព្រះ​វិ​ហ៊ា​រ​ដែល​ខ្ជីខ្ជា​ការងារ​បណ្តាល​ឲ្យ​ម្តាយកូន​ស្លាប់​ពេល​សម្រាល​

​ព្រះវិហារ​៖ ”​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព ព្រះវិហារ​” ស្ថិតនៅ​ភូមិ​ឡឥដ្ឋ សង្កាត់​ប៉ាល​ហា ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ ដែលមាន​លោក គួ​ង ឡូ ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តព្រះវិហារ ជា​ម្ចាស់​ភាគហ៊ុន បាន​រង​ការចោទប្រកាន់ថា ធ្វើការ​ខ្ជីខ្ជា​ធ្វេសប្រហែស ទុក​ស្ដ្រី​ដែល​ត្រូវ​សំរាលកូន រយៈពេល​យូរ មិន​ព្រមធ្វើ​ការវះកាត់ បណ្ដាលឱ្យ​ស្ដ្រី​រងគ្រោះ អស់កម្លាំង​និង​ដាច់ខ្យល់​ស្លាប់ ។​ស្ត្រី​រងគ្រោះ​ឈ្មោះ ខៃ ស្រី​ទូច អាយុ ៣៤​ឆ្នាំ នៅ​ភូមិ​ពោធិ៍​ខឿន ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ។ បាន​(​ស្លាប់​រួម​និង​កូនប្រុស​ក្នុង​ផ្ទៃ​) កាលពី​ថ្ងៃទី​០៤.​កញ្ញា​ឆ្នាំ​២០២២ ពេល​ចូល​សំរាលកូន​ទី​២ រយៈពេល​១​យប់​ដោយ​វះកាត់​តែ​គ្រូពេទ្យ​អូសបន្លាយ​ពេល​យូ​។​a cliniq vihear2 

​សេចក្ដីរាយការណ៍​បានឱ្យដឹងថា ស្ដ្រី​រងគ្រោះ​ធ្លាប់​សំរាលកូន​ប្រុស​ដំបូង ដោយ​វិធី​វះកាត់ គឺមាន​សុវត្ថិភាព​។ ក្រោយមកទៀត​នាង បាន​ពពោះ​កូនប្រុស​ទី​០២ ដោយ​នាង​មាន​សុខភាព​រឹងមាំ​ធម្មតា និង​បាន​តាមដាន​សុខភាព ជាប្រចាំ​ទៀតផង​។ លុះដល់​ព្រលប់​ថ្ងៃទី​០៣.០៩.២០២២ នាង​បាន​ឈឺពោះ ហើយក៏​ធ្វើដំណើរ​ជាមួយ​ប្ដី ទៅ​សំរាលកូន​ទី​២ នៅ​”​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព ព្រះវិហារ​”​ស្ថិតនៅ​ភូមិ​ឡឥដ្ឋ សង្កាត់​ប៉ាល​ហា ក្រុង​ព្រះវិហារ​។ លោក យ៉ាន់ ម៉េង​ហាក់ មេបញ្ជាការរង​មូលដ្ឋាន​អាវុធហត្ថ​​ក្រុង​ព្រះវិហារ ត្រូវជា​ប្ដី​របស់​ស្ដ្រី​រងគ្រោះ បាន​ទ្រហោយំ ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​ពិតជា​អាណិត​ប្រពន្ធ​និង​កូន​ខ្លាំងណាស់ និង​មិនអាច​ទទួលយក​បានទេ ចំពោះ​ការស្លាប់​បែបនេះ​។​​លោ​កថា​មុនពេល​ទៅ​សំរាលកូន គឺ​ប្រពន្ធ​របស់លោក មាន​សុខភាព​រឹងមាំ​ធម្មតា​។​

​ពេលនាង​ឈឺពោះ​គ្រប់​ខែ លោក​ក៏​នាំ​នាង​ទៅ​សំរាលកូន​នៅ​”​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព ព្រះវិហារ​”​។ ក្នុងនោះ​គ្រូពេទ្យ បានឱ្យ​ស្ដ្រី​រងគ្រោះ​សំរាក​ក្នុង​មន្ទីរពេទ្យ ខណៈ​រូបគាត់​ជា​ប្ដី​នៅ​មើលថែ​ប្រពន្ធ​ក្នុង មន្តីរ​ពេទ្យ​ផងដែរ​។​បុរស​ជា​ប្តី​បញ្ជាក់ថា លោក បាន​ទទូច​សុំឱ្យ​ក្រុមគ្រូពេទ្យ ធ្វើការ​វះកាត់ ដើម្បី​ជួយ​ព​ន្លឿ​ន កុំឱ្យ​ស្ដ្រី​រងគ្រោះ​ឈឺពោះ​យូរពេក ខ្លាច​នាង​អស់កម្លាំង​។​​ប៉ុន្តែ ក្រុមគ្រូពេទ្យ​បាន​ធ្វេសប្រហែស មិន​យកចិត្តទុកដាក់​មិន​អើពើ វះកាត់​តាម​ការទាមទារ នោះឡើយ បើទោះជា​លោក​បាន​បង់លុយ​សម្រាប់​ការវះកាត់​ក៏ដោយ​។ ដោយ​ទុកឱ្យ​នាង​ឱ្យ​ប្រឹង សំរាល​តាមបែប​ធម្មជាតិ ខណៈ​បែក​ទឹកភ្លោះ​យូរ​ផង​នោះ បណ្ដាលឱ្យ​នាង​អស់កម្លាំង​ជិតផុតដង្ហើម​។​ឃើញ​សភាព​បែប​នោះ ក្រុមគ្រូពេទ្យ​បានដាក់​ថ្នាំ​សណ្ដំ​ឱ្យ​នាង​សន្លប់ ដើម្បី​ធ្វើការ​វះកាត់ ស្របពេលនោះ​នាង​អស់កម្លាំង​ផង ហើយ​ត្រូវ​ថ្នាំ​សណ្ដំ​ទៀត បណ្ដាលឱ្យ នាង​ស្លឺ​ភ្នែក ដកចង្កាមាន់ ដេក​ស្ដូក​លែង​ដឹងខ្លួន លែង​រើ​បម្រាស​អ្វី​ទាំងអស់​។​

​បន្ទាប់ពីបានឃើញ​នាង បាត់​ដង្ហើម​លែង​ដឹងខ្លួន​បែបនេះ គ្រូពេទ្យ បាន ដឹក​ជនរងគ្រោះ បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​១៦​មករា ខេត្តព្រះវិហារ ដើម្បី​គេច​ពី​ការទទួលខុសត្រូវ ។ បន្ទាប់មកទៀត សាកសព​រងគ្រោះ ត្រូវបាន​ដឹក​បន្ត​មក​ផ្ទះ​វិញ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។​លោក យ៉ាន់ ម៉េង​ហាក់ មេបញ្ជាការរង​មូលដ្ឋាន​អាវុធហត្ថ​​ក្រុង​ព្រះវិហារ ដែល​ត្រូវជា​ប្ដី​ស្ដ្រី​រងគ្រោះ​បាន​ចាត់ទុកថា​មូលហេតុ​មកពី​គ្រូពេទ្យ ធ្វើការ​ខ្ជីខ្ជា​ធ្វេសប្រហែស ទុក​ប្រពន្ធ​ខ្លួន​យូរ មិន​ព្រមធ្វើ​ការវះកាត់​ជាហេតុ​នាំឱ្យ នាង​អស់កម្លាំង ហើយ​បានដាក់​ថ្នាំ​សណ្ដំ​ទៀត​ទើប​នាង​ស្លាប់​។​​ប្ដី​ស្ដ្រី​រងគ្រោះ​បញ្ជាក់ថា ខណៈ​ប្រពន្ធ​កំពុង​ឈឺពោះ​នោះ ខ្លួន​បាន​កក់​បន្ទប់ VIP លេខ​860 សម្រាប់​ត្រៀម​សំរាក​ក្រោយ​វះកាត់ក្នុងតម្លៃ៨រយដុល្លារអាមេរិក ។​

​ប៉ុន្តែ​គ្រូពេទ្យ​មិន​វះកាត់​ឡើយ ដោយ​ឱ្យនាង​រង់ចាំ​រហូត ទាល់តែ​នាង​ស្លាប់ ទើប​ភ័យ​ស្លន់ស្លោរ​បញ្ជូន​សព​ចេញ​។ តំណាង មន្ទីរ​ពហុ​ព្យាបាល នឹង​សម្ភព ព្រះវិហារ បាន​អះអាងថា ខ្លួន​មិនបាន​ពន្យារពេល​វះកាត់​នោះទេ​។​​គ្រូពេទ្យ​រូបនោះ​បន្តថា នេះ​ជា​រឿង​ចៃដន្យ​មួយ​គ្រោះថ្នាក់​បន្ទាន់ ដែល​កម្រ​នឹង​ជួប មនុស្ស​កើត​ចាស់​ឈឺ​ស្លាប់​ជា​ច្បាប់ធម្មជាតិ ខណៈ​ក្រុមគ្រូពេទ្យ​ជួយ​អស់ពី​លទ្ធភាព​ហើយ​។​​ចំណែក​លោក គួ​ង ឡូ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ បាន​ថ្លែងថា ករណី​នោះ គ្រូពេទ្យ​បម្រុង​ធ្វើការ​វះកាត់​ស្ដ្រី​រងគ្រោះ​ហើយ​។​​ប៉ុន្តែ​ក្រោយពេល​ដាក់​ថ្នាំ​សណ្ដំ​ស្រាប់តែ​នាង​”​អ័ព្ទ​ស្លេ​រ​”​សំពាត​ឈាម​ធ្លាក់ចុះ ជិតផុតដង្ហើម​។​
​ខណៈ​អត្រា​នៃ​ការស្លាប់​របស់​នាង​ខ្ពស់បំផុត​រហូតដល់​៨៥% ក្នុងនោះ​លោក គួ​ង ឡូ ក៏បាន​ជម្រុញ​ឱ្យ​គ្រូពេទ្យ​ជួយសង្គ្រោះ​ផងដែរ​។​

​បើតាម​លោក គួ​ង ឡូ នេះ​ជា​ករណី​ស្បូន​កន្ត្រាក់ បែក​ទឹកភ្លោះ​ហូរ​ចូល​ស​សៃ​ឈាម និង​សួត បណ្ដាលឱ្យ​កម្ទេច​ផ្សេងៗ​ស្ទះ​ចរន្ត ទើប​នាង​ស្លាប់​។​​ក្នុងនោះ​លោក គួ​ង ឡូ ក៏បាន​ទទួលស្គាល់​ដែរ​ថា លោក​ពិត​ជាមាន​ភាគហ៊ុន នៅក្នុង​មន្ទីរ​ពហុ​ព្យាបាល នឹង​សម្ភព ព្រះវិហារ ពិតប្រាកដ​មែន​។ រីឯ​លោក សុក វាសនា ប្រធាន​មន្ទីរពេទ្យបង្អែក​១៦​មករា ខេត្តព្រះវិហារ បាន​ថ្លែងប្រាប់​កាសែត​នៅ​រសៀល​ថ្ងៃទី​០៦.០៩.២០២២​ថា ពេលនោះ​ស្ដ្រី​រងគ្រោះ​ត្រូវបាន​ដឹក​មកកាន់ មន្ទីរពេទ្យបង្អែក របស់លោក ត្រឹមតែ​២៥​នាទី​ប៉ុណ្ណោះ រួច​ក៏​ដឹក​សព​ទៅធ្វើ​បុណ្យ ។​​ចំពោះ​ការវិនិច្ឆ័យ​បែបណា​នោះ​? លោក​សូម​មិន​បកស្រាយ​ឡើយ ដោយ​ថា​ជំនាញ​កំពុង​ស្រាវជ្រាវ​។​​គ្រួសារ​រងគ្រោះ​អះអាងថា មូលហេតុ​មកពី​គ្រូពេទ្យ ធ្វើការ​ខ្ជីខ្ជា​ធ្វេសប្រហែស មិន​យកចិត្តទុកដាក់​បែបណា​ក្ដី​។ ប៉ុន្តែ​ពន្លឺយុត្តិធម៌ សម្រាប់​ជនរងគ្រោះ​ក៏ដូចជា ចំណាត់ការ​ក្ដៅ​ទៅលើ​”​មន្ទីរ​ពហុ​ព្យាបាល នឹង​សម្ភព ព្រះវិហារ​” ប្រហែលជា​ពុំ​អាចទៅរួច​ឡើយ​។​ព្រោះ​ម្ចាស់​ភាគហ៊ុន​នៃ​មន្ទីរពេទ្យ​មួយ​នេះ ជា​ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តព្រះវិហារ ដែលជា​អ្នកអនុវត្ត​ច្បាប់​ហើយ​នោះ​?៕a cliniq vihear a cliniq vihear1 a cliniq vihear3 a cliniq vihear4