» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11688 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701859 នាក់

លោក អ៊ុំ រី កីឡាប្រដាល់​ជើងចាស់​ចង់​រំលឹក​ពី​ប្រវត្តិ​កីឡាប្រដាល់​សេរី​ខ្មែរ​ទុកឲ្យក្មេង


​ភ្នំពេញ​៖​ប្រសិនបើ​ស្តាប់​ការរៀបរាប់​របស់លោក អ៊ុំ រី គឺ​កីឡា​ប្រដាល់សេរី​ខ្មែរ​មាន​ប្រវត្តិ​តាំងពី​ឆ្នាំ​៨០០​នៃ​គ្រិស្តសករាជ​។ នេះ​បើ​យោងតាម​ឯកសារ​ជា​ភាសាបរទេស​ដែល​កូនស្រី​របស់លោក​បាន​ស្រាវជ្រាវ និង​មាននៅ​ក្នុង​ដៃ​ផងដែរ​។a box ry

​លោក អ៊ុំ រី ជា​កីឡាករ​ប្រដាល់សេរី​ខ្មែរ​តែ​ម្នាក់​គត់​បន្ត​រស់រានមានជីវិត​ពី​របប​ប៉ុលពត និង​បច្ចុប្បន្ន​រស់នៅ​ទីក្រុង​ឡងប៊ិច សហរដ្ឋអាមេរិក​។ កើត​ក្នុង​ឆ្នាំ​១៩៤៤ សម័យ​សង្គ្រាមលោកលើកទី​២ និង​មាន​ស្រុកកំណើត​ឯ​ព្រែក​ក្តាម ខេត្តកណ្ដាល បច្ចុប្បន្ន​លោក អ៊ុំ រី មាន​អាយុ​៧៧​ឆ្នាំ​។ ប៉ុន្តែ កម្លាំង​ពលំ និង​រាងកាយ​របស់គាត់​នៅ​រឹងមាំ ប្រសិនបើ​យើង​ប្រៀបធៀប​ទៅនឹង​មនុស្ស​វ័យ​ស្រករៗ​គ្នា​ដែល​ស្ថិតក្នុង​ស្ថានភាព​ចាស់​ទ្រុឌទ្រោម​។ ផល​បច្ច័យ​នេះ គឺ​បណ្តាលមកពី​លោក​ចំណាយ​ពេលវេលា​ច្រើន​ក្នុងការ​ហាត់ប្រាណនិងបង្ហាត់​កីឡាប្រដាល់​ដ​ល់​សិស្ស​ខ្មែរ និង​បរទេស​ក្នុង​ក្លឹប​កីឡា​របស់គាត់​មួយកន្លែង​ក្នុង​ក្រុង​ឡងប៊ិច​។

លោក អ៊ុំ រី ចាប់ផ្តើម​ប្រកប​អាជីព​ជា​កីឡាករ​ប្រដាល់សេរី​ចាប់តាំងពី​ឆ្នាំ​១៩៦១ រហូតមកទល់​ឆ្នាំ​១៩៧៥ ដែល​ក្រោយមក​ក្រុម​ទាហាន​ខ្មែរក្រហម​បាន​ចូល​កាន់កាប់​ក្រុងភ្នំពេញ​។ ផ្ទុយ​ពី​អ្នកដទៃ បើទោះបីជា​ពួក​ខ្មែរក្រហម​ដឹងថា លោក អ៊ុំ រី​ជា កីឡាករ​ប្រដាល់សេរី​ល្បីឈ្មោះ​ក្តី ក៏ប៉ុន្តែ​លោក អ៊ុំ រី នៅតែ​ទទួលបាន​នូវ​ការសណ្តោសប្រណី​អាច​បន្ត​រស់រានមានជីវិត​រហូតដល់​ថ្ងៃ​៧​មករា​១៩៧៩​។ លោក អ៊ុំ រី បាន​ចាក​ចេញទៅ​រស់នៅ​សហរដ្ឋអាមេរិក ក្រោយពេល​ស្នាក់នៅ​ក្នុង​ជំរុំ​ព្រំដែន​ប្រទេស​ថៃ​មួយរយៈ​។

​ងាក​មក​ស្តាប់​ការរៀបរាប់​អំពី​កីឡាប្រដាល់​វិញ បើទោះបីជា​គាត់​មាន​មាឌ និង​កំពស់​តូច​ទាប​បន្តិច​ក្តី ក៏ប៉ុន្តែ​លោក អ៊ុំ រី ចិត្តខ្លាំង​ហ៊ាន​តតាំង​នឹង​លោក ជា សារ៉ាក់ កីឡាករ​ប្រដាល់​ល្បីល្បាញ​ក្នុង​ទសវត្សរ៍​ឆ្នាំ​៧០​ដែរ ដែល​លោក ជា សារ៉ាក់ មាន​មាឌធំ​ជាង និង​ខ្ពស់ជាង រហូត​ទាល់តែ​គាត់​ទទួលជោគជ័យ​ល្បីឈ្មោះ​ជា​បន្តបន្ទាប់​។ ក្នុង​មួយជីវិត​របស់លោក អ៊ុំ រី គឺ​គាត់​ធ្លាប់​ឡើង​ឆាក​ប្រដាល់​ជាង​៣០០​លើក ក្នុងនោះ​លោក​ក៏​ធ្លាប់​ប្រយុទ្ធ​នឹង​គូ​ប្រដាល់​កីឡាករ​ថៃ​ផងដែរ​។ លោក​ធ្លាប់បាន​គូប្រយុទ្ធ​វាយ​បាក់ធ្មេញ បាក់​ខ្ទង់ច្រមុះ និង​ខូច​ត្រចៀក​ម្ខាង​ស្តាប់​លែង​ឮ​មកទល់​បច្ចុប្បន្ន​។ ទោះជា​យ៉ាងណា លោក​ធ្លាប់​បានទទួល​ពានរង្វាន់​ពី​ព្រះបរមរាជវាំង​ក្នុងសម័យ​សង្គមរាស្ត្រនិយម​។​

​ដោយឡែក កូនស្រី​ទាំង​៣​នាក់​របស់លោក អ៊ុំ រី សុទ្ធសឹង​ត្រូវបាន​បណ្តុះបណ្តាល​កីឡាប្រដាល់​សេរី លើកលែងតែ​កូនប្រុស​ដែល​មិន​និយម​កីឡា​នេះឡើយ​។ វត្តមាន​របស់លោក អ៊ុំ រី ជាមួយ​កូនស្រី​ពៅ និង​បុរស​សញ្ជាតិ​អាមេរិក​មួយរូប​នៅ​កម្ពុជា​ក្នុង​គ្រានេះ គឺ​ក្នុង​គោលបំណង​សិក្សា​ស្រាវជ្រាវ​ឯកសារ​បន្ថែម ដើម្បី​សរសេរ​ចងក្រង​ជា​សៀវភៅ​កីឡា​ប្រដាល់សេរី​ខ្មែរ​ទុកជា​ប្រវត្តិ​សម្រាប់​កុលបុត្រ​កុលធីតា​ខ្មែរ​គ្រប់​ជំនាន់​បានដឹង និង​ថែរក្សា​កីឡាប្រដាល់​ខ្មែរ​ប្រភេទ​បុរាណកាល​មួយ​នេះ​។ លើសពីនេះ លោក អ៊ុំ រី មាន​មហិច្ឆតា​ចង់អោយ​ពិភពលោក​ទទួលស្គាល់​ស​ម្ប​ត្តិ​មនុស្សជាតិ​កម្ពុ​ជាមួយនេះ​អោយចូល​ជា​បេតិកភណ្ឌ​ពិភពលោក​តាមរយៈ​អង្គការ​យូណេស្កូ (UNESCO) ។​​សូម​សេចក្តីប៉ងប្រាថ្នា​សម្រាប់​ជីវិតចុងក្រោយ​របស់លោក អ៊ុំ រី បាន​ដល់​គោលដៅ​ដោយ​គ្មាន​ឧបសគ្គ​៕​ដោយ​លោក​ស្ទី​វិ​ន សាន់​a box ry1 a box ry2 a box ry3 

​