
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5124 នាក់
ម្សិលមិញ 9639 នាក់
សរុប 20695295 នាក់
ភ្នំពេញ៖នាយទាហានកម្ពុជា ០៤រូប បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធា ខាងវិស្វករជំនាញជំនាន់ទី៩៩ រយៈពេល ៦ឆ្នាំ ពីបណ្ឌិត្យសភាយោធាអវកាស ម៉ាសៃស្កាវ៉ា នៃសហព័ន្ធរុស្ស៊ី លើជំនាញថតដ្រូនពីលើអាកាស និងព័ត៌មានភូមិសាស្រ្ត ។
សមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ីបាន បង្ហោះសារតាមហ្វេប៊ុកអបអរសាទរ បានឱ្យដឹងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ថា នាយទាហានដែលបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធារួមមាន៖ លោកអនុសេនីយ៍ទោ រាជ វិរៈវង្ស ជំនាញផែនទីព័ត៌មានភូមិសាស្ត្រ, លោកអនុសេនីយ៍ទោ ខន ឧត្ដម ជំនាញផែនទីព័ត៌មានភូមិសាស្ត្រ, លោកអនុសេនីយ៍ទោ ឃួន រដ្ឋា ជំនាញថតដ្រូនពីលលើអាកាស និងលោកអនុសេនីយ៍ទោ ឥន្ទ សុផែន ជំនាញថតដ្រូនពីលើអាកាស។