» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5987 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696158 នាក់

មាន​ក្មេង​ឆ្លង​គូ​វិត​១៩​នៅ​ហ្កា​រ៉ា​ស​ឡាន​ក្នុង​សង្កាត់​ទួល​សង្កែ​២

 

​ភ្នំពេញ​៖​បុរស​អាយុ​៤៣​ឆ្នាំ ក្មេងស្រី​អាយុ​១៦​ឆ្នាំ និង ក្មេងប្រុស អាយុ​១២​ឆ្នាំ​រស់នៅ ផ្ទះ​លេខ​២២៣J ផ្លូវ​លេខ​៥៩៩ ក្រុមទី​៦ ភូមិ​គង្គា​ផុស សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ ត្រូវបាន​ប្រកាស ថា បាន​ឆ្លង​ជំងឺ កូ​វីដ​-១៩ នា​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១ នេះ ។​ក្រុមគ្រូពេទ្យ បាន​ចុះទៅ​ទទួលយក​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ចំនួន ៣​នាក់ នៅវេលា​ម៉ោង ១០:៤០​នាទី ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១ នៅ​ឃ្លាំង​លក់​រថយន្ត RVLG ដែល​ពាក់ព័ន្ធ​នឹង​ករណី​អ្នកជំងឺ​កូ​វីដ​-១៩ ឈ្មោះ ចាន់ មករា ស្ថិតនៅ​ចំណុច​ខាងលើ​។​a co boy 

​លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ​ឲ្យ​ដឹងថា អ្នកជំងឺ​ទាំង​៣​នាក់ នេះ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ សណ្ឋាគារ The Great Duke ជិត​ផ្សារ​ដើម​គរ​។ ដោយឡែក​ទីតាំង​ខាងលើនេះ បាននិងកំពុង​បិទ​ជា​បណ្ដោះ​អាសន្នកាល​ពីថ្ងៃ​ម្សិលមិញ ក្រោយពី​មានការ​យក​សំណាក រួចមក​។ នា​ថ្ងៃ​អង្គារ ទី​១៦ ខែមីនា ឆ្នាំ​២០២១​នេះ ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានប្រកាសថា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ថ្មី ចំនួន ១០៥​នាក់​បន្ថែមទៀត និង​មាន​អ្នកជា​សះស្បើយ​ចំនួន​៨៨​នាក់​។

​តួលេខ​នេះ​បានធ្វើ​ឲ្យ​ចំនួន​អ្នក​បាន​ដែល​ឆ្លង​កូ​វីដ​១៩​ក្នុង «​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​» បាន​កើន​ដល់ ៩១៥​នាក់ ក្នុងនោះ មាន​ប្រុស​៤៩១​នាក់ និង​ស្រី​៤២៤​នាក់​។​​គួរបញ្ជាក់​ផងដែរ​ថា រហូតមកដល់​ពេលនេះ ក្រសួងសុខាភិបាល បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ​-១៩ សរុប ១៤៣០​ករណី ក្នុងនោះ​អ្នកជំងឺ​៨១៨​នាក់ បានជា​សះស្បើយ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន ៦០៩​នាក់​៕a co boy2 a co boy1 

​