» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7179 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697350 នាក់

សម្តេច​ហ៊ុន សែន​ដាក់​បញ្ជា​ឲ្យ​ទិញ​ក្តារ​មឈូស​និង​យក​ឈើ​ដែល​ចាប់​ប្រមូលបាន​ធ្វើជា​ក្តារ​មឈូស​សម្រាប់​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩

 

​ភ្នំពេញ​៖​ក្នុងឱកាស​ថ្លែង​សារ​ពិសេស​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​០១​ខែកក្កដា ឆ្នាំ​២០២១​ទន្ទឹម​និង​បញ្ជា​ឲ្យ​ខិតខំ​ព្យាបាល​កុំ​ឲ្យ​មាន​មនុ​ស្ស្ល​ស្លាប់​ដោយ​លើក​ប្រទេស​សឹង្ហ​បុរី​ជា​គំរូ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្តេច​ហ៊ុនសែន​បានសម្រេច​ដាក់​បញ្ជា​ឱ្យ​យក​ឈើ​ដែល​ចាប់បាន​កន្លងមក​ធ្វើជា​ក្តារ​មឈូស​សម្រាប់​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ដើម្បី​រៀបចំ​ទុកដាក់​សព​ឱ្យ​ទទួលបាន​ក្តារ​មឈូស​ត្រឹមត្រូវ​។a co vandin 

ការដាក់​បទបញ្ជា​នេះ​សម្ដេច​ហ៊ុនសែន​បាន​បញ្ជា​ឱ្យ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ត្រូវយក ឈើ​ដែល​ចាប់​ប្រមូលបាន​ធ្វើជា​ក្តារ​មឈូស​សម្រាប់​អ្នក​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ដោយ​កុំឱ្យ​អ្នកស្លាប់​អត់​មាន​ក្តារ​មឈូស​នោះទេ​។​សម្ដេច​បាន​ថ្លែងថា​ការធ្វើ​បែបនេះ​ដើម្បី​កុំឱ្យ​អ្នក​ស្លាប់ទៅ​មិន​គ​ម្បី​ពីព្រោះថា​អ្នក​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​នេះ​គឺ​សាច់​ញា​ត្តិ​មិន​អាចមក​មើល​បានទេ​។​លើសពីនេះ ត្រូវ​រក​កន្លែង​សម្រាប់​កប់​សាកសព​ចំពោះ​បងប្អូន​ជនជាតិ​និង​សាសនា​មួយចំនួន​ហើយ​បើ​អាច ទិញ​ធាតុ​សម្រាប់​ដាក់​ឆ្អឹង​ផងដែរ​។

សម្ដេច​បានបញ្ជាក់​បន្ថែម​ថា “​ឈើ​ដែល​យើង​ចាប់បាន​កន្លង​ទៅយក​អាហ្នឹង​ធ្វើ​ក្តារ​មឈូស យើង​មិន​ដល់​ថ្នាក់​ថា ឱ្យ​សាកសព​របស់​យើង​អត់​ក្តារ​មឈូស​ទេ ត្រូវមាន​ក្ដារ​មឈូស ត្រូវធ្វើ​រឿង​ហ្នឹង​ឱ្យ​ច្បាស់ ត្រូវគោរព​ដល់​វិញ្ញាណក្ខន្ធ​របស់​អ្នកស្លាប់​ដោយ​ជំងឺ​ចង្រៃ​នេះ​”​។​សម្ដេច​ហ៊ុន សែន ក៏បាន​ណែនាំ​ដល់​អភិបាល​រាជធានី​-​ខេត្ត ទាំងអស់ ត្រូវ​រៀបចំ​កន្លែង​សាងសង់​ឈាបនដ្ឋាន ដើម្បី​បូជាសព​ចំពោះ​អ្នក​កើត​ជំងឺ​កូ​វីដ​-១៩​។ សម្ដេច តេ​ជោ​បាន​ថ្លែង​បញ្ជាក់ថា “​ខ្ញុំ​សួរ​ទៅ ឃួ​ង ស្រេង កាលពី​ម្សិលមិញ​ថា ក្ដារ​មឈូស​ពេលខ្លះ ត្រូវបាន​ឧបត្ថម្ភ​ដោយ​សប្បុរសជន ពេលខ្លះ​យើង​ទិញ​។

ដូច្នេះ​យើង​អត់​ទាន់​បានគិត​ដល់​ទេ​ថា ស្លាប់​ជំនាន់​ប៉ុលពត វា​ជា​រឿង​មួយ ស្លាប់​សម័យ​កូ​វីដ​-១៩ គឺ​កំសត់​ណាស់​។ យ៉ាងហោចណាស់ យើង​ត្រូវមាន​ក្តារ​មឈូស​បាន​ត្រឹមត្រូវ​សម្រាប់​យកទៅ​បូជា​ឬ​យកទៅ​កប់​”​។​សម្ដេច​ក៏បាន​ណែនាំ​ដល់​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោកនាយ​ឧត្ដមសេនីយ៍​សៅ​សុខា​ត្រូវ​ពិនិត្យ​ឈើ​នៅ​កន្លែង​ណាខ្លះ​បើ​អនុវត្ដ​ន៍​តិ​វិធី​តាមផ្លូវ​ច្បាប់​ត្រូវ​ជំរុញ​ការ​រឹបអូស​ឱ្យបាន​រហ័ស​។ ជាមួយគ្នានេះ សម្ដេច ក៏​ជំរុញ​ដល់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​ប​ញ្ជេ​ញ​ថវិកា​ដើម្បី​ទិញ​ក្ដារ​មឈូស​យកមក​ស្ដុក​ទុកដាក់​នៅតាម​មន្ទីរពេទ្យ តាម​បណ្ដា​រាជធានី​-​ខេត្ត​។​
​

សម្ដេច​ហ៊ុន សែន ក៏បាន​បញ្ជាក់​រម្លឹក​ប​ន្ថែ​ម​ទៀតថា​“​ប៉ុន្ដែ​កុំ​ឆ្លៀត​ប្រើប្រាស់​រដ្ឋ ធ្វើ​កន្លែង​កប់ខ្មោច យក​ឈើ​ធ្វើ​ក្តារ​មឈូស ឆ្លៀត​យក​ដី ឆ្លៀត​កាប់​ឈើ កុំ​ធ្វើ​អា​ទង្វើ​ហ្នឹង ហើយ​សូមកុំ​យក​លេស​ថា យក​ឈើ​មក​ធ្វើ​ក្តារ​មឈូស​ហើយ​នាំគ្នា​កាប់​ឈើ​និង​វាតទី​យក​ដី​ដែលជា​របស់​រដ្ឋ​ឱ្យសោះ​”​។​រហូតដល់​ថ្ងៃទី​១​កក្កដា​២០២១​យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩​សរុប​ចំនួន​៩៩៩​នាក់​(​ឆ្លង​សហគមន៍​៨៦៧​និង​នាំចូល​១៣២)​និង​មាន​ជាសះស្បើយ​៧១៥​នាក់ ។ ដូច្នេះ​ចំនួន​ករណី​ជំងឺ​កូ​វីដ​-១៩​សរុប​កើន​៥១៣៨៤​នាក់​និង​ចំនួន​ជាសះស្បើយ​សរុប​កើន​៤៤៨៥៨​នាក់​និង​ស្លាប់​ថ្មី​២៦​នាក់​សរុប​ស្លាប់​៦២៨​នាក់ ។ សូមបញ្ជាក់ថា ប្រទេស​យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០ ។​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​១១៥៕a fire vut3 

​