» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 29835 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597254 នាក់

សម្តេច​តេ​ជោ​បង្ហើប​រឿង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល​ជនក្រីក្រ​ចាប់ពី​ឆ្នាំក្រោយ​

​ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​បង្ហើប​អំពី​គ្រោង​កម្មវិធី​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​បច្ចេកទេស ជូន​យុវជន​ក្នុង​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ ដោយ​មិន​គិតថ្លៃ ហើយ​បូក​បន្ថែម​ជាមួយនឹង​ការផ្ដល់ប្រាក់​ឧបត្ថម្ភ​។​a hun cus 

​ថ្លែង​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត CUS ជិត​៧​ពាន់​នាក់ នា​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២៣​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​កំពុងតែ​ដាក់​ឲ្យ​រៀបចំ​ដាក់​ឲ្យ​មានការ​សិក្សា ហើយ​ការសិក្សា​នេះ​វា​នឹង​ទៅជា​ការពិត​មួយ ដែល​ឆ្នាំនេះ​យើង​បានអនុម័ត​ថវិកា​រួចស្រេច​ទៅហើយ យើង​មិនអាច​ធ្វើ​បានទេ​។ ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ជូន​ដល់​យុវជន ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នៅ​ទូទាំងប្រទេស គឺមាន​ប្រមាណ​មាន​១​លាន​៥​សែន​នាក់ នៅតាម​គ្រឹះស្ថាន បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​របស់​រដ្ឋ ក្នុង​កម្រិត​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត​មួយ ដោយ​មិន​បង់ថ្លៃ ហើយ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំ យើង​នឹងធ្វើ​នៅ​ចុង​ឆ្នាំនេះ និង​ឆ្នាំក្រោយ​ចាប់ពី​នោះ​»​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អះអាងថា ជា​ការពិត​សម្ដេច​ចង់​អនុវត្ត​កម្មវិធី​នេះ​នៅក្នុង​ឆ្នាំ​២០២៣​តែម្ដង ប៉ុន្ដែ​ដោយសារ​មិនមាន​កញ្ចប់​ថវិកា ខណៈ​ការអនុម័ត​ថវិកា​សម្រាប់​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០២៣​នេះ បានធ្វើ​រួចទៅហើយ ដូច្នេះ​កម្មវិធី​នេះ អាច​នឹងត្រូវ​ធ្វើឡើង​នៅ​ចុងឆ្នាំ​២០២៣ ឬ​ដើមឆ្នាំ​២០២៤​។​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បាន​បន្ដថា កម្មវិធី​នេះ​យើង​នឹង​រ៉ាប់រង​សម្រាប់​សិស្ស​ទទួល​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​ចេញពី​គ្រួសារ​ក្រីក្រ​គ្មាន​លទ្ធភាព​រៀន​នៅ​មហាវិទ្យាល័យ ដោយ​យក​ពួកគាត់​ទៅ​បណ្ដុះបណ្ដាល មិន​ត្រឹមតែ​មិន​បង់ថ្លៃ​ទេ ប៉ុន្ដែ​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ឲ្យ​គាត់​បន្ថែមទៀត ដោយ​ធ្វើ​មិច​បណ្ដុះបណ្ដាល​ធនធានមនុស្ស បើ​យើង​ដោះស្រាយ​ក្នុង​រង្វង់​១​លាន​៥​សែន​នាក់​នេះ​។​

​សម្រាប់​ទស្សនៈវិស័យ សម្ដេច​តេ​ជោ ហ៊ុន សែន មើលឃើញថា សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ត្រូវ​សមាហរណកម្ម ជាមួយ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​, សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន​ច្រើន ដែល​ចាំបាច់​ត្រូវតែ​យកចិត្តទុកដាក់ ធនធានមនុស្ស​ដែល​បម្រើការ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក៏មាន​ច្រើន ដូច្នេះ​១​លាន​៥​សែន​នាក់ ដែល​យើង​ត្រូវ​បណ្ដុះបណ្ដាល​ក្នុង​មួយ​ឆ្នាំនេះ គឺ​ក្នុង​ពេលខាងមុខ​ដែល​យើង​ដាក់​ជា​ទិសដៅ​សម្រាប់​ផ្ដល់​ឲ្យ​ពួកគេ​នូវ​ជំនាញ ដែល​យើង​នឹង​ទទួល​នូវ​ការវិនិយោគ​ពី​ខាងក្រៅ​កាន់តែច្រើន ហើយ​គេ​ត្រូវការ​មិនមែន​គ្រាន់តែ​បញ្ហា​កម្លាំង​ទេ កម្លាំង​អត់​បច្ចេកទេស​គេ​មិន​យក​ទេ​។​

​