» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6170 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696341 នាក់

ឡាយ​វីដេអូ​លក់​ដាវ​សា​ម៉ូ​រ៉ៃ​ត្រូវ​នគរបាល​ឃាត់ខ្លួន​

 

​ភ្នំពេញ​៖​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើការ​បង្ហាញមុខ​ជនសង្ស័យ​ម្នាក់ ដែលជា​ឈ្មួញ​ជួញដូរ​អាវុធ​ខុសច្បាប់ ប្រភេទ​ដាវ សា​ម៉ូ​រ៉ៃ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២២​។a samurai

​មុន​ឈានដល់​ការឃាត់ខ្លួន​បុរស​ជា​ឈ្មួញ​នេះ ដោយសារ​បុរស​ម្នាក់​ជា​ឈ្មួញ​បានធ្វើការ​ឡាយ​ផ្ទាល់​តាម​បណ្ដាញ​សង្គម ដើម្បី​លក់​អាវុធ​របស់ខ្លួន​។ រហូតដល់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២២ កម្លាំង​នគរបាល​បានធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បុរស​ម្នាក់ ជា​អ្នកលក់ និង​ដកហូត​បាន​ដាវ​ចំនួន ១៩០​ដើម នៅ​ចំណុច​ម្ដុំ​ផ្សារ​ប៉េសេ ក្នុង​សង្កាត់​បឹងទំពុន តាម​បណ្ដោយ​ផ្លូវ​៣៧១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​.​។​​ជនសង្ស័យ​ដែល​លក់​អាវុធ​ខុសច្បាប់​មាន ឈ្មោះ ទីវ ឈុន​ទី ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ផ្ទះជួល​លេខ​៣៧០ បន្ទប់​លេខ​១០៧ ផ្លូវ​លេខ​៦៧​បេ​តេ ភូមិ​ត្នោតជ្រុំ​២ សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ រ​ភ្នំពេញ​។​

​ប្រតិបត្តិ​ការបង្ក្រាប​ក​រ​ណី​នេះ បានធ្វើ​ឡើង​ដោយមាន​ការសម្របសម្រួល​ពី លោក ម៉ុ​ត ដា​រ៉ា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក វរសេនីយ៍ឯក ប៊ុត សត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដឹកនាំ​កម្លាំង​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ នៅវេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច​ស្ថានីយប្រេងឥន្ធនៈ​PTT​ផ្លូវ​មុន្នី​រ៉េត ក្នុង​សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​​ជនសង្ស័យ​ឈ្មោះ ទីវ ឈុន​ទី បាន​ផ្សព្វផ្សាយ​ដាក់លក់​ដាវ​សាំ​ម៉ូ​រ៉ៃ នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ឈ្មោះ Seven Tii និង​តាម​ផេ​ក​ឈ្មោះ Seven CamboSamoria ក្នុង​១​ដើម​តម្លៃ​៥០​ដុល្លារ ហើយ​ឲ្យ​អតិថិជន​ដែល​ចង់​ទិញ​ដាវ​សាំ​ម៉ូ​រ៉ៃ​អាច​ទំនាក់ទំនង​តាម​ទូរ​សព្ទ​ដៃ​លេខ ផ្ទាល់ខ្លួន​បាន​។​

​មន្ត្រី​ជំនាញ​បាន​បន្តទៀតថា នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២២ ជនសង្ស័យ​បាន​យក​ដាវ​សាំ​ម៉ូ​រ៉ៃ ប្រវែង ៧០​សង់ទីម៉ែត្រ ទៅ​ប្រគល់​ឲ្យ​អតិថិជន​នៅ​ចំណុច​ស្ថានីយប្រេងឥន្ធនៈ​PTT​ផ្លូវ​មុន្នី​រ៉េត សង្កាត់​ស្ទឹងមានជ័យ​២ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​ចាប់យក​ដាវ​សាំ​ម៉ូ​រ៉ៃ ប្រវែង ៧០​សង់ទីម៉ែត្រ ចំនួន ១​ដើម បញ្ជូនទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​២ ដើម្បី​ធ្វើការ​សាកសួរ​។ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ បាន​នាំ​ជនសង្ស័យ​ឈ្មោះ ទីវ ឈុន​ទី ដោយ​សហការ​ជាមួយ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹងទំពុន​២ និង​មានការ​អនុញ្ញាត​ពី​ម្ចាស់​ផ្ទះជួល​ផង​នោះ បានធ្វើការ​ឆែកឆេរ​ប​ន្ទ​ប់​ស្នាក់នៅ​របស់​ជនសង្ស័យ​បន្ទប់​លេខ​១០៧ ផ្ទះជួល​លេខ​៣៧០ ផ្លូវ​លេខ​៦៧​បេ​តេ ភូមិ​ត្នោតជ្រុំ​២ សង្កាត់​បឹង ទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ រកឃើញ​វត្ថុ​តាំង​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន ១៩០​ដើម​បន្ថែមទៀត​៕a samurai1 a samurai2 


​