» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6113 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696284 នាក់

រកឃើញអ្នកយកស្លាកលេខនគរបាល1A-1990 ទៅបំពាក់លើម៉ូតូរបស់ខ្លួន ដាកផ្លាករត់ឌុបហើយ

 

ខេត្តកណ្តាល៖សេចក្តីប្រកាសព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជម្រាបជូនសាធារណជនមេត្តាជ្រាប ថ្មីៗនេះមានបណ្តាញសង្គមបានយករូបភាព ម៉ូតូពាក់ស្លាកលេខ នគរបាល 1A-1990 ក្លែងបន្លំ បំពាក់ម៉ូតូផ្ទាល់ខ្លួនបង្ហោះចែកចាយធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ដោយសរសេរផ្លាកបិទនៅធុងម៉ូតូខាងក្រោយថា «រត់ម៉ូតូឌុបតម្លៃសមរម្យអោយប៉ុន្មានយកប៉ុណ្ណឹង»។a moto po2 

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការស្រាវជ្រាវស្វែងរកអត្តសញ្ញាណបុគ្គលដែលបានក្លែងបន្លំ ស្លាកលេខ ម៉ូតូខាងលើ បានឲ្យដឹងថា ៖

ចំពោះស្លាកលេខ នគរបាល 1A-1990 ជាស្លាកលេខ បំពាក់ម៉ូតូអគ្គិសនីរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល។តាមការបំភ្លឺរបស់ឈ្មោះ ចាន់ ដារុន ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិអូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដ៊បានឲ្យដឹងថា កាលពីថ្ងៃទី០២.០៨.២០២៥ ខ្លួនបានទិញម៉ូតូមួយគ្រឿង ពណ៌ស ពាក់ស្លាក់លេខ 1LT-4435 ក្នុងតម្លៃ $៧០០(ប្រាំពីរយដុល្លារ) លុះក្រោយមកខ្លួនបានស្គាល់ បុគ្គលម្នាក់ (មិនចាំឈ្មោះ) បានលក់ស្លាកលេខ នគរបាល 1A-1990 ក្លែងបន្លំ ឲ្យខ្លួនក្នុងតម្លៃ ១២០,០០០៛ (ដប់ពីរម៉ឺនរៀល) ពេលនោះខ្លួនបានផ្លាស់ប្តូរស្លាកលេខម៉ូតូ ពីស្លាកលេខស៊ីវិល មកស្លាកលេខ នគរបាល វិញទៅ ហើយមូលហេតុដែលខ្លួនផ្លាស់ប្តូរ ស្លាកលេខម៉ូតូដូចនេះ ដោយសារខ្លួនស្រឡាញ់។

បញ្ជាក់ : មន្រ្តីជំនាញបានទំនាក់ទំនងតេទូរស័ព្ទទៅសមាជិកក្រុមគ្រួសារបុគ្គលខាងលើ បានឲ្យដឹងថា ឈ្មោះ ចាន់ ដារុន គាត់មានបញ្ហាសតិស្មារតី។ចំណាត់ការ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា រួចដកហូតស្លាកលេខម៉ូតូខាងលើ មិនអនុញ្ញាតឲ្យបំពាក់លើម៉ូតូបន្តទៀតនោះទេ រួចបានឲ្យគាត់ត្រឡប់ទៅផ្ទះវិញ៕a moto po a moto po1