» លោកអធិការរងក្រុងប៉ោយប៉ែត ទទួលបន្ទុកការងារផែនសន្តិសុខ ជាប់សង្ស័យថាបានបេីកឡានបង្ករគ្រោះថ្នាក់ដល់អ្នកដំណើរ ហើយបើកឡានរត់គេចតែស្នងការដឹងហើយ!? » កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់នៅរសៀលថ្ងៃនេះបន្តស្អែកទៀត! » មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ទទួលយកទារកបោះបង់មករក្សាបណ្តោះអាសន្ន ក្រោយឪពុកម្តាយត្រូវបានសមបញ្ជូនទៅតុលាការ » អាវុធហត្ថខេត្តកែប បង្ក្រាបករណីបាញ់បោះ និងរក្សាទុកអាវុធខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យចិន-ខ្មែរ ៥នាក់បញ្ជូនទៅតុលាការតែម្នាក់ » មីយ៉ាន់ម៉ានិងកម្ពុជាអះអាងពីការ បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោកក្នុងដំណើរទស្សនកិច្ចលោកមីនអោងឡាំង! » កម្ពុជា បានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល » កម្ពុជាថៃជួបគ្នាក្រោមយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS ជម្លោះដែនសមុទ្រកម្ពុជា-ថៃ » ចាប់ខ្លួនចៅអធិការវត្តដែលល្បីក្នុងការបង្កើតបន្តោងរាសីពីបទកឹបកេងលុយវត្តបែករឿងដាច់អាបត្តិនិងសីលធម៍! » អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 848 នាក់

ម្សិលមិញ 15986 នាក់

សរុប 20347983 នាក់

បញ្ជូន​មេខ្លោង​និង​បក្ខពួក​ប្លន់​ឧកញ៉ា​លក់​ឡេ​អ៊ា​ន​ស៊ៀ​វ​ម៉ី ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​

 

​ភ្នំពេញ ៖ លោក William Guang និង​កូនចៅ​ត្រូវបាន​ប៉េអឹម​បញ្ជូន ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​រសៀល​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២១ ដើម្បី​ប្រគល់​ឲ្យ​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​ពាក់​ព​ន្ធ័​ការ​ប្លន់​ផ្ទះ​ឧកញ៉ា​លក់​ឡេ​អ៊ា​ន​ស៊ៀ​វ​ម៉ី​។​a court william4 

​សូមបញ្ជាក់ថា​កាលពីវេលា​ម៉ោង​ប្រមាណ​១០​និង​៤០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២១ ផ្ទះ​អ្នកលក់​ឡេ​អន​ឡាញ​ឧគញ៉ា អ៊ា​ន សៀវ​ម៉ី ត្រូវបាន​ក្រុមចោរ មួយក្រុម​មាន​គ្នា​៥​នាក់ ស្លៀកពាក់​ឯកសណ្ឋាន​ស​ម​ត្ថ​កិច្ច កាន់​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន បន្លំ​ចូលចាប់​ខ្លួន ឈ្មោះ អ៊ា​ន សៀវ​ម៉ី ហើយ​ធ្វើ​សកម្មភាព​ប្លន់​តែម្តង​។ ក្រោយ​ពួកចោរ​បាន​ចាកចេញ​ប្រមាណ​៧​នាទី ប្អូនប្រុស​របស់ អ៊ា​ន សៀវ​ម៉ី បាន​ហៅ​ទូរស័ព្ទ​មកកាន់​លេខ ១២៩១ របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ការអន្តរាគមន៍​។​

​កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​ដល់​កន្លែងកើតហេតុ​ភ្លាមៗ រកឃើញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​ឈ្មោះ អ៊ា​ន សៀវ​ម៉ី ដែល​ជនល្មើស​ទម្លាប់​ចោល គឺជា​ដីកា​ក្លែងក្លាយ ហើយ​ឯកសណ្ឋាន​សមត្ថកិច្ច ដែល​ពួកចោរ​ពាក់​ធ្វើ​សកម្មភាព ក៏​សន្និដ្ឋានថា​ជាការ​ក្លែងបន្លំ​។ បន្ទាប់មក​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​ការស្រាវជ្រាវ កំណត់​មុខសញ្ញា ដោយ​ធ្វើការ​ផ្ទៀងផ្ទាត់ ភិនភាគ​ពួកចោរ និង​រថយន្ត​ធ្វើ​សកម្មភាព រកឃើញ​តម្រុយ​ថា​ករណីនេះ មាន​ការជាប់​ពាក់ព័ន្ធ​ជាមួយ​កូនចៅ​ផ្ទាល់​របស់ មេបក្ស​ខ្មែរ​ក្រោក លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏បាន​សម្ងំ​ឃ្លាំមើល​មុខសញ្ញា​អស់​ពេល​មួយ​យប់​មួយថ្ងៃ​។​

មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំកម្លាំងចុះ​សំដៅ ទៅកាន់​ផ្ទះ​របស់លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang ស្ថិតនៅក្នុង​បុរី​ប៉េង​ហួត ផ្លូវ​៦០​ម៉ែត្រ ដោយ​ជំ​ហ៊ាន​ដំបូង ឃាត់ខ្លួន​មនុស្ស​ចំនួន​០២​នាក់ ដែល​បាន​បើកឡាន​ចេញពីផ្ទះ​ដើម្បី​សួរនាំ និង​បន្ត​សម្រុកចូល​ក្នុងផ្ទះ​ដែលជា​សម្បុក​ចោរ ឃាត់ខ្លួន​មនុស្ស ចំនួន​១០​នាក់​បន្ថែមទៀត សរុប​១២​នាក់ (​ប្រុស​០៩​នាក់ ស្រី​០៣​នាក់​) ដោយ​ក្នុងនោះ ក៏មាន​ទាំង​លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ផងដែរ​។​

តាម​ចម្លើយ​របស់​ឈ្មោះ សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ​សុខ សុវណ្ណ​វ​ឌ្ឍ​នាសារ​ពង្ស ហៅ វិ​ល្លាម គ័ង ដែលជា​មេខ្លោង​និង​ជា​អ្នក រៀបចំ​ផែនការ បាន​បញ្ជាក់ថា សកម្មភាព​ចូល​ប្លន់​ផ្ទះ​អ្នកលក់​ឡេ​អន​ឡាញ អ៊ា​ន សៀវ​ម៉ី នេះ គឺ​ខ្លួន​រៀប​ផែនការ​មុន​តែមួយ​ថ្ងៃ​ទេ ដោយ​ចេញ​ធ្វើ​សកម្មភាព​ចំនួន ០៥​នាក់ ខ្លួន​ជា​អ្នកដឹកនាំ​ផ្ទាល់​តែម្តង មូលហេតុ ដែល​នាំ​ឲ្យ​ខ្លួន​សម្រេចចិត្ត​ប្លន់​គឺ​ដោយសារ​:​ទី​១ គឺ​សព្វថ្ងៃ​ខ្លួន​ខ្វះខាត​លុយកាក់​ទ្រទ្រង់​ជីវភាព​និង​បក្ស ជាក់ស្តែង​រថយន្ត​ដែល​ខ្លួន​ជិះ គឺ​បង់​រំ​លោះ​មិនទាន់​ដាច់​នៅឡើយ ហើយ​ផ្ទះ​ដែល​ខ្លួន រស់នៅ គឺ​ជួល​ក្នុងតម្លៃ ២៥០០$​ក្នុង​១​ខែ ជំពាក់​ឈ្នួល​ផ្ទះ​គេ​២​ខែ​ហើយ ។​ចំណែក​ស្នាក់ការ​បក្ស​ចំនួន​១៦​ខេត្ត ក៏​មិនមាន​ប្រាក់​បង់​ឈ្នួល​ផ្ទះ​ឲ្យ​គេ ព្រមទាំង​ជំពាក់​បំណុល​គេ​ជុំ​ទិស​ទៀតផង​។​

​ទី​២ គឺ​ខ្លួន​មាន​ទស្សន​: អ្នកក្រ​និយម ជ្រិញ​ពួក​អ្នកមាន ឡាយ​តាម Facebook បង្អួត​ទ្រព្យសម្បត្តិ ដូចនេះ ក៏​កើត​ចិត្ត​ចង់ ព្រមាន​ដល់​អ្នកមាន មួយចំនួន​ដែលមាន​ចរិត​បែបនេះ ។​កន្លងមក​ពួកខ្លួន​បានធ្វើ​សកម្មភាព​ប្លន់​ចំនួន​០២​លើក​:​ទី​១​គឺ​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ បានធ្វើ​សកម្មភាព​ប្លន់ ម្ចាស់​បុរី​ម៉ន​ដា​នី នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ តែ​មិនបាន​សម្រេច ព្រោះ​នៅ​ថ្ងៃ​ធ្វើ​សកម្មភាព ស្រាប់តែ​ជនរងគ្រោះ​មិនបាន​នៅក្នុង​ឡាន​ដែល​ពួកខ្លួន​បាន​កាក់​ប្លន់ ក៏​ក្លែង​ធ្វើជា​សួរនាំ​ក្នុងនាម​សមត្ថកិច្ច ហើយ​ពេលនោះ​ខ្លួន​មិនបាន​ចូលរួម​ទេ គឺ​ឲ្យ​តែ​កូនចៅ ០៥​នាក់ អាវុធ​វែង​០១​ដើម អាវុធខ្លី​០២​ដើម និង​ក្លែង​ឯកសណ្ឋាន​សមត្ថកិច្ច ចុះទៅ​ធ្វើ​សកម្មភាព​។​

​លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​សារភាពថា​ប្រតិបត្តិការ​ប្លន់​ផ្ទះ អ៊ា​ន សៀវ​ម៉ី គឺ​រូបគេ​ជា​អ្នកដឹកនាំ​ដោយផ្ទាល់ ដែល​ក្នុងនោះ រូបគេ រួមជាមួយ​កូនចៅ​៤​នាក់​ផ្សេងទៀត ប្រដាប់​ដោយ​អាវុធ​ចំនួន ៥​ដើម (AK ០១​ដើម និង​កាំភ្លើងខ្លី​០៤​ដើម​) បាន​ចូលទៅ​បន្លំ​ជា​សមត្ថកិច្ច​ចុះ​អនុវត្ត​ដីកា ហើយក៏​ឆ្លៀតឱកាស ភ្ជង់​ប្លន់​ម្ចាស់ផ្ទះ​។ លោក បន្ថែមថា ពេល​ចូល​ក្នុងផ្ទះ​រូប​ខ្លួន​បាន​កាន់​កាំភ្លើងខ្លី​០១​ដើម ឧបករណ៍​ផ្តាច់​សេវា​ទូរស័ព្ទ ០១​គ្រឿង និង​ស្ពាយ​សាក់​កាដូ ០១ តែដោយសារ​រូប​ខ្លួន មី​ញូ​ប​ភ្នែក ហើយ​មិនបាន​ពាក់​វ៉ែនតា ខ្លួន​ក៏​ត្រឡប់​ចូលទៅ​អង្គុយចាំ​ក្នុង​រថយន្ត​វិញ​។ 
​បច្ចុប្បន្ន សុំ​ណុំ​រឿងនេះ​កំពុងស្ថិត​ក្នុងដំណាក់កាល​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ រង់ចាំ​ការចោទប្រកាន់ បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ លើ​អង្គសេចក្តី​៕a court william a court william1 a court william2 a court william3