» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1873 នាក់

ម្សិលមិញ 5988 នាក់

សរុប 18747208 នាក់

ស្រី​ស្អាត​ជា​គ្រូ​កូរ៉េ​ត្រូវ​ឃាតក​វាយ​សម្លាប់​ពេល​នៅ​ជាមួយ​សង្សារ​!

​កំពង់ចាម​៖​គ្រូ​ភាសា​កូរ៉េ​ម្នាក់ ត្រូវ​ឃាតករ​វាយ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​នៅនឹងកន្លែង និង​ម្នាក់ទៀត​ជា​សង្សារ​រងរបួស​ធ្ងន់ កំពុង​សង្គ្រោះ​នៅ មន្ទីរពេទ្យ បង្ក​ឲ្យ​ភាក់​ផ្អើល​កាលពី​យប់​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​សាលាបឋមសិក្សា​ហ៊ុន ណេង ស្ថិត​ក្នុងស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ។​a korea teacher 

​ប្រភព​ព័​ត៌​ពី​សម​ត្ត​កិច្ច​ឲ្យ​ដឹងថា ជនរងគ្រោះ​ទី​១-​ឈ្មោះ ហ៊ី ធា​វីន ភេទ​ស្រី អាយុ​២៤​ឆ្នាំ (​ស្លាប់​នៅនឹងកន្លែង​កើត ហេតុ​) មាន​ទីលំនៅ ភូមិ​អណ្តូង​ច្រោ​ស ឃុំ​ក្រឡា កំពង់សៀម ជា​គ្រូបង្រៀន​ភាសា​កូរ៉េ នៅ​សាលាបឋមសិក្សា​ហ៊ុន​ណេង​ស្ទឹងត្រង់ ។

ចំណែក​ជនរងគ្រោះ​ម្នាក់ទៀត ឈ្មោះ ម៉ៅ សុខ​មិញ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ចាក់ ឃុំ​ព្រែក​ចាក់ ស្រុក​ស្ទឹងត្រង់ រងរបួស​ធ្ងន់​កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ។​បើតាម​ស្ត្រី​ម្នាក់​ដែល​ម្តាយ​យុវជន​រងគ្រោះ​ថា កាលពី​ល្ងាច​ថ្ងៃទី​២០ ឧសភា កូនប្រុស​គាត់​ជិះ​ម៉ូតូ​ម៉ាក C125​ស៊េរី​២០១៧ ចេញពីផ្ទះ ដើម្បី​ទៅ​ចូលរួម​មង្គលការ​គេ ។ រហូតមកដល់​ពេលយប់ មិន​បានឃើញ​ត្រឡប់មកផ្ទះ​វិញ​ទេ ហើយ​ទូរស័ព្ទ​ចុច​ចូល តែ​មិនមាន​អ្នក​លើក​និយាយ​ឡើយ​។​

​ម្តាយ​បន្តថា ស្រាប់​នៅ​ព្រឹក​ព្រលឹម​ចូល​ថ្ងៃទី​២១ ឧសភា នេះ ត្រូវបាន​នគរបាល​ទូរស័ព្ទ​ប្រាប់​គាត់​ថា កូនប្រុស​គាត់​ត្រូវគេ​កាប់​របួសធ្ងន់​ចំក្បាល​សន្លប់ និង​កំពុង​ស្ថិតនៅក្នុង​មន្ទីរពេទ្យ​ស្រុក​ស្ទឹងត្រង់ ។ ម្តាយ​ថា កូនប្រុស​គាត់ រៀងរាល់​ល្ងាច ទំនេរ​គឺ​ជិះ​ម៉ូតូ​មក​រៀន​ភាសា​កូរ៉េ​ហើយ ព្រោះ​បាន​ត្រៀម​ដាក់ពាក្យ​ចេញទៅ​ធ្វើ​ពលករ​នៅ​ប្រទេស​កូរ៉េខាងត្បូង​។​

​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា ករណី​ឃាត​កម្មនេះ បើតាម​ការពិនិត្យ​នៅ​កន្លែងកើតហេតុ​ឃើញ​មាន​បន្សល់ទុក​ដំបង​ឈើ​១​កំណាត់ (​ប្រវែង​៤​តឹក​) ម៉ូតូ​ម៉ាក​C125​របស់​នារី​រងគ្រោះ​ដែល​ស្លាប់​ទាំង​អាក្រាតកាយ​នេះ ។​

​សមត្ថកិច្ច​កំពុង​ដាក់​ការសង្ស័យ​ជា​ជំហាន​ដំបូង​ថា ផ្តើម​ពី​រឿង​ស្នេហា​ត្រីកោណ ។​សង្ឃឹមថានឹង​វែកមុខ​បាន​ព្រោះ​ជនរងគ្រោះ​ម្ន​ក់នៅ​រស់នៅ​ឡើយ​លើកលែងតែ​គេ​ជា​ឃាតក​។​a korea teacher1 a korea teacher2