» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9597 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699768 នាក់

សម្តេចហ៊ុនសែនចេញសារគាំទ្រជំហររាជរដ្ឋាភិបាលក្នុងឱកាសខួប១ឆ្នាំថ្ងៃទាហ៊ានថៃឆ្មក់បាញ់សម្លាប់វិរៈកងទព័ខ្មែរដំបូង!

 

ភ្នំពេញ៖ថ្ងៃនេះ(២៥ឧសភា២០២៦)កាលពីឆ្នាំមុនទាហានថៃបាញ់សម្លាប់អតីតវរៈកងទ័ពខ្មែរម្នាក់មុនគេពេលបំពេញបេសកកម្មនៅក្នុងទឹកដីខ្មែរតំបន់មុមបីមុននឹងវាធ្វើសកម្មភាពឈ្លានពានទឹកដីកម្ពុជា ។វរៈកងទ័ពដែលបានពលីមុនគេនោះគឺ លោកព្រឹន្ទបាលែក សួន រោន ។a sourn roun 

នៅថ្ងៃខួប១ឆ្នាំដែលយោធាថៃបង្ហាញសាច់ដុំដាក់ខ្មែរនេះដែរសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្តីទីបានបង្ហោះសារនៅក្នុងហ្វេសប៊ុកមានខ្លឹមសាថា៖ដំបូងខ្ញុំសូមសំដែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខជាមួយគ្រួសារសពលោកព្រិន្ទបាលឯក សួន រោន ដោយសារការវាយឆ្មក់ពីកងទ័ពឈ្លានពាន។ ព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការ និងការអភិវឌ្ឍមិនគួរមានរឿងបែបនេះកើតឡើងនោះឡើយ ដែលខ្ញុំសូមថ្កោលទោសយ៉ាងហ្មឺងម៉ាត់ចំពោះបុគ្គល ឬអង្គភាពឬថ្នាក់ណាក៏ដោយ ដែលបានសម្រេចចិត្តឲ្យធ្វើសកម្មភាពឈ្លានពានបែបនេះ ដែលវាប្រហាក់ប្រហែលជាមួយការឈ្លានពានកាលពីឆ្នាំ២០០៨ ដល់២០១១ នៅប្រាសាទព្រះវិហារ។

សម្តេចតេជោបញ្ជាក់ថា៖ខ្ញុំមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេ តែខ្ញុំគាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែនដើម្បីត្រៀមវាយបកការពារ ខ្លួនក្នុងករណីមានការឈ្លានពានបន្តទៀត។ ខ្ញុំសង្ឃឹមថាកាចរចាដែលនឹងត្រូវធ្វើ​ នៅថ្ងែស្អែករវាងមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ និងទទួលបានផលល្អ។ ខ្ញុំសង្ឃឹមថានិងមិនមានភាពតានតឹងទូទាំងបណ្តោយព្រំដែន រវាងប្រទេសទាំងពីរ រហូតដល់រាំងស្ទះដល់កិច្ចសហការលើវិស័យផ្សេងទៀត ដែលជាផលប្រយោជន៍នៃប្រទេសទាំងពីរនោះឡើយ។

ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិ សូមមេត្តាកុំពង្រីកនូវជម្លោះនេះឲ្យទៅជាការស្អប់ខ្ពើមជាតិសាសន៍ និងសូមជឿជាក់លើការដោះស្រាយរបស់រាជរដ្ឋាភិបាលនិងកងទ័ពនៃប្រទេសទាំងពីរ។ យើងស្អប់សង្រ្គាមតែយើងបង្ខំចិត្តត្រូវធ្វើសង្រ្គាមដើម្បីប្រឆាំងការឈ្លានពានរបស់បរទេស ដូចដែលបានធ្វើកាលពីឆ្នាំ២០០៨ដល់២០១១ ដែលប្រើមុខព្រួញ៣គឺ យោធា ការទូត និងផ្លូវច្បាប់។

 

សូមបញ្ជាក់ថាចាប់តាំងពីថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៥ថ្ងៃដែលទាហ៊ានថៃលួចបាញ់សម្លាប់វិរៈកងទព័ខ្មែរ​ថៃបានធ្វើសកម្មភាពប្រើកម្លាំងវាយឈ្លានពានប្រទេសកម្ពុជាចំនួន២លើកគឺលើកទី១ពីថ្ងៃទី២៤កក្កដារហូតដល់២៨កក្កដា២០២៥និងលើកទី២បន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី៧សីហាឆ្នាំ២០២៥សម្របសម្រួលដោយលោកនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីក្នុងនាមប្រធានអាស៊ាននិងប្រធានាធិបតីសហរដ្ឋអាមេរិកគឺពីថ្ងៃទី៥ធ្នូដល់ថ្ងៃទី២៧ធ្នូឆ្នាំ២០២៥។

ទោះបីចំនួនអតីតវរៈកងទ័ពពលីមិនត្រូវបានបង្ហាញជាផ្លូវការយ៉ាងណាក៏ដោយតែក៏កងទព័យើងមានចំនួនច្រើននាក់ដែរដែលត្រូវបានពលី ។ ក្រៅពីនោះមានប្រជាពលរដ្ឋខ្មែររួមទាំងកុមារក៏បានស្លាប់ប្រមាណជិត២០នាក់ និងរបួសជិត៨០នាក់ និងមានជនស៊ីវិលប្រមាណជាង៦៣ម៉ឺននាក់បានភៀសសឹកចេញពីផ្ទះសម្បែង និងភូមិឋាន រហូតមកដល់បច្ចុប្បន្ននេះនៅសល់ប្រមាណជា៣ម៉ឺននាក់ជាងស្ថិតនៅក្នុងលំនៅឋានបណ្ដោះអាសន្ន ព្រោះដីធ្លី និងផ្ទះសម្បែងរបស់ពួកគេត្រូវបានទាហានចោរថៃចូលកាន់កាប់ដោយខុសច្បាប់ប្រមាណ៦០ទីតាំងក្រោយពីមានកិច្ចព្រមព្រៀងលើបទឈប់បាញ់ជាលើកទី២ថ្ងៃទី២៧ធ្នូឆ្នាំ២០២៥។a hun roun