» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9460 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699631 នាក់

ឃាត់ខ្លួន​លោក វ៉ា សា​រ៉ង​ចៅសង្កាត់​ចោមចៅ​ទី​២ បញ្ជូនទៅ​តុលាការ ទាក់ទង​ការគំរាមកំហែង​ទារលុយ​ចំនួន​១​លាន​រៀន ពី​នារី​ជួញដូរ​គ្រឿងញៀន



​ភ្នំពេញ​៖ លោក វ៉ា សា​រ៉ង ចៅសង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន បញ្ជូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ​។​មូលហេតុ​គឺ​ពាក់​ព​ន្ធ័​និង លោក​ចៅសង្កាត់​រូបនេះ បាន​ទូរ​សព្ទ័​ទារលុយ​ពី​នារី​ជួញដូរ​គ្រឿងញៀន​ម្នាក់​ចំនួន​១​លាន​រៀល​។ នារី​ដែលជា​អ្នកជួញដូរ​គ្រឿងញៀន​ឈ្មោះ ស៊ុយ ជីវ៉ា ហៅ​តុ​ក ក៏ត្រូវ​បាន​ចាប់​បញ្ជូនទៅ​តុលាការ​ផងដែរ​។​a sangkat drug 

​លោក​វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២៤ លោក វ៉ា សា​រ៉ង ចៅសង្កាត់​ចោមចៅ​២ បាន​ដឹកនាំ​កម្លាំង​ប្រជា​ការពារ និង​ប្រធានភូមិ ចុះ​រដ្ឋបាល ហើយ​បាន​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​ឈ្មោះ នី គឹម​អាន ដកហូត​ថ្នាំញៀន​ចំនួន​៥៦​កូន​កញ្ចប់​តូច រួម​និង​អ្នកប្រើប្រាស់​មួយចំនួនទៀត​។ ក្រោយ​ឃាត់​បាន ក៏​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចាត់ការ​តាម​នីតិវិធី ដោយឡែក​ឈ្មោះ ស៊ុយ ជីវ៉ា ហៅ កុ​ត ភេទ​ស្រី អាយុ​១៧​ឆ្នាំ បាន​ពិនិត្យ​ទឹកនោម​គ្មាន​សារធាតុ​ញៀន ក៏​អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​។

បន្ទាប់មក​ប្រហែល​មួយ សប្តាហ៍​ក្រោយ លោក​ចៅសង្កាត់​បានទទួល​ព័ត៌មាន​ថា ឈ្មោះ ស៊ុយ ជីវ៉ា ដែល​ត្រូវជា​ប្អូនថ្លៃ​របស់​ជនសង្ស័យ នី គឹម​អាន ក៏​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដែរ ហើយ​ក៏បាន​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​ឈ្មោះ ស៊ុយ ជីវ៉ា ដើម្បី​ទារប្រាក់​១​លាន​រៀល ថ្នូរ​នឹង​ការបញ្ចប់​រឿង មិន​ស្រាវជ្រាវ​ចាប់​បន្តទៀត ហើយ​ឈ្មោះ ស៊ុយ ជីវ៉ា ក៏បាន​ថត​សម្លេង រួច​បាញ់​ឲ្យ​អ្នកជិតខាង ហើយក៏​ធ្លាយ​ដល់​អ្នកសារព័ត៌មាន យកទៅ​បង្ហោះ​តាម TikTok តែម្តង​។​

​ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ ក្រោម​បញ្ជា​របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​, នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ សមត្ថកិច្ច​ការិយាល័យ ប្រឆាំង​គ្រឿងញៀន បាន​ហៅ​ភាគី​ពាក់ព័ន្ធ មាន​លោក​ចៅសង្កាត់​ចោមចៅ​ទី​២ ឈ្មោះ វ៉ា សា​រ៉ង និង​ឈ្មោះ ស៊ុយ ជីវ៉ា ហៅ កុ​ត ភេទ​ស្រី អាយុ​១៧​ឆ្នាំ (​អ្នក​ថត​សម្លេង​) ចូលមក​បំភ្លឺ​។​

 លោក​ចៅសង្កាត់ វ៉ា សា​រ៉ង បាន​បំភ្លឺថា គាត់​បាន​ដឹកនាំ​កម្លាំង​ប្រជា​ការពារ ចាប់​ឃាត់​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ចំនួន​២​នាក់ មាន​ស្រី​ម្នាក់ មានឈ្មោះ ស៊ុយ ជីវ៉ា អាយុ​១៧​ឆ្នាំ និង​ឈ្មោះ នី គឹម​អាន ហៅ ផេ​វ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ដោយ​ចាប់យក​វត្ថុតាង​ថ្នាំញៀន​ទឹកកក​៥៦​កញ្ចប់​តូច កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២៤ រួច​បញ្ជូនមក​ប៉ុស្តិ៍​រដ្ឋបាល​ចោមចៅ​ទី​២ ហើយ​ធ្វើតេស្ត​ទឹកនោម​លើ​អ្នក​ទាំងពីរ ជា​លទ្ធផល ឈ្មោះ ស៊ុយ ជីវ៉ា ហៅ​កុ​ត មិនមាន​សារធាតុ​ញៀន ក៏​អប់រំ​ឲ្យ​ទៅ​លំនៅដ្ឋាន​វិញ​។​

​លោក​ចៅសង្កាត់​ពិត​ជាទ​ទួល​ស្គាល់​ថា លោក​បានខ​ល​ទៅ​គំរាមកំហែង​ទារលុយ​ចំនួន​១​លាន​រៀន ជា​ថ្នូរ​នឹងមិន​តាម​ចាប់ខ្លួន​ឈ្មោះ ស៊ុយ ជីវ៉ា ហៅ កុ​ត ដូច​ក្នុង​សារ​សំលេង​បង្ហោះ​ក្នុង TickTok ប្រាកដ​មែន​។​​ដោយឡែក​ឈ្មោះ ស៊ុយ ជីវ៉ា ហៅ កុ​ត បាន​បំភ្លឺថា ខ្លួន​ពិតជា​ត្រូវបាន​ចាប់ និង​ដោះលែង​វិញ ដោយសារ​មិន​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២៤ ប្រាកដ​មែន​។ លោក​ចៅសង្កាត់​ចោមចៅ​ទី​២​ឈ្មោះ រ៉ង ពិតជា​បានខ​ល​មក​គំរាម​គំហែង​ទារប្រាក់​ខ្លួន​ចំនួន​១​លាន​រៀល​ជាច្រើនលើក​ច្រើនសារ ហើយ​ខ្លួន​មានការ​ភិតភ័យ ក៏​លួច​ថត​សម្លេង​តា​រ៉ង រួច​ផ្ញើ​ទៅ​អ្នក​ស្គាល់គ្នា ហើយ​គេ​ក៏​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​បុក និង​TickTok​។​​នាង​បាន​សារភាពថា ធ្លាប់ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន​បាន​២​ដង​ជាង​១​ឆ្នាំមុន តែ​បច្ចុប្បន្ន​បាន​ឈប់​ធ្វើ​សកម្មភាព និង​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ឈ្មោះ ភេ​វ (​នី គឹម​អាន​) នោះទេ​។a sangkat drug1
​