» ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4090 នាក់

ម្សិលមិញ 6418 នាក់

សរុប 20016257 នាក់

ការនាំចេញ​គ្រាប់​ធុញ្ញ​ជាតិ​ពី​អ៊ុយ​ក្រែ​ន​នៅ​បន្តធ្វើ​ក្រោមការជួយ​ពី​អង្គការសហប្រជាជាតិ​និង​តួ​គី​ទោះជា​រុស្ស៊ី​ប្រកាស​ដើរចេញ​ក៏ដោយ​!

​អ៊ុយ​ក្រែ​ន​៖​ការដឹកជញ្ជូន​គ្រាប់​ធុញ្ញ​ជាតិ បាន​មាន​សកម្ម​ឡើងវិញ​នៅ​ថ្ងៃ​ច័ន្ទ​ទី​៣១​តុលា​បើទោះបី​វិមាន​ក្រឹម​ឡាំង បាន​ព្រមាន​ថា ទង្វើ​នេះ អាច​ប្រឈម​នឹង​«​ហានិភ័យ​» និង​ឈានដល់​«​គ្រោះថ្នាក់​ធំ​»​ក៏ដោយ​។​តាម​គម្រោង​មាន​កប៉ាល​ធំ ប្រមាណ​ជាង​១០ ត្រូវ​ដឹក​គ្រាប់​ធុញ្ញ​ជាតិ​អ៊ុយ​ក្រែ​ន​ចេញ​តាម​សមុទ្រ​ខ្មៅ ឆ្ពោះទៅ​តួ​ក​គី និង​ប្រទេស​អាហ្វ្រិក ជី​បូ​ទី​។ នាវា​ទាំងនោះ មាន​របស់​ហុងកុង របស់​កោះ​ប៉ា​ឡូ និង​របស់​ក្រុម​មនុស្សធម៌​នៃ​អង្គការសហប្រជាជាតិ​។a boat rice

សកម្មភាព​ដឹកជញ្ជូន​នេះ គឺ​ខុសស្រឡះ​ពីថ្ងៃ​អាទិត្យ ដែល​ស្ងាត់​ជ្រាប​។ ស្ងាត់​ជ្រាប ព្រោះតែ រុស្ស៊ី បាន​ដកខ្លួន​ចេញ ជា​ឯកតោភាគី គឺ​ព្យួរ​មិន​អនុញ្ញាត​កាព​ត្វ​កិច្ច ក្នុង​កិច្ចសហការ​នាំ​គ្រាប់​ធុញ្ញ​ជាតិ ដែល​រុស្ស៊ី​បាន​ចុះហត្ថលេខា ជាមួយ​អង្គការសហប្រជាជាតិ អ៊ុយ​ក្រែ​ន និង​តួ​ក​គី​។ អ្នកនាំពាក្យ​វិមាន​ក្រិ​ម​ឡាំង Dmitri Peskov បាន​ព្រមាន​ពី​លទ្ធភាព​ថា​អាច​នឹងមាន​គ្រោះថ្នាក់​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ខាង​សុវត្ថិ​នាវាចរណ៍ នៅ​តំបន់​ជញ្ជូន​ស្បៀង​និង​ផ្លូវ​សមុទ្រ​ដែល​ដឹក​ឆ្លងកាត់​នោះ​បន្ទាប់ពី​ព្រ​ទេស​រុស្ស៊ី​ប្រកាស​ដកខ្លួន​ចេញ​ដោយ​សំអាងថា​មកពី​អ៊ុយ​ក្រែ​ន បាន​បញ្ជា​យាន​ដ្រូ​ន វាយប្រហារ​លើ​នាវា​របស់​រុស្ស៊ី នៅ​កំពង់ផែ អូ​ដេ​សា​។

ហេតុផល​នេះ ត្រូវ​ភាគី​អ៊ុយ​ក្រែ​ន ច្រានចោល និង​ថា​ជា​រឿងប្រឌិត​ទាំងស្រុង របស់​រុស្ស៊ី​។ ក្រុម​អ្នកទទួលបន្ទុក​ការដឹកជញ្ជូន បញ្ជាក់ថា​បាន​ជូនដំណឹង​ទៅ​ភាគី​ខាង​រុស្ស៊ី​រួចហើយ​។ លោក Amir Abdulla អ្នកតំណាង​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​គម្រោង​នេះ បានប្រកាស​ក្នុង​ធ្វ័​ត​ធ័​រ​បញ្ជាក់ថា «​គ្មាន​នាវា​ស៊ីវិល​ដឹក​ស្បៀង​ណាមួយ ត្រូវជា​កម្មវត្ថុ​នៃ​ការចាប់​ជំរិត គំរាមកំហែង និង​ជា​ផ្ទាំង​ស៊ី​ប​របស់​យោធា​នោះឡើយ ហើយ​ការដឹក​ស្បៀង​គ្រាប់​ធុញ្ញ​ជាតិ ត្រូវតែ​បន្ត​នាវាចរណ៍​ឆ្លងកាត់​។​ប្រទេស តួ​ក​គី ក៏បាន​ស្ម័គ្រចិត្ត​ធ្វើ​អន្តរការី​នៅ​ចន្លោះ រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ក្នុងការ​សម្រុះសម្រួល​នាំ​គ្រាប់​ធុញ្ញ​ជាតិ​ចេញ​ដែរ​។ នៅ​ថ្ងៃ​ច័ន្ទ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​តួ​ក​គី ហុ​លុ​ស៊ី អាការ ធានាថា​នឹង​ជួយ​និយាយ​ជាមួយ​រុស្ស៊ី ហើយ​បង្ហាញ​ជំហរ​ថា ការដឹកជញ្ជូន​ត្រូវ​បន្តធ្វើ​តទៅទៀត ដ្បិតថា ការព្យួរ​កាតព្វកិច្ច​មិន​សហការ ឬ​ការផ្អាក​ដឹកជញ្ជូន​ស្បៀង​គ្រាប់​ធុញ្ញ​ជាតិ​នេះ គឺ​គ្មានអ្វី​ចំណេញ​ដល់​រុស្ស៊ី និង​គ្មាន​បាន​ប្រយោជន៍​អ្វី​ដល់​អ៊ុយ​ក្រែ​ន​នោះ ក៏​ទេ​ដែរ​។ បើតាម​រដ្ឋមន្ត្រី​ការពារជាតិ​តួ​ក​គី​ដដែល ភាគី​ទាំងពីរ ត្រូវ​ពិចារណា​ចំណុច​នេះ ហើយ​បន្ត​សហការ ដើម្បី​បញ្ជៀ​ស​ផល​អវិជ្ជមាន​។

​យោងតាម​អង្គការសហប្រជាជាតិ​, ស្បៀង​គ្រាប់​ធុញ្ញ​ជាតិ ដែល​ដឹក​ចេញពី​តំបន់​ជម្លោះ​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន គឺជា​ស្បៀងអាហារ​សម្រាប់​ប្រទេស​ប្រមាណ​៤៥ ក្នុងនោះ ៣៣​ប្រទេស នៅ​ទ្វីបអាហ្វ្រិក​។ កិច្ចព្រមព្រៀង​សហការ​នាំ​គ្រាប់​ធុញ្ញ​ជាតិ ចូល​ជា​ធរមាណ ពីថ្ងៃ​ទី​១​តុលា ដល់​១៩​វិច្ឆិកា ប៉ុន្តែ អង្គការសហប្រជាជាតិ ចង់​ស្នើ​ឲ្យ​បន្ត ឲ្យ​បាន​មួយឆ្នាំ​។​​រុស្ស៊ី​បាន​ចោទប្រកាន់​អ៊ុយ​ក្រែ​ន​ថា​បាន​ប្រើប្រាស់ “​ច្រករបៀង​គ្រាប់​ធញ្ញជាតិ​”​ដែលជា​ច្រក​សុវត្ថិភាព​សម្រាប់​កប៉ាល់​គ្រាប់​ធញ្ញជាតិ​នៅក្នុង​សមុទ្រ​ខ្មៅ ដើម្បី​វាយឆ្មក់​ឧបទ្វីប​គ្រី​មៀ​។ ក្រសួងការពារជាតិ​រុស្ស៊ី​បានប្រកាស​កាលពី​ថ្ងៃទី​២៩​ខែតុលា​ថា ខ្លួន​កំពុង​ផ្អាក​ការអនុវត្ត​កិច្ចព្រមព្រៀង​គ្រាប់​ធញ្ញជាតិ ដោយសារតែ​ការវាយប្រហារ​លើ​កំពង់ផែ Sevastopol”​គំរាមកំហែង​ដល់​នាវា​នៃ​កង​នាវាចរ​សមុទ្រ​ខ្មៅ​និង​កប៉ាល់​ស៊ីវិល​ដែល​ចូលរួម​ក្នុង​ការធានា​សន្តិសុខ​នៃ​ច្រករបៀង​គ្រាប់​ធញ្ញជាតិ​” ។​

នៅ​ថ្ងៃទី​០១​ខែវិច្ឆិកា​ប្រធានាធិបតី​Putin​បាន​និយាយ ថា​ប្រទេស​រុស្ស៊ី​កំពុង​ព្យួរ​។​ប៉ុន្តែ​មិន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​គ្រាប់​ធញ្ញជាតិ​ទេ​។ លោក​Putin​បាន​និយាយថា “​ដំណើរការ​ទាំង​មូលនៃ​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​ពី​ទឹកដី​អ៊ុយ​ក្រែ​ន​ត្រូវបាន​រៀបចំឡើង​សម្រាប់​ជា​ប្រយោជន៍​នៃ​ការធានា​ផលប្រយោជន៍​នៃ​ប្រទេស​ក្រីក្រ​បំផុត​។ យើង​ធ្វើ​យ៉ាង​ជាក់លាក់​ដើម្បី​ផលប្រយោជន៍​នៃ​ប្រទេស​ក្រីក្រ​បំផុត​” ។​លោក​Putin​បាន​និយាយថា​ប្រហែល​៣៥%​នៃ​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​ក្រោម​កិច្ចព្រមព្រៀង​ទៅកាន់​សហភាព​អឺរ៉ុប (EU)៣៤% ទៅ​ប្រទេស​តួ​ក​គី​និង​ត្រឹមតែ​៣-៥% ទៅ​ប្រទេស​ក្រីក្រ​បំផុត​។​អ៊ុយ​ក្រែ​ន​បានប្រកាសថា​ដោយសារតែ​អវត្តមាន​នៃ​ការអនុញ្ញាត​ពី​មជ្ឈមណ្ឌល​សម្របសម្រួល​រួម​(JCC)​នាវា​ចំនួន​២១៨​ដើម្បី​ផ្ទុក​ឬ​ដឹក​គ្រាប់​ធញ្ញជាតិ​ទៅ​ក្រៅប្រទេស​មិនអាច​ផ្លាស់​ទី​បានទេ​។

ភាគី​ដែល​នៅ​សេសសល់​នៃ​កិច្ចព្រមព្រៀង អង្គការសហប្រជាជាតិ​តួ​ក​គី និង​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃទី​៣១​ខែតុលា​បាន​យល់ព្រម​លើ​ផែនការ​ផ្លាស់​ទី​កប៉ាល់​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន​១៦​គ្រឿង​រួមទាំង​ការចាកចេញ​ចំនួន​១២​និង​ការមកដល់​ចំនួន​៤​ក៏ដូចជា​ការត្រួតពិនិត្យ​រថភ្លើង​ចំនួន​៤០​ចេញទៅ​។​ក្រោម​កិច្ចព្រមព្រៀង​គ្រាប់​ធញ្ញជាតិ​ដែល​បាន​ចុះហត្ថលេខា​កាលពី​ខែកក្កដា មជ្ឈមណ្ឌល​សម្របសម្រួល​រួម​(JCC)​សម្រាប់​ការដឹកជញ្ជូន​គ្រាប់​ធញ្ញជាតិ​ឆ្លងកាត់​សមុទ្រ​ខ្មៅ​ត្រូវបាន​បង្កើតឡើង​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ដែលមាន​តំណាង​ជាន់ខ្ពស់​មកពី​ប្រទេស​រុស្ស៊ី តួ​ក​គី អ៊ុយ​ក្រែ​ន និង​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២ និង​ផុតកំណត់​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្នុង​គោលបំណង​ដោះស្រាយ​វិបត្តិ​ស្បៀងអាហារ ឆ្នាំ​២០២២​។​កប៉ាល់​ដែល​មកដល់​សម្រាប់​ការផ្ទុក​ត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ​ពី​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ដើម្បី​ធានាថា​ពួកគេ​មិនបាន​កាន់​អាវុធ​ហើយ​បន្ទាប់មក​ឆ្លងកាត់​ច្រករបៀង​សុវត្ថិភាព​ដែល​បង្កើតឡើង​ដោយ JCC ទៅកាន់​កំពង់ផែ Chornomorsk, Odesa និង Yuzhny របស់​អ៊ុយ​ក្រែ​ន​។ ក្នុងអំឡុងពេល​នៃ​ការចាកចេញ​របស់​ពួកគេ​កប៉ាល់​ត្រូវបាន​ត្រួតពិនិត្យ​ម្តងទៀត​នៅ​ឆ្នេរសមុទ្រ​អ៊ី​ស្តង់​ប៊ុល​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក លោក ណេ​ត ប្រា​យស៍ (Ned Price) បានឱ្យដឹងថា ការប្រកាស​របស់​រុស្ស៊ី ក្នុង​ការផ្អាក​អនុវត្ត​កិច្ចព្រមព្រៀង​នាំ​គ្រាប់​ធញ្ញជាតិ​ចេញ​តាម​ច្រក​សមុទ្រ​ខ្មៅ (Black Sea Grain Initiative) នឹងមាន​ផលប៉ះពាល់​ដល់​សន្តិសុខ​ស្បៀង​លើ​ពិភពលោក និង​ធ្វើឱ្យ​តម្លៃ​ស្បៀងអាហារ​ឡើងថ្លៃ​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២២​។​​លោក Ned Price បាន​ប្រាប់​អ្នករាយការណ៍​ព័ត៌មាន​ថា​៖ «​ការរំខាន​ណាមួយ​ចំពោះ​កិច្ចព្រមព្រៀង​នេះ នឹងធ្វើ​ឱ្យ​តម្លៃ​ស្បៀងអាហារ​ឡើងថ្លៃ​, អ្នកធានា និង​អ្នក​ដឹកជញ្ជូន​គ្រាប់​ធញ្ញជាតិ​តាម​ច្រក​សមុទ្រ​ខ្មៅ លែងមាន​ទំនុកចិត្ត​, ធ្វើឱ្យមាន​ការលំបាក​ប​ន្ថែ​ម​ទៀត​ដល់​បណ្តា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប និង​បង្ក​អសន្តិសុខ​ស្បៀង​ពិភពលោក​»​។​លោក​បន្ថែមថា​៖ «​នេះ​មិនមែនជា​បញ្ហា​ទ្វេភាគី​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ទេ​»​។​​លោក​ថា ៦៦% នៃ​ស្រូវ​សាលី ដែល​ត្រូវបាន​នាំចេញ​ក្រោម​កិច្ចព្រមព្រៀង​នេះ គឺ​នាំ​ចេញទៅ​ប្រទេស​កំពុងអភិវឌ្ឍន៍ និង ១៩% នាំ​ចេញទៅ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​។​

​នៅ​ចំពោះមុខ​សមាជិកសភា​អង់គ្លេស រដ្ឋមន្ត្រីការបរទេស​អង់គ្លេស លោក ជែ​ម ក្លេ​វឺ​លី (James Cleverly) ក៏បាន​ជំរុញ​ផងដែរ​ឱ្យ​រុ​ស្ស៉ី​កុំ​បង្ក​ឧបសគ្គ​ដល់​ការនាំចេញ គ្រាប់​ធញ្ញជាតិ ហើយ​ថា​សេចក្ដីថ្លែងការណ៍​សម្លុត​គំរាម​កន្លងមក​របស់​វិមាន​ក្រឹម​ឡាំង គឺ​គ្រាន់តែ​ជាការ​បង្វែរ​ចំណាប់អារម្មណ៍​ចេញពី​បរាជ័យ នៅក្នុង​សង្គ្រាម​សព្វថ្ងៃ តែប៉ុណ្ណោះ​។ លោក ក្លេ​វឺ​លី បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​គ្មាន​ប្រទេស​ផ្សេង​ណាមួយ​កំពុងនិយាយ​ពី​ការប្រើ​អាវុធ​នុយក្លេអ៊ែរ​ទេ ហើយក៏​គ្មាន​ប្រទេស​ណាមួយ​កំពុង គំរាមកំហែង​ដល់​រុ​ស្ស៉ី ឬ​លោក​ប្រធានាធិបតី ពូ​ទីន នោះដែរ​។ ដូច្នេះ​លោក (​លោក ពូ​ទីន​) គួរតែ​ដឹង​ឱ្យ​ច្បាស់​ថា​សម្រាប់​ចក្រភព​អង់គ្លេស និង​សម្ព័ន្ធមិត្ត រាល់​ការប្រើ​អាវុធ​នុយក្លេអ៊ែរ​អាច​នឹង​ផ្លាស់ប្ដូរ​ធម្មជាតិ​នៃ​ជម្លោះ ហើយ​វា​នឹងមាន​ផលវិបាក​ធ្ងន់ធ្ងរ​សម្រាប់​រុ​ស្ស៉ី​»​។​ការលើកឡើង​ខាងលើ​របស់លោក ជែ​ម ក្លេ​វឺ​លី កើតមានឡើង​ក្រោយ​ក្រសួងការពារជាតិ​រុ​ស្ស៉ី​បាន​ចោទប្រកាន់​យោធា​អង់គ្លេស​ថា​ជា​អ្នក​បំផ្ទុះ​បំផ្លាញ បំពង់​ឧស្ម័ន Nord Stream កាលពី​ខែតុលា​កន្លងទៅ និង​ជា​អ្នក​ជួយ​សម្រួល​ដល់​ការវាយប្រហារ​ដោយ​យន្ដហោះ​ដ្រូ​ន​របស់​អ៊ុយ​ក្រែ​ន លើ​កងកម្លាំង​រុ​ស្ស៉ី​នៅក្នុង​តំបន់ គ្រី​មៀ​។ ប៉ុន្តែ ខាង​ទីក្រុង​ឡុង​ដ៍ បាន​ច្រានចោល​ការចោទប្រកាន់​បែបនេះ​។​a boat rice a boat rice1