» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7488 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697659 នាក់

ប្រធានាធិបតី​រុស្ស៊ី​បង្ហាញ​ប្រតិកម្ម​ចំហរ​បន្ទាប់ពី​បាន​ផ្ញើ​សារ​ឲ្យ​អាមេរិក​ហើយគ្មានចម្លើយចង់បាន

​ប្រទេស​រុស្ស៊ី​៖ ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បំបែក​ភាពស្ងាត់ស្ងៀម​ដោយបាន​ថ្លែង ថា ការព្រួយបារម្ភ​នានា​ជា​មូលដ្ឋាន​ពី​សំណាក់​ទីក្រុង​ម៉ូស្គូ ជុំវិញ​បញ្ហា​អ៊ុយ​ក្រែ​ន​នោះ ត្រូវបាន​សហរដ្ឋអាមេរិក និង​អង្គការ NATO ច្រានចោល​។ សារព័ត៌មាន​ចិន CGTN នា​រសៀល​ថ្ងៃ​ពុធ ទី​០២ ខែកុម្ភៈ ឆ្នាំ​២០២២​បាន​ផ្សាយ​ថា​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ជាមួយ​នាយករដ្ឋមន្ត្រី​ហុង​គ្រី លោក វី​កទ័រ អ័​រ​ប៊ែ​ន (Viktor Orban),។a putin2 

លោក ពូ​ទីន បាន​លើកឡើងថា រុស្ស៊ី​មិនទាន់​បានឃើញ​ការឆ្លើយតប​ណាមួយ ពី​សំណាក់​សហរដ្ឋអាមេរិក​នៅឡើយ​ទេ ពាក់​នឹង​ការទាមទារ​ជា​គន្លឹះ​ចំនួន ៣ ចំណុច​របស់​រុស្ស៊ី​ដូចជា ការពង្រីក​ខ្លួន​របស់ NATO, ការបោះបង់ចោល​ការដាក់​ពង្រាយ​អាវុធ ដែល​ងាយ​បង្ក​គ្រោះថ្នាក់ នៅ​ជិត​ព្រំដែន​រុស្ស៊ី និង​ការចុះហត្ថលេខា​កាលពី​ឆ្នាំ​១៩៩៧ រវាង​រុស្ស៊ី និង​អង្គការ NATO ពាក់ព័ន្ធ​នឹង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​យោធា NATO នៅក្នុង​ប្លុក​អឺរ៉ុប​។​

​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​សង្កត់ធ្ងន់ ថា «​ប្រទេស​អ៊ុយ​ក្រែ​ន​ខ្លួនឯង គឺ​គ្រាន់តែ​ជា​ឧបករណ៍​មួយ ដើម្បី​សម្រេច​គោលបំណង​មួយ (​នៃ​ការដាក់​រុស្ស៊ី​ជា​គោលដៅ​) ប៉ុណ្ណោះ​។ វា​អាច​ត្រូវបាន​សម្រេច តាមរយៈ​មធ្យោបាយ​ផ្សេងៗ​ពីគ្នា ក្នុងនោះ​ក៏​រួមមាន​ទាំង​ការ​អូស​រុស្ស៊ី ឲ្យ​ចូលរួម​ក្នុង​ជម្លោះ​ប្រដាប់អាវុធ​ផងដែរ​»​។​
​លោក ពូ​ទីន បាន​ចោទ​ជា​សំនួរ​ទៅគ្រប់​គ្នា​វិញ​ថា «​ចូរ​អ្នក​ស្រមៃ​មើលទៅ ប្រសិនបើ​អ៊ុយ​ក្រែ​ន​ជា​សមាជិក​មួយ​របស់ NATO ហើយ​ចាប់ផ្តើម​បើក​ប្រតិបត្តិការ​យោធា ទៅលើ​តំបន់​គ្រី​មា (Crimea) ដែលជា​ទឹកដី​របស់​រុស្ស៊ី​នោះ​... តើ​យើង​នឹងត្រូវ​ប្រយុទ្ធ​គ្នា​ជាមួយ​សម្ព័ន្ធមិត្ត NATO? តើ​មាន​នរណាម្នាក់​ធ្លាប់​គិតពី​បញ្ហា​នេះ​ទេ​? ខ្ញុំ​គិតថា​គ្មានទេ​»​។​

សូមបញ្ជាក់ថា​​សហរដ្ឋអាមេរិក​បាន​ទទួល​ការឆ្លើយតប​ជា​លាយលក្ខណ៍អក្សរ​ពី​រុស្ស៊ី ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ខ្លួន​បាន​បញ្ជូន​ការឆ្លើយតប​ជា​លាយលក្ខណ៍អក្សរ​ទៅ​ក្រុង​ម៉ូស្គូ ហើយ​នេះ​ជា​វិ​វត្ត​ចុងក្រោយបង្អស់​ក្នុង​យុទ្ធនាការ​ការទូត​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។​​កាលពី​ថ្ងៃ​ចន្ទ ទី ៣១ មករា មន្ត្រី និង​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក បាន​និយាយថា​ពួកគេ​បាន​«​ទទួល​ការឆ្លើយតប​ពី​រុស្ស៊ី »​។ ថ្លែង​នៅ​សន្និសីទ​សារពត៌មាន​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​ថា​៖ «​វា​នឹង​មិនមាន​ផលចំណេញ​ក្នុងការ​ចរចា​ជា​សាធារណៈ ដូច្នេះ​យើង​នឹង​ទុកឱ្យ​ប្រទេស​រុស្ស៊ី​ជា​អ្នកសម្រេច ប្រសិនបើ​ពួកគេ​ចង់​ពិភាក្សា​អំពី​ការឆ្លើយតប​របស់​ពួកគេ ឬទេ​»​។​

​ការដោះដូរ​ឯកសារ​នេះ​បានកើត​ឡើង​មុន​ជំនួប​តាម​ទូរស័ព្ទ​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក​អាន​តុ​នី ប៊ី​ន​កែន និង​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក​សឺ​ហ្គេ ឡាវ​រ៉ូ​វ ដែល​ត្រូវ​បានគ្រោង​នឹង​កើតឡើង​នៅ​ថ្ងៃ​អង្គារ​។​​ការចរចា​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង រុស្ស៊ី បានធ្វើការ​ទាមទារ​កា​រ​ធានា​សន្តិសុខ​មួយចំនួន​ពី​មហាអំណាច​លោកខាងលិច​រួមមាន​ការហាមឃាត់​ការដាក់​ពង្រាយ​អាវុធ​ទំនើប​នៅ​ជិត​ព្រំដែន​រុស្ស៊ី ការបញ្ឈប់​ការពង្រីក​សមាជិកភាព​អង្គការ​ណា​តូ​មក​អឺរ៉ុប​ខាង ជាពិសេស​អ៊ុយ​ក្រែ​ន​។

​កាលពី​ថ្ងៃ​ពុធ សប្ដាហ៍​មុន​អាមេរិក​បាន​បញ្ជូន​សារ​ឆ្លើយឆ្លង​ចំពោះ​ការទាមទារ​ទាំងនេះ​ទៅ​រុស្ស៊ី ដែល​ក្នុងនោះ​អាមេរិក​បាន​និយាយថា ខ្លួន​បានបង្ហាញ​ការព្រួយបារម្ភ​របស់ខ្លួន​អំពី​សកម្មភាព​របស់​រុស្ស៊ី និង​បានផ្ដល់​ការវិភាគ​អំពី​ការទាមទារ​របស់​រុស្ស៊ី​៕a putin us 

​