» រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4817 នាក់

ម្សិលមិញ 8227 នាក់

សរុប 14131698 នាក់

ជ​!​យោ​៖​ក្មេងៗ និង​គ្រូបង្វឹក​ទាំង ១៣ នាក់ បាន​ចេញពី​រូងភ្នំ​ថាំ​ហ្លួង​អស់ ហើយដោយ​មិនបាន​ប្រើ​នាវាមុជទឹក​ខ្នាតតូច​!


​ថៃ​៖​ក្នុង​ថ្ងៃទី​៣​នៃ​ប្រតិបត្តិការ​ជួយសង្គ្រោះ​ក្មេង​កីឡាបាល់ទាត់​នៃ​ខេត្ត​ឈៀង​រ៉ៃ​បានបញ្ចប់​ដោយ​ជោគជ័យ​នៅវេលា​ម៉ោង​ប្រាំមួយ​ល្ងាច​ថ្ងៃទី​១០​កក្កដា​នេះ​ដោយ ក្រុម​ជួយ​សង្គ្រោះបាន​ជួយ​រំដោះ ក្មេង ៤ នាក់ និង គ្រូបង្វឹក​ម្នាក់ ដែលជា​ក្រុម​ចុង​ក្រោយពី​ល្អាង​ភ្នំ​ដោយមិនបានប្រើនាវាមុជទឹកខ្នាតតូចជាជំនួយទេ។​a boy fi2 

​សូមបញ្ជាក់​ផងដែរ ក្រុម​កីឡាករ​បាល់ទាត់ ១២ នាក់ និង​គ្រូបង្វឹក បាន​ជាប់​ក្នុង​ល្អាង​ភ្នំ​ជាង ២ សប្ដាហ៍ បង្ក​ជាការ​ភ្ញាក់ផ្អើល និង​ទាក់ទាញ​ចំណាប់អារម្មណ៍​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជាច្រើន​ចាប់តាំងពី​ថ្ងៃ​ដែល​បាត់​ខ្លួន​ទី​២៣​មិថុនា​និង​ការរកឃើញ​វិញ​នា​ថ្ងៃទី​២​កក្កដា​ឆ្នាំ​២០១៨​។​ការសម្រេច​បើក​ប្រតិ​ប​ត្ត​ការជួយ​សង្គ្រោះ​កាន់តែ​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​សូម្បីតែ ការ​លិច​នាវា​ដឹក​អ្នកដំណើរ​ស្លាប់​ជិត​៥០​នាក់​និង​បាត់​ខ្លួន​ជាច្រើន នាក់​នៅ​ភូ​កេ​ត​ប្រទេស​ថៃ ក៏​មិនមាន​ការផ្សព្វផ្សាយ​ល្បី នឹង​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​បណ្តាញ​ផ្សព្វផ្សាយ​ធំៗ​លើ​ពិភពលោក​ដូច​សកម្មភាព​សង្គ្រោះ ក្រុម​កីឡាករ វ័យក្មេង របស់​ថៃ​និង​គ្រូបង្វឹក​អាយុ​២៥​ឆ្នាំ​ជាប់​ក្នុង​រូងភ្នុំ​ថាំ​ហ្លួង​ដែរ​។​

​មនុស្ស​គ្រប់រូប​មិន​ថា​ថៃ​ឬ​បរទេស​បាន​ខិតខំ​បួងសួង ដល់​ក្រុម​ទាហាន​មុជទឹក និង​ក្រុម​សង្គ្រោះ​ជំនួយ​ពីក្រោយ បំពេញ​ភា​រិ​កិច្ច​ទទួលបាន​ជោគជ័យ ។ ព្រោះ​មិនអាច នឹកស្មាន​ដល់​ពី​ភាពលំបាក និង​គ្រោះថ្នាក់​នៅក្នុង​សកម្មភាព​ជួយសង្គ្រោះ​នោះ ដោយ​ក្រុម​អ្នក​សង្គ្រោះ​ដែល​ត្រូវ​ចូលទៅក្នុង​តំបន់​ជ្រៅ តូចចង្អៀត ក្រោម​បាត​ភ្នុំ និង​លិច​ទឹក ដោយ​មិនអាច​មើលឃើញ​អ្វី​ទាល់តែសោះ នៅក្នុង​តំបន់​មួយចំនួន​នោះឡើយ ។​
​តាម​អ្នកឯកទេស​ជនជាតិ​អាមេរិក​ជា​អ្នក​អក្ស​សាស្ត្រ​លោក​ចៃ​ប៉ា​រិ​នី​( Jay Parini ) បានលើកឡើង​ពី​មូល​ហេតុថា កត​ត្តា​ដែល​ទាក់ទាញ​ខ្លាំង​នោះ​គឺ សកម្មភាព ស្វែងរក កុមារ​បាត់​ខ្លួន យ៉ាង​លំបាក បំផុត​ទម្រាំ​រកឃើញ អស់​រយៈពេល ៩ ថ្ងៃ តែ​ភ​ព្វ​សំណាង កុមារ​នៅមាន​ជីវិត​។

អ្វីដែល​លំបាក​ជាង​នេះ​ក្រោយ​ការរកឃើញ​គឺ សកម្មភាព​សង្គ្រោះ​កុមារ​ទាំងនោះ​ចេញពី​រូងភ្នុំ កាន់តែ​លំបាក​ទ្វេ​រដង ទីមួយ​កុមារ​មិនចេះ​ហែល​ទឹក ទី​ពីរ​មាន​សុខភាព​មិនសូវ​ល្អ ក្រោយ​អត់​អាហារ​៩​ថ្ងៃ ។ ភាពលំបាក​នៅក្នុង​ការ​ជួយសង្គ្រោះ​បានក្លាយ​ទៅជា​កាតព្វកិច្ច របស់​ពិភពលោក មិនមែន​តែ​ប្រទេស​ថៃ​ម្នាក់ឯង​នោះឡើយ​។ ក្រុម​ជួយសង្គ្រោះ​ដែលមាន​បទពិសោធន៍​ខ្ពស់ មកពី​ប្រទេស អង់គ្លេស អាមេរិក អូ​ស្ត្រ​លី ជប៉ុន និង​អ្នកជំនាញ​មុជទឹក មកពី​កម្លាំង​ទាហានជើងទឹក​ថៃ ព្រមទាំង​អ្នកឯកទេស មកពី​ប្រទេស​ជាច្រើន​បាន​ចូលរួម​ធ្វើការ​វិភាគ​ពី​យុទ្ធសាស្ត្រ ជួយសង្គ្រោះ​។​

​ការជួយ​សង្គ្រោះ​កុមារ​ចេញពី​រូងភ្នុំ​កាន់តែ​ស្មុគស្មាញ និង​ទាក់ទាញ​ខ្លាំង ក្រោយ អតីត​ទាហានជើងទឹក SEAL របស់​ថៃ​ម្នាក់​ស្លាប់ ដោយសារតែ​ខ្វះ​អ៊ុក​ស៊ី​ហ្ស៊ែ​ន ពេល​មុជទឹក​ចេញពី​រូងភ្នុំ​។ ទាំងនោះ​ហើយ​ធ្វើ​ឲ្យ​អ្នកឯកទេស ត្រូវ​ផ្លាស់ប្តូរ​វិធីសាស្ត្រ ក្នុងការ​ជួយសង្គ្រោះ ធ្វើយ៉ាងណា​ទើប​ទទួលបាន​ជោគជ័យ​។​

​កិច្ចសហប្រតិបត្តិការ​ជួយសង្គ្រោះ​ជម្រុះ គឺជា​តំណាង និង​រំលឹក​យើងទាំងអស់គ្នា​លើ​ពិភពលោក អាចធ្វើ​ការរួម​គ្នា ដើម្បី ឈានដល់​គោលដៅ​រួម​!​។​ទោះជា​យ៉ាង​លោក​ណា​រ៉ុង​សាក់​អូ​សូ​តា​ណា​កន​( Narongsak Osottanakorn)​បាន​ឲ្យ​ដឹងថា​៖​អ្នកដឹកនាំ​ក្រុម​សង្គ្រោះ​ក្នុងប្រទេស​ថៃ បានបញ្ជាក់ ថា នាវាមុជទឹក​ខ្នាតតូច​ដែល​ផលិត​ដោយ​ក្រុម​របស់លោក Elon Musk នឹងមិន​ត្រូវ​ប្រើ​ក្នុងការ​សង្គ្រោះ​ក្មេងប្រុស ៤ នាក់​ដែល​កំពុង​ជាប់​ក្នុង​ល្អាង​នោះទេ​ ៖ “​ឧបករណ៍​ដែល​គាត់​ឲ្យ​មក​យើង មិនមាន​ប្រយោជន៍​ចំពោះ​បេសកកម្ម​របស់​យើង​នោះទេ​។ ឧបករណ៍​របស់គាត់​ទំនើប​មែន ប៉ុន្តែ​យើង​មិនអាច​នាំយក​វា​ចូលក្នុង​ល្អាង​សម្រាប់​បេសកកម្ម​បានឡើយ​”​។​a boy fi5 

​ទោះជា​យ៉ាងណា​កាលពី​ម៉ោង ៥ ព្រឹក​នេះ​ថ្ងៃទី​១០​កក្កដា លោក Elon Musk បាន​បង្ហោះ​លើ​គណនី Twitter របស់ខ្លួន​ថា​លោក​បាន​ទៅដល់​ល្អាង​ទី​បី នៃ​ល្អាង​ថា​ម​ហ្លួង និង​បាន​ទុក​នាវាមុជទឹក​ខ្នាតតូច​របស់ខ្លួន​នៅ​ទីនោះ ករណី​ដែល​វា​មាន​ប្រយោជន៍​និង​ប្រើ​ផងដែរ​។​សូម​បញ្ជាក់ដែរថា​កុមារ​ដែល​ជួយសង្គ្រោះ​ទាំងអស់​មាន​សុវត្ថិភាព​ទោះជា​មាន​ខ្លះ​មាន​ជម្ងឺ​តិចតួច​ក៏ដោយ​។​ក្មេង​៤​នាក់​មុន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ជួប​ឪពុកម្តាយ​ក្រោយពី​ការសង្គ្រោះ​ចុងក្រោយ​បានបញ្ចប់​ប​ញ្ចុ​ន​មនុស្ស​ដល់​មន្ទីរពេទ្យ​៕a boy fi1 a boy fi3 a boy fi4 a boy fi6 a boy fi7 a boy finish