» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9523 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699694 នាក់

តែងតាំង​លោក​ភឺន ផល្លា ជា​ជំនួយការ​ប្រធាន​គណបក្ស​ប្រជាជន​បន្ទាប់ពី​បាន ឧបត្ថម្ភ​ថយ​ន្ត​ស្ទូច​១​គ្រឿង និង​ម៉ូតូ​៥៥​គ្រឿង ដល់​ស្នងការ​នគរ​ខេត្តកណ្តាល


កណ្តាល​៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានសម្រេច​តែងតាំង លោក ភឺន ផល្លាឈ្មួញដី ជា​ជំនួយការ​(​ប្រធាន​គណបក្ស​)​។ នេះ​បើតាម​សេចក្ដីសម្រេច​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បណ្ដាញ​ព័ត៌មាន ផ្សាយ​នៅ​រសៀល​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២២​។​a pheun phalla cpp1 

​សេចក្ដីសម្រេច​បានបញ្ជាក់​ថា «​តែងតាំង ឯកឧត្តម ភឺន ផល្លា ជា​ជំនួយការ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។ ខុ​ទ្ធ​កាល័យ និង​គណៈ​ចាត់តាំង នៃ​គណៈកម្មាធិការ​កណ្ដាល ស្ថាប័ន​គណបក្ស​ដែល​ពាក់ព័ន្ធ និង​ឯកឧត្តម ភឺន ផល្លា ត្រូវ​ប្រតិបត្តិ​តាម​សេចក្ដីសម្រេច​នេះ​»​។​សូមបញ្ជាក់ថា​ការតែងតាំង​ឧកញ៉ា​ភឺន​ផល្លា​ជា​ជំនួយការ​ប្រធាន​គណបក្ស​ប្រជាជន​បាន​កើតឡើង​ក្រោយពី​លោក​ឧកញ៉ា ភឺន ផល្លា និង​ប្រពន្ធ​បាន បាន​ឧបត្ថម្ភ​រថយន្តស្ទូច​ចរាចរណ៍​១​គ្រឿង និង​ម៉ូតូ​៥៥​គ្រឿង ជូន​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​​កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២២ នៅឯ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​, ។​កាសែត​បាន​ផ្សាយ​ថា​រឿង​ឲ្យ​ម៉ូតូ​នេះ​លោក​(​ឧកញ៉ា​)​ភឿន​ផល្លា បាន​ថ្លែងថា ការប្រគល់​ម៉ូតូ និង​ឡាន​នេះ​គឺ​ដើម្បី​ចូលរួមចំណែក ជួយ​ដល់​សង្គម និង​សម្រួល​ដល់​ការធ្វើដំណើរ​របស់​កង​កម្លាំង ដើម្បី​ការពារ​សុខ​សុវត្ថិភាព​របស់​ពលរ​ដ្ឋ និង​ណាមួយ​សក្ដិសម​នឹង​កិត្តិយស​របស់​កងកម្លាំង​ផងដែរ ដែលមាន​ម៉ូតូ​ធំ​ជិះ​យ៉ាង​សង្ហា និង​ជា​កម្លាំងចិត្ត​ដល់​មន្ត្រី នគរបាល​ក្នុង​ការចុះ​បំពេញការងារ​របស់ខ្លួន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

លោកភឿនផល្លារថា«​ទាំងនេះ​ជា​ទឹកចិត្ត​បន្តិចបន្តួច​ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការជួយជ្រោមជ្រែង​ជួយឧបត្ថម្ភ​ទៅតាម​សទ្ធា ហើយនឹង​តែ​បន្ត​ជួយ​ជា​បន្តបន្ទាប់​ទៅតាម​លទ្ធភាព​របស់ខ្លួន​»​។​សូមបញ្ជាក់ថា​លោក​ភឿន​ផល្លា​ដែល​ខ្លះ​ថា​ជា​នាយ​ទា​ហ៊ាន​(​អង្គរ​ក្ស័​)​នៅ​ង​៧០​ខ្លះ​ថា​ជា​ឧកញ៉ា​មានឈ្មោះ​ល្បីល្បាញ​ខាង​បង្កទំនាស​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​។​គេមិនដឹងថាលោកភឿនភល្លារមានជំនួញអ្វីទេតែថ្មីៗ​នេះ​តាម​ប្រជាពលរដ្ឋ​នៅ​ឃុំ​អ​រី​យក្ស​ត្រ​បាន​ឲ្យ​ដឹងថា​ឈ្មោះ​ភឿន​ផល្លា​នេះ​បាន​បូម​ចាក់​រំលោភ​យក​ដី​ព្រែក​សាធារណៈ​តាំងពី​សង្គមចាស់​ក្នុង​ឃុំ​ដែលមាន​ទទឹង​ប្រមាណ​១០០​ម៉ែត្រជាងនិងមាន​ប្រវែង​បណ្តោយ​ជាង​៥​គីឡូម៉ែត្រ​ធ្វើ​កម្ម​សិទ្ធ​ដោយ​មិនបាន​ផ្តល់​សំណង​ជូន​ប្រជាពលរដ្ឋ​ឡើយ​។​គេ​មិ​នឹង​ថា​តើ​អាជ្ញាធរ​ពាក់​ព​ន្ធ័​និង​ក្រសួង​ជំនាញ​ទទួលបាន​សួយសារអាករ​ប៉ុន្មាន​ពី​ឈ្មោះ​ភឿ​នផល្លារនោះទេ?ទើបបណ្តោយឲ្យឈ្មោះនេះធ្វើព្យុះភ្លៀងបានចឹងនោះ។a arey phalla1 a arey phalla3 a pheun phalla cpp a pheun phalla 
​