
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1414 នាក់
ម្សិលមិញ 15986 នាក់
សរុប 20348549 នាក់
តាកែវ៖សេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថា លោក ពួយ រដ្ឋា មន្ត្រីរដ្ឋបាលស្រុកអង្គរបុរី អតីតភាពជាអភិបាលរងស្រុកអង្គរបុរីនិងជាអភិបាលរងស្រុកបុរីជលសារបានទទួលស្គាល់កំហុស និងបានប្រគល់ថវិកាចំនួន ២០ម៉ឺនរៀល ជូនប្រជាពលរដ្ឋវិញ។ ករណីនេះ មិនដឹងថាតើអាជ្ញាធរខេត្តតាកែវនឹងចាត់វិធានាកាបែបណាបន្តដូចករណីមន្ត្រីនៅសង្កាត់ព្រៃវែងរាជធានីភ្នំពេញដែលទាលុយសេវាពីប្រជាពលរដ្ឋ១ម៉ឺនរៀលដែរឬយ៉ាងណានោះទេ?។
សូមបញ្ជាក់ថាកាលពីថ្ងៃទី២៩កក្កដាកន្លងមកនេះមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាគាត់ត្រូវចំណាយលុយពី១០ម៉ឺនទៅ២០ម៉ឺនរៀលក្នុងករណីសុំកែតម្រូវសំបុត្រអត្រានុកូលដ្ឋាន។បន្ទាប់មកនៅថ្ងៃទី១សីហារដ្ឋបាលស្រុកអង្គរបូរីក៏បានហៅលោកពួយរដ្ឋាទៅបំភ្លឺ។