» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11601 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701772 នាក់

ក្រុមហ៊ុន​សុវណ្ណ​ភូមិ​បុត្រ​សម្ព​ន្ធ័​ក្រុមហ៊ុន​អាន​ម៉ារ​ឌី​ឃុ​ប​ឃឹ​ត​ជាមួយ​មន្ត្រី​ជំនាញ​ដាក់​គ្រឿងចក្រ​ឈូសឆាយ​ដីព្រៃ​ជម្រក​សត្វព្រៃ​បឹង​ពែរ​

 

​ខេត្តព្រះវិហារ​៖ មាន​សេចក្តីរាយការណ៍​ពី​ភាពមិនប្រក្រតី​ដែល​បង្កឡើង​ដោយ​ក្រុមហ៊ុន សុវណ្ណ​ភូមិ ក្នុង​ប្រោះ​គ្រឿងចក្រ​ឈូសឆាយ​បំផ្លាញ​ព្រៃ​ក្នុង​សហគមន៍​រំចេក ឃុំ​រមណីយ​ស្រុក​រវៀង​ខេត្តព្រះវិហារ គឺជា​ដី​ដែន​ជម្រក​​សត្វព្រៃ​បឹង​ពែរ ។​តែ​មន្ត្រី​បរិស្ថាន​អភិរក្ស​ជម្រក​សត្វព្រៃ​បឹង​ពែរ​បែរជា ឆ្លើយថា ការឈូសឆាយដី​នៅ​ចំនុច អតីត​សហគមន៍​រំចេក ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃ​បឹង​ពែ គឺ​នៅក្នុង​ដែន​សមត្ថកិច្ច គ្រប់គ្រង​របស់​រដ្ឋបាល​ព្រៃឈើ​ទៅវិញ ។​a tracka 

​ឯ​លោក សុំ ស៊ីវ​ត្ថា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ បាន​ឲ្យ​ដឹងថា ថា ការឈូសឆាយដី​ដែនជម្រកសត្វព្រៃ​បឹង​ពែរ គឺ​ស្ថិត​១​នៅក្រោម​ការគ្រប់គ្រងរ​បស់ បរិស្ថាន មិនមែនជា​ដែន​សមត្ថកិច្ច​របស់លោក​នោះឡើយ ។​​រីឯ​តំណាង​ក្រុមហ៊ុន សុវណ្ណ​ភូមិ ដែល​នៅក្រោម​ការគ្រប់គ្រង​រប​ស់​ក្រុមហ៊ុន អាន​ម៉ា​រ៉ា​ឌី គឺ​លោក​យាន​ជា​មេការ​ធំ​បាន​ប្រាប់​កាសែត​ថា ដី​កំពុង​ឈូសឆាយ​នោះ​ជា​ដី​របស់​ក្រុមហ៊ុន ពង្រីក​បន្ថែម​ដើម្បី​ធ្វើ​ការដាំដុះ​ដំណាំ​បន្ត តែ​ក្នុងនោះ​លោក ក៏បាន​បញ្ជាក់ថា ពុំមាន​ឯកសារ​ក្នុងការ​បញ្ជាក់ ពី​ទំហំ​ដី​របស់​ក្រុមហ៊ុន​ត្រឹមណា ទទួលបាន​ការអនុញ្ញាតិ​ត្រឹមណា ក្នុងការ​ឈូសឆាយដី​ជិត​១០០០​ហិច​តា​បន្ថែម​ក្នុង​ដែនជម្រកសត្វព្រៃ​បឹង​ពែរ លោក​បាន​ប្រាប់ថា​អត់​មាន​ទេ ឯកសារ​មានតែ​ឯកសារ​ចាស់ៗ នៅ​ភ្នំពេញ​?​។​

​បើ​យោងតាម​សមត្ថកិច្ច​បរិស្ថាន និង​សម​ត្រ​កិច្ច មេព្រៃ បង្ហាញថា​ការ​ឈូសឆាយ ដីព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​បឹង​ពែរ​នេះ គឺ​ពុំមាន​ឯកសារ​តំ​ម្ក​ល់​អ្វី​ទាំងអស់ ទើប​ធ្វើ​ឲ្យ​មានការ​ងឿង ឆ្ងល់​ថា ក្រុមហ៊ុន​សុវណ្ណ​ភូមិ ដែលជា​ក្រុមហ៊ុន​ល្បី បែរជា​ធ្វើការ​ឈូសឆាយ​ដីព្រៃ​គ្មាន​ឯកសារ​អ្វី​ទាំងអស់​ឬក៏ មាន​ជន​លួច​ក្លែងបន្លំ​យកឈ្មោះ​ក្រុមហ៊ុន សុវណ្ណ​ភូមិ មក​ប្រើ​ដើម្បី លួច​ឈូសឆាយ​ដីព្រៃ​ដោយ​គ្មាន​ខុសច្បាប់ ។​អង្គភាព សារព័ត៌មាន បាន​ព្យាយាម ទំនាក់ទំនង​លោក ឃឹ​ង នុ​ភាព ដែលជា​តំណាងរាស្ត្រ​ខេត្តកំពង់ធំ និង​ជានា​យក​ក្រុមហ៊ុន​អាន​ម៉ា​រ៉ា​ឌី តែ​ខ​ល​លើក​ហើយ​មិន​និយាយ និង​ខ​ល​ចូល​ហើយក៏​មិន​លើក ។​

​សូមបញ្ជាក់ថា ករណី​គ្រឿងចក្រ​ឈូសឆាយ​ដីព្រៃ ក្នុង​ដែនជម្រកសត្វព្រៃ​បឹង​ពែរ មាន​គ្រឿងចក្រ​ចំនួន​៣​គ្រឿង បានធ្វើ​សកម្មភាព ដូច​ចោរលួច​ដី​រដ្ឋ ដោយ​មានការ​ឈូសឆាយ​បណ្តើរ មាន​កម្មករ​នាំយក​ប្រេង​មក ស្រោច​លើ​ដើមឈើ ដែល​ឈូស​រួចហើយ​ដុត​បណ្តើរ ចំណែក​គ្រឿងចក្រ​បាន​វ៉ៃ​ព្រៃ​លាន់​រំ​ពោង​ពេញ​ព្រៃ ស្ថិតនៅ​ចំនុច​អតីត​សហគមន៍ រំចេក ស្ថិតក្នុង​ឃុំ​រមណីយ ស្រុក​រវៀង ខេត្តព្រះវិហារ ។​

​តាម​ប្រភពព័ត៌មាន​ច្បាស់ការ​មួយ សុំ​មិន​ឲ្យ​ប​ញ្ជេ​ញ​ឈ្មោះ បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​សុវណ្ណ​ភូមិ បាន​ឈូសឆាយដី​គ្រប់​តាម​កំណត់​រួចមក​យូរហើយ ហើយក៏​ពុំមាន​ច្បាប់​អនុញ្ញាតិ​ឲ្យ​មានការ​ឈូសឆាយ​ដីព្រៃ​ក្នុង​ជម្រក​សត្វព្រៃ​បឹង​ពែរ​នោះឡើយ ។​សង្ឃឹមថា​ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន រួមទាំង​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ នឹង​មាន​វិធានការ​ក្នុងការ​ពិនិត្យ​សកម្មភាព​ឈូ​ឆាយដី​ក្នុង​ដែនជម្រកសត្វព្រៃ​បឹង​ពែរ​នេះ​។​a tracka1 a trackter1 


​