» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31534 នាក់

ម្សិលមិញ 11636 នាក់

សរុប 20598953 នាក់

ក្រឡាប់​ឡាន​យី​ឌុប​ដឹកឈើ​ស្លាប់​មនុស្ស​បញ្ជាក់ថា​លោក​ស្វាយ​សំ​អ៊ាង​អភិបាលខេត្ត​មណ្ឌលគិរី​ភូត​កុ​ហុក​រឿង​គ្មាន​បទល្មើស​ព្រៃឈើ​

 

​មណ្ឌលគិរី​៖ ឡ​ន​ប្រភេទ​យី​ឌុប​ដឹកឈើ​យី​ឌុប របស់​ឧកញ៉ា​តុ​ប​វិ​ដា​ចេញពី​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន​ក្រឡាប់​ស្ល្លា​ប់​មនុស្ស​ម្នាក់ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨​ចន្លោះ​គីឡូម៉ែត្រ ៩៤-៩៥ ភូមិ​អណ្ដូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។a svay mond

ករណី​យ៍​ឡាន ដឹកឈើ ក្រឡាប់ស្លាប់​អ្នកបើក​ទាន់ហន់​មួយ​​នេះ​បង្ហាញថា​ការប្រកាស​របស់លោក​ស្វាយ​សំ​អ៊ាង​អភិបាលខេត្ត​មណ្ឌលគិរី​ថា​ក្នុង​អាណាចក្រ​លោក​គ្មាន​បទល្មើស​ព្រៃឈើ​គឺជា​ការ​ភូតកុហក​មនុស្ស​ទូទៅ​ពិសេស​មេ​របស់លោក​គឺ​សម្តេច​ក្រឡាហោម​សខេង​តែម្តង​!​។​

សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​២៣​កញ្ញា​ឆ្នាំ​២០១៨​ក្នុង​ពិធី​បូក​សា​រ៉ុ​ប​កា​រកា​ងារ​បោះឆ្នោត​សកល​នៅ​ខេត្តបាត់ដំបង​សម្តេច​ក្រឡាហោម​សខេង​បានប្រកាស​ឲ្យ​លោក​ស្វាយ​សំ​អ៊ាង​បង្ក្រាប​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​អាណាចក្រ​ខេត្តមណ្ឌលគិរី​ព្រោះ​លោក​ទទួលបាន​រូបភាព​ពី​អង្គការ​ថា​មាន​បទល្មើស​។​តែ​អ្វីដែល​ហួសចិត្ត​នៅក្នុង​ប្រតិបត្តិ​ការចុះ​ស្រាវជ្រាវ​កាលពី​ថ្ងៃទី​៣១​កញ្ញា​ឆ្នាំ​២០១៨​លោក​ស្វាយ​សំ​អ៊ាង​ប្រកាសប្រាប់​កាសែត​ថា​រក​មិនឃើញ​មាន​បទល្មើស​ព្រៃឈើ​ទេ​(​ស៊ិ​ក​)​។​បន្ទាប់ពី​ការប្រកាស​នោះមក​មាន​សេចក្តីរាយការណ៍​អំពី​បទល្មើស​ព្រៃឈើ​កើត​ឡើងជា​បន្តបន្ទាប់​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ទ្វេរ​ភាគី​ដាក់​ដាំ​និង​ណាំ​លៀ​តែ​សម​ត្ត​កិច្ច​ស្ងាត់ឈឹង​ដេកចាំ​ស៊ី​របប​។​

​សូមបញ្ជាក់ថា រថយន្ត​ដែល​ក្រឡាប់​នេះ​ម៉ាក យី​ឌុប​ជា​រថយន្ត​មួយ​ក្នុងចំណោម​រថយន្ត​ចំនួន​៥​គ្រឿ ដឹកឈើ​ចេញពី​ក្រុមហ៊ុន យូ​នី​គ្រី​ន ចេញពី​ស្រុក​កោះ​ញែក​ឆ្ពោះទៅ​ស្រុក​កែវ​សី​ម៉ា​ទៅកាន់​ខេត្ត​ត្បូងឃ្មុំ ដើម្បី​នាំ​ឈើ​ចេញទៅ​ប្រទេស​វៀតណាម​ដែល​គេ​ស្គាល់​ថា​ជា​របស់​ឧកញ៉ា​តុ​ប​វិ​តា​។ មនុស្ស​ដែល​ស្លាប់​ម្នាក់​ឈ្មោះ មាស សុផាន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​រស់នៅ​ភូមិ​ស្លាបក្ដោង ឃុំ​ជី​រោ​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។ លោក យឹម ចិន្តា ជា​នាយការិយាល័យ​ចរាចរជើងគោក​នគរ​បាល​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​។​លោក យឹម ចិន្តា បាន​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​ដោយសារ​រថយន្ដ​ធុន​ធ្ងន់ ដែល​គេ​ពេញនិយម​ហៅ ម៉ា​កវេ​អង ពណ៌​ស គ្មាន​ស្លាក់​លេខ ។​

​លោកស្នងការ​រង​បាន​អះអាងថា មូលហេតុ​នាំ​ឲ្យ​ក្រឡាប់​នេះ ដោយសារ​រថយន្ដ​រប​ស់​ឧកញ៉ា​ឈ្មួញ​ឈើ ចាស់​ទ្រុឌទ្រោម​ពេក ហើយ​ដឹកឈើ​លើស​ទម្ងន់​ហួស​ច្បាប់​កំណត់ ដូច្នេះ​នៅពេល​ចុះ​ចំណោត​រថយន្ដ ក៏​ដាច់​ទុ​យ៉ូ​ហ្វ្រាំង​រេ​ចង្កូត ទើប​អ្នកបើកបរ​បាត់​ម្ចាស់ការ ក្រឡាប់​ដោយ​ខ្លួនឯង​តែម្តង​។​ទាក់ទងករណិយ៍នេះប្រភព​បញ្ជាក់ថា យប់នោះមានឡាន​ដឹកឈើ​ចេញ​៥​គ្រឿង ក៏ប៉ុន្តែ​មិនដឹង​មាន​ប៉េសេ (PC-Permit Cerficate = លិខិតអនុញ្ញាត​ឲ្យ​ដឹកជញ្ជូន​) ប៉ុន្មាន​គ្រឿង​ទេ ដោយ​គ្រាន់តែ​គេ​ចាប់​ឆែក ឃើញ​ឡាន​៣​គ្រឿង​មាន​ប៉េសេ ប៉ុន្តែ​ប៉ុន្មាន​គ្រឿង​ទៀត បាន​ទៅ​ផុត​អស់ហើយ​។ ចំណែក​ខាង​មេព្រៃ​ថា ប៉េសេ​ហ្នឹង​ក៏​ពិបាក​ដែរ ព្រោះ​អត់​មាន​យក​ច្បាប់ដើម​មក​ទេ យកតែ​អា​ប៉េសេ​ហ្វូ​តូ​កូ​ពី ។​

​នា​ព្រឹក​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៨​ មិនទាន់មាន​ប្រភព​ច្បាស់លាស់​ណាមួយ អាច​បញ្ជាក់ថា ឈើ​នៅលើ​រថយន្ត​ក្រឡាប់​នេះ ជា​ឈើ​ស្របច្បាប់ ឬ​ខុសច្បាប់​នៅឡើយ​ដែរ ព្រោះ​មិនទាន់​ឃើញ​មាន​ឯកសារ​ច្បាស់លាស់​ណាមួយ​អាច​បញ្ជាក់​បានឡើយ​។​

សូម​បញ្ជាក់ដែរថា​៖ ក្នុង​ទឹកដី​ស្រុក​កែវ សីមា​ខេត្ត​មណ្ឌល​គី​រី ក្នុង​ដែនជម្រកសត្វព្រៃ កែវ​សីមា ក្រោម​ការ គ្រប់​គ្រង់​របស់ លោក ព្រំ សុ​វណ្ណា នាយក ដែនជម្រកសត្វព្រៃ​កែវ​សីមា កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃទី​២​ខែវិច្ឆិកា​ឆ្នាំ​២០១៨ នៅ​ឃុំ​ស្រែ​ឈូក​ស្រុក​កែវ​សីមា ក៏មាន​រថយន្ត​ប្រភេទ កែច្នៃ​ដឹក​ឈើយ៉ាង គគ្រឹក​គ្រែង​គ្មាន​ខ្លាចក្រែង​ចិត្ត​មន្ត្រី​សមត្ថកិច្ច​ណា​សោះឡើយ​។​ចឹ​ងៗ​ហើយ​ចៅហ្វាយខេត្ត​ថា​អត់​មាន​បទល្មើស​ទៀត​?៕a car colap2 a car colap a car colap1 a car colap3 a car colap4 

​