» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2762 នាក់

ម្សិលមិញ 10264 នាក់

សរុប 14141944 នាក់

រឿង​កាន់តែ​ក្តៅ​រដ្ឋបាល​ព្រៃឈើ​គម្រាម​ដោយ​ត​ម្រូវឲ្យ​ម្ចាស់​សត្វ​ក្ងោក​បង់លុយ​៩​លាន​រៀល​និងសុំទោស!

 

​កំពង់ឆ្នាំង​៖​ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម បានចេញ​លិខិត​មួយ​នៅ​ថ្ងៃទី​២៣​កុម្ភៈ ដោយ​កោះហៅ លោក យឹម សំអឿន ជា​ម្ចាស់​សត្វ​ក្ងោក​ឲ្យ​ចូលទៅ​បំភ្លឺ​នៅ​ថ្ងៃទី​៣​មីនា​ខាងមុខ​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ឆ្នាំង​។ ការកោះហៅ​ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​នេះ ខណៈ​មាន​ចម្ងល់​ពី​សាធារណៈជន ករណី​ដែល​ក្រុម​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​សត្វព្រៃ​ចល័ត​បាន​ចុះ​ចាប់​សត្វ​ក្ងោក​៦​ក្បាល​របស់​ឈ្មោះ យឹម សំអឿន​នៅ​ភូមិ​សន្លង់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​១៦​កុម្ភៈ​បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាង​សម្បើម​ពី​មហាជន​។​ក្នុងនោះ​មាន​លោក​ឧ​ត្ត​ម​សេនីយ៍​ហ៊ុន​ជា​ក្មួយ​ស​ម្តេ​តេ​ជោ​ហ៊ុនសែន​បានស្នើ​សុំ​ឲ្យ​លោក​សាយ​សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ជួយ​ង​ន្រា​គម​ន៍​ប្រគល់​សត្វ​ក្ងោក​ឲ្យុ​ម្ចាស់​ដើម​ដែល​ខំ​អភិរក្ស​ផងដែរ​។ ព្រោះថា​គាត់​មាន​ចំណែក​ក្នុង​ការជួយ​អភិរក្ស​សត្វព្រៃ​ផងដែរ​។​a peacok1 

​តែបើ​តាម​លិខិត​របស់លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម បាន​គូសបញ្ជាក់ថា ការកោះហៅ​លោក យឹម សំអឿន ជា​ម្ចាស់​សត្វ​ក្ងោក​ទៅ​បំភ្លឺ​នេះ​គឺជា​ការបន្ត​នីតិវិធី​បញ្ចប់​សំណុំរឿង​បទល្មើស​សត្វព្រៃ ទាក់ទង​នឹង​«​ការយក​ធ្វើជា​កម្មសិទ្ធិ ចិញ្ចឹម បង្កាត់​ពូជ​សត្វព្រៃ ដោយ​គ្មាន​ការអនុញ្ញាត​»​។​​ក្រៅពី​ការកោះហៅ​រដ្ឋបាល​ព្រៃឈើ បានចេញ​សេចក្ដីបំភ្លឺ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៣​ដោយបាន​អះអាងថា ក្រុមការងារ​បាន​បើក​ការ​ស៊ើ​អង្កេត​ច្បាស់លាស់​មុន​ការចុះអនុវត្ត​នីមួយៗ ដោយ​លទ្ធផល​បញ្ជាក់ថា បុគ្គល​នេះ​បានធ្វើការ​ជួញដូរ​សត្វ​ក្ងោក តាម​ប្រព័ន្ធ​ហ្វេ​ស​បុក ទូរ​សព្ទ និង​មាន​ភស្តុតាង​ដ៏ទៃទៀត​បញ្ជាក់​។ ក្នុង​ហ្វេ​ស​បុក​របស់លោក យឹម សំអឿន បាន​បង្ហោះ​លក់​សត្វ​ក្ងោក និង​មាន​ដាក់​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ថែម​ទៀតផង​។​


​រដ្ឋបាល​ព្រៃឈើ បានឱ្យដឹងថា សត្វ​ក្ងោក (Green Peafowl) ឈ្មោះ​វិទ្យាសាស្ត្រ (Pavo muticus) ជា​ប្រភេទ​សត្វ​ស្លាប ស្ថិតនៅ​ក្រុម​ប្រភេទ​សត្វព្រៃ​មាន​ដោយ​កម្រ យោងតាម​ប្រកា​សលេខ​០២០ ប្រក​.​កសក ចុះ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០០៧ ស្តីពី​ចំណាត់ថ្នាក់ និង​បញ្ជី​ឈ្មោះ​ប្រភេទ​សត្វព្រៃ និង​ក្នុង​ឧបសម្ព័ន្ធ​ទី​២ នៃ​អនុសញ្ញា​ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ ប្រភេទ​រុក្ខជាតិ និង​សត្វព្រៃ​ជិត​ផុត​ពូជ (CITES)​។​

​ចំពោះ​ការធ្វើ​ពាណិជ​កម្ម​ល្មើសច្បាប់ ត្រូវ​ផ្តន្ទាទោស ក្រោម​បទល្មើស​ថ្នាក់​ទី​២ ដោយ​ត្រូវ​ជាប់ពន្ធនាគារ​ពីមួយ​(១)​ឆ្នាំ ទៅ​ប្រាំ​(៥)​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពីមួយ​លាន (១០,០០០,០០០)​រៀល ទៅ​ដប់​លាន (១០០,០០០,០០០)​រៀល ឬ​ផ្តន្ទាទោស​ណាមួយ នៃ​ទោស​ទាំងពីរ វត្ថុតាង​ទាំងអស់​ត្រូវ​រឹបអូស​ជា​ទ្រព្យសម្បត្តិ​រដ្ឋ (​មាត្រា​៩៨ នៃ​ច្បាប់​ស្តីពី​ព្រៃឈើ​)​។ ករណី​បទល្មើស​សត្វព្រៃ​មាន​សភាព​ធ្ងន់ធ្ងរ ការចោទប្រកាន់​ត្រូវ​បញ្ចូល​ការប្រឆាំង​ការលាង​សំអាត​ប្រាក់ ដែលជា​កាតព្វកិច្ច​ចាំបាច់​របស់​ប្រទេស​ម្ពុ​ជា អនុលោម​តាមច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ហើយក៏​ជា​សកម្មភាព​មួយ​ដែល​បាន​ចូលរួម​នាំ​ឲ្យ​ប្រទេស​អាច​ចាក​ចេញពី​បញ្ជី​ប្រផេះ​បាន​។​

​សត្វព្រៃ​ជា​មរតក​ធម្មជាតិ​រប​ស់​ដូនតា ដែល​បន្សល់ទុក​សម្រាប់​ជំនាន់​នេះ និង​ជំនាន់​ក្រោយ​។ សត្វព្រៃ​នៅក្នុង​ប្រទេស​កម្ពុជា ចែកចេញជា​បី​ក្រុម​គឺ ក្រុមទី​១ ក្រុម​ប្រភេទ​ជិត​ផុត​ពូជ ដូចជា​គោព្រៃ ដំរី ខ្លាដំបង រមាំង ត្រយង​យក្ស ទាព្រៃ​ស្លា​បស​, ក្រុមទី​២ ក្រុម​ប្រភេទ​មាន​ដោយ​កម្រ ដូចជា ខ្ទីង ទន្សោង ខ្លាឃ្មុំ​តូច ទោច ក្រៀល ក្ងោក សេកសោម​, និង ក្រុមទី​៣ ក្រុម​ប្រភេទ​មាន​ដោយ​បង្គួរ ដូចជា ជ្រូកព្រៃ ឈ្លូស ទន្សាយ សំពោច កុក មាន់ព្រៃ ទោម ប្រវឹក សារិកាកែវ ត្រចៀកកាំ​។​

​សេចក្ដី​ស្រ​ទ្បា​ញ់​ចំពោះ​សត្វព្រៃ អាច​ឆ្លុះបញ្ចាំង​បាន​តាមរយៈ​ការចូលរួម​ថែរក្សា អភិរក្ស ការពារ​សត្វព្រៃ​ដែល​រស់នៅ​ក្នុងព្រៃ​ដោយ​សុវត្ថិភាព​។ ការ​មាន​ទស្សនៈ ស្រឡាញ់​សត្វព្រៃ​ដោយ​សកម្មភាព​បរបាញ់ ដាក់​អន្ទាក់ ចាប់យក​មេបា ពង កូន​សត្វ​ពី​ព្រៃ ជា​ទង្វើ​មួយ​ឈានទៅរក​ការវិនាសហិនហោច​សត្វ​ព្រៃ ពិសេស​ប្រភេទ​សត្វព្រៃ​ជិត​ផុត​ពូជ ឬ​មាន​ដោយ​កម្រ និង​ជា​អំពើ​ល្មើសច្បាប់​។​លោក​មេព្រៃ​បាន​ឲ្យ​ដឹងថា​៖​ច្បាប់​បានអនុញ្ញាត​ឲ្យ​មានការ​ចិញ្ចឹម​ប្រភេទ​សត្វព្រៃ​លក្ខណៈ​គ្រួសារ​តែ​ក្នុង​ក្រុម​មាន​ដោយ​បង្គួរ ព្រោះ​វា​មាន​ភាពសំបូរ និង​ប៉ះពាល់​តិចតួច​ទៅដល់​ចំនួន​សត្វព្រៃ​នៅក្នុង​ធម្មជាតិ​។​​ករណី​មាន​ចម្ងល់​បន្ថែម រដ្ឋបាល​ព្រៃឈើ សូម​ស្វាគមន៍​ចំពោះ​មតិ យោបល់​និង​ត្រៀម​ឆ្លើយតប​នៅ​សំណួរ​នានា​។ លេខ​ទំនាក់ទំនង ០១២២២៣៧១៥ ឬ ០៧៧៨២៧០៦៣​។​

​បើតាម​ច្បាប់រដ្ឋបាល​ព្រៃឈើ ការធ្វើ​ពាណិជ​កម្ម​សត្វព្រៃ ក្រោម​បទល្មើស​ថ្នាក់​ទី​២ ដោយ​ត្រូវ​ជាប់ពន្ធនាគារ​ពីមួយ​(១)​ឆ្នាំ ទៅ​ប្រាំ​(៥)​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពីមួយ​លាន (១០,០០០,០០០)​រៀល ទៅ​ដប់​លាន (១០០,០០០,០០០)​រៀល ឬ​ផ្តន្ទាទោស​ណាមួយ នៃ​ទោស​ទាំងពីរ ហើយ​វត្ថុតាង​ទាំងអស់​ត្រូវ​រឹបអូស​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​។ ប៉ុន្តែ​ករណី​បទល្មើស​សត្វព្រៃ​មាន​សភាព​ធ្ងន់ធ្ងរ ការចោទប្រកាន់​ត្រូវ​បញ្ចូល​ការប្រឆាំង​ការលាង​សំអាត​ប្រាក់ ដែលជា​កាតព្វកិច្ច​ចាំបាច់​របស់​ប្រទេស​ម្ពុ​ជា អនុលោម​តាមច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ហើយក៏​ជា​សកម្មភាព​មួយ​ដែល​បាន​ចូលរួម​នាំ​ឲ្យ​ប្រទេស​អាច​ចាក​ចេញពី​បញ្ជី​ប្រផេះ​បាន​។ នេះ​ជាការ​ពន្យល់​របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ខណៈ​មានការ​ងឿងឆ្ងល់​ពី​សាធារណៈ​ចំពោះ​ការចុះ​បង្ក្រាប​ការចិញ្ចឹម​សត្វ​ក្ងោក​នៅ​ភូមិ​សន្លង់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​នៅ​កាលពី​ថ្ងៃទី​១៦​កុម្ភៈ​របស់​ឈ្មោះ យឹម សំអឿន ដែល​គេ​អះអាងថា​បាន​ចិញ្ចឹម​រាប់​ឆ្នាំ​មកហើយ​នោះ​។

​បើតាម លោក យឹម សំអឿន​វិញ​បាន​ឲ្យ​ដឹង ខ្លួន​បាន​ចិញ្ចឹមសត្វ​ក្ងោក​នេះ​៩​ឆ្នាំ​មកហើយ​តាំងពី​ក្ងោក​មួយគូរ​យកមក​ពី​ថៃ រហូត​កើន​បាន​២១​ក្បាល កាត់​បាន​ពណ៌​បួន​ប្រភេទ​។ លោក​សរសេរ​តាម​ហ្វេ​ស​ប៊ុ​កថា​លោក​មិនបាន​លក់​សត្វ​ក្ងោក​ទាំងនេះ​ទេ ដោយ​អះអាងថា​លោក​ជា​អ្នក​ស្រឡាញ់​សត្វ និង​ចាត់ទុក​ការចុះ​បង្ក្រាប​នេះ​ថា​ជា​រឿង​អយុត្តិធម៌​។​​អ្នកស្រី យឹម ចាន់​រ៉ុង ត្រូវជា​បងស្រី​របស់​ម្ចាស់​ក្ងោក ក្ងោក​ទាំងនោះ ត្រូវបាន​ចាប់​យកទៅ​ទាំងអស់​មន្ត្រីមេព្រៃបានចុះមកផ្ទះគាត់ហើយបានឲ្យគាត់សសេរលិខិតសុះទោសផងដែរ។

​អ្នកស្រី ចាន់​រ៉ុង និយាយ​ដូច្នេះ​៖ «​ខ្ញុំ​មិនដឹងថា ការចិញ្ចឹម​ក្ងោក​នោះ​ជា​រឿង​ខុសច្បាប់​ទេ​។ ខ្ញុំ​ចិញ្ចឹម​យូរ​ឆ្នាំ​ហើយ​។ ប្អូន​ពៅ​របស់ខ្ញុំ​ជា​ម្ចាស់ ណាមួយ​ក្ងោក​ដែល​ទិញ​កាល​មុនៗ​នោះ​ងាប់​អស់ហើយ​។ ក្រោយៗ​នេះ​ជា​ក្ងោក បង្កាត់​ប៉ុណ្ណោះ​»​។ អ្នកស្រី​បន្តថា ការចិញ្ចឹម​ក្ងោក​ទាំងនោះ​កើតចេញពី​ការស្រឡាញ់ និង​ចង់ឱ្យ​ពលរដ្ឋ​រួមជាមួយ​ក្មេងៗ​បាន​ស្គាល់​។​

 

លោក យង់ រតនា អនុប្រធាន​ការិយាល័យ​អភិរក្ស និង​វិបុល​កម្ម បាន​បញ្ជាក់ថា ក្ងោក​ទាំង​២០​ក្បាល ត្រូវបាន​យកមក​ដល់​មជ្ឈមណ្ឌល​ថែរក្សា និង​សង្គ្រោះ​សត្វ​ភ្នំ​តា​ម៉ៅ​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៣​។ ក្ងោក​ទាំងនោះ រស់នៅ​ដាច់ដោយឡែក​ចន្លោះ​ពី​១៥​ថ្ងៃ​ទៅ​១​ខែ ទើប​ក្រុមការងារ​ចាប់ផ្ដើម​ពិនិត្យមើល​លើ​នីតិសម្បទា​ជាថ្មី ដើម្បី​អាច​កំណត់​បាន​ថា តើ​សត្វ​ទាំងនោះ​អាច​រក​ចំណី​ដោយ​ខ្លួនឯង​កម្រិតណា​។«​ក្ងោក​ដែល​យើង​ទទួលបាន​ទាំងនោះ យើង​មិនទាន់​អាច​កំណត់ថា​ត្រូវ​ទុក ឬ​លែង​ទៅ​ព្រៃ​នៅឡើយ​ទេ​។ ដោយសារ​សត្វ​ដែល​ចិញ្ចឹម​ភាគច្រើន បាត់បង់​អេកូឡូស៊ី ធ្វើឱ្យ​ពួកវា​អាច​ពិបាក​រក​ចំណី​នៅក្នុង​ព្រៃ​ធម្មជាតិ​។ ប៉ុន្ដែ​ប្រសិនបើ​សង្កេតឃើញ​យ៉ាងណា ក្រុមការងារ​អាច​ចាត់ចែង​តាម​នោះ​។ ចិញ្ចឹម​សត្វព្រៃ​មិន​ខុស​ទេ ប៉ុន្ដែ​ត្រូវសុំ​ច្បាប់​អនុញ្ញាត​»​។ លោក រតនា ថ្លែង​បែបនេះ​។

​បើតាម​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ការចុះ​បង្ក្រាប​សត្វ​ក្ងោក​នេះ​មានពូជ​ខ្មែរ​ចំនួន​៦​ក្បាល និង​ពូជ​ក្ងោក​ឥណ្ឌា​ចំនួន​១៤​ក្បាល​នោះ ក្រុមការងារ​អនុវត្ដ​តាមច្បាប់​ព្រៃឈើ​ប៉ុណ្ណោះ​។​ចំពោះ​ក្ងោក​បៃតង​របស់​ខ្មែរ​ចំនួន​៦​ក្បាល​នោះ ស្ថិតក្រោម​វិសាលភាព​នៃ​ច្បាប់​ព្រៃឈើ ដូច្នេះ​ក្រុមការងារ កំពុងដំណើរការ​បន្ត ដើម្បី​ដោះស្រាយ​ជាមួយ​ម្ចាស់​សាមី​។ ក្រៅពីនេះ ចំពោះ​ក្ងោក​ឥណ្ឌា​១៤​ក្បាល​វិញ ក្រុមការងារ​បាន​សុំឱ្យ​ម្ចាស់​ប្រគល់ ឱ្យ​បណ្ដោះអាសន្ន និង​យកទៅ​រក្សា​នៅ​ភ្នំ​តា​ម៉ៅ ដើម្បី​ចាត់វិធានការ​បន្ដ​។​«​គាត់​ចិញ្ចឹម​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ទេ គឺ​ធ្វើ​ដោយ​ទឹកចិត្ត ប៉ុន្ដែ​យើង​ក៏​លើកទឹកចិត្ត​គាត់​ដែរ ឱ្យធ្វើតាម​ច្បាប់ទម្លាប់​ត្រឹមត្រូវ​។a peacok a peacok2 a peacok3