វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1452 នាក់
ម្សិលមិញ 2962 នាក់
សរុប 16505576 នាក់
ភ្នំពេញ៖មន្ដ្រីនគរបាលពាក់ស័ក្ដិ៣ នៅនាយកដ្ឋានការពារព្រំដែនទឹក ដែលបន្លំលួចទូរសព្ទ័អាផេត( iPad )មួយគ្រឿង នៅផ្ទះផ្ទេលុយវីងមួយកន្លែងស្ថិត នៅខណ្ឌទួលគោក តែត្រូវ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញដោយគ្រានតែធ្វើកិច្ចសន្យា និងមានអ្នកធានាកាលពីថ្ងៃទី៣១ឧសភាមកបង្កឲ្យមានការិះគន់ដូចព្យុះពីអ្នកស្រលាញ់យុត្តធមិសង្គមដោយចោទថាបើអ្នកក្រដឹងតែពីជាប់គុកហ្ម៉ង។
នៅល្ងាចថ្ងៃទី៣១ឧសភាតាមរយៈហ្វេសប៊ុក លោកឧត្តមសេនីយ៍ ឧកញ៉ា ហ៊ុន ជា បានសម្តែងការហួសចិត្តយ៉ាងខ្លាំងពេលឃើញសកម្មភាពលោក ប៉ូលិសស័ក្ដិ៣ លួចiPadប្រជាពលរដ្ឋ ត្រូវបានគេទម្លាយវីដេអូ ហើយចេញមុខដោះស្រាយដោយនិយាយថាខ្លួន ច្រឡំដៃកាន់យកiPadទៅ ខណៈពេលខ្លួន កំពុងតែនិយាយទូរសព្ទនោះ។
លោកឧត្តមសេនីយ៍ ឧកញ៉ា ហ៊ុន ជាបានសរសេរថា៖”ជួបច្រឡំដៃ បងៗចោរអើយ ដាច់បាយហើយវើយ ( ថ្មីជានិច ) អាអត់កំណើតគេអោយអារ៉ែងម៉ានអា ? បានអារ៉ែងប៉ុនប៉ងលួច ចឹង ? វាសំតែគុកហើយ អា រឿងនិទាន “។លោកហ៊ុនជាបញ្ជាក់ថា៖ចោរវាអាចកែខ្លួនមកល្អបាន ហើយរកការងារល្អធ្វើបាន ។តែបើអ្នកមានការងាល្អក្នុងសង្គមធ្វើហើយបែរមកចាប់យកការងាចោរមកដាក់ខ្លួនវិញគួរតែ ( អភិក្រម ៥ ) ហើយមានទោសទៀតបានល្អបាទ ។នេះជាការគិតរបស់ ហ៊ុន ជា បាទ ដើម្បីខ្មែរ បាទ !ការងារសន្តិសុខ (ជាតិផង បាទ )។
នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់កាសែត ឲ្យដឹង ថា «បន្ទាប់ពីបញ្ចប់ការសួរនាំនៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មន្ដ្រីនគរបាលខាងលើ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយធ្វើកិច្ចសន្យាអប់រំ និងអ្នកធានាត្រឹមត្រូវ។ ករណីនេះ មិនមែនជាករណីលួចទេ គឺជាករណីច្រឡំ ហើយភាគីទាំងពីរទាំងខាងម្ចាស់ហាង និងមន្ត្រីនគរបាល ក៏បានសម្របសម្រួលបញ្ចប់ហើយដែរ។ ម្ចាស់ហាងក៏មិនបានដាក់ពាក្យបណ្តឹងអ្វីដែរ»។
បើតាមសេចក្តីបំភ្លឹរបស់អ្នកនាពាក្យនគរបាលឲ្យដឹងថាលោកប៉ូលីសស័ក្ដិ៣រូបនេះ មានរថយន្ត Rang rover ស្លាកលេខ 2AE-6366 ជាមធ្យោបាយផ្ទាល់ខ្លួន ហើយលោកក៏បានប្រើប្រាស់មធ្យោបាយជិះរថយន្ត Rang roverនេះក្នុងការមកធ្វើដំណើរទៅហាង Wing (ហើយបន្លំយក iPad ប្រជាពលរដ្ឋដល់ក្នុងផ្ទះ)។ចឹងបានថាអ្នកមានលុយមានសែអត់ស្គាល់គុកទេបើស្គាល់ក៏មិនយូដែរស្រុករំដួលនោះ!៕