
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2080 នាក់
ម្សិលមិញ 10668 នាក់
សរុប 20284095 នាក់
ភ្នំពេញ៖នៅក្នុងលិខិតមួយដែលត្រូវបានគេផ្សព្វផ្សាយជាភាសាធារណៈ កាលពីចុងសប្តាហ៍កន្លងទៅលោករដ្ឋមន្ត្រីបានព្រមានថា លោក ឌិន ប៊ុនធឿន អត្តលេខ ១៨១២១០០៤៥១ ជាអនុប្រធាន មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មានចំណុចអវិជ្ជមានខ្វះភាពទទួលខុសត្រូវ មានកំហុស និងឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ លើការអនុវត្តតួនាទីភារកិច្ច។
លោក អ៊ាង សុផល្លែត ក៏គំរាមចាត់វិធានការផ្លូវច្បាប់ផងដែរ បើអនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីរូបនេះ មិនកែប្រែ ហើយប្រព្រឹត្តកំហុសអ្វីមួយបន្ថែមទៀតដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ នៃអ្នករាជការ ។
គេមិនទាន់ដឹងថា លោក ឌិន ប៊ុនធឿន បានប្រព្រឹត្តកំហុសអ្វីជាក់ស្ដែងឲ្យប្រាកដនៅឡើយទេ ។ តែបើតាមប្រភពខ្លះថា អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីរូបនេះ ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ទួនាទី អំណាចរបស់ខ្លួនក្នុងការសម្របសម្រួល អាជីវកម្មរ៉ែមាសនៅចំនុចភ្នំរហាវ ក្នុងភូមិស្រែខ្ទុម ឃុំស្រែឈូក ស្រុកកែវសីមា នៃដែនជម្រកសត្វព្រៃភ្នំព្រិច ដោយតម្រូវឲ្យមានការបង់លុយ២លានរៀលក្នុងមួយខែ សម្រាប់ម៉ាស៊ីនធ្វើមាសមួយគ្រឿង នៃម៉ាស៊ីនប្រមាណជា ង២០ គ្រឿង ៕