វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2093 នាក់
ម្សិលមិញ 2184 នាក់
សរុប 13421967 នាក់
វៀតណាម៖ ក្រុមហ៊ុនរថយន្ត Toyota កំពុងប្រមូលរថយន្ត Raize SUV ចំនួន ១៩១គ្រឿងក្នុងប្រទេសវៀតណាម ដើម្បីជួសជុលតំណផ្សាភ្ជាប់មិនល្អ នៅបូមមុខ។រថយន្តដែលត្រូវប្រមូលទាំងនេះ ត្រូវបានផលិតនៅក្នុងប្រទេសឥណ្ឌូណេស៊ីនៅចន្លោះថ្ងៃទី ២៩ ខែមីនា ដល់ថ្ងៃទី៨ ខែតុលាឆ្នាំ២០២១ ហើយត្រូវបានលក់អស់។
ការប្រមូលរថយន្តមកវិញ ត្រូវបានចេញផ្សាយ បន្ទាប់ពីមានបញ្ហានៅក្នុងការតភ្ជាប់របាំងមុខ ដែលបង្កឱ្យមានសំឡេង រញ៉េរញ៉ៃ ពេលរថយន្តរលាក់។ ក្នុងករណីដ៏អាក្រក់បំផុត វាអាចផ្តាច់ចេញ និងអាចបណ្តាលឱ្យមានឧបទ្ទវហេតុធំ ទោះបីជាមិនមានការរាយការណ៍ពីបញ្ហាណាមួយមកទល់ពេលនេះក៏ដោយ។
ក្រុមហ៊ុនផលិតរថយន្ត Toyota ក៏បានប្រមូលរថយន្ត Raize SUV ជិត ១៥.០០០ គ្រឿងក្នុងប្រទេសឥណ្ឌូណេស៊ីផងដែរ។យោងតាមទិន្នន័យ ពីសមាគមអ្នកផលិតរថយន្តវៀតណាម បានឱ្យដឹងថា Toyota បានឈរនៅកំពូលលើការលក់រថយន្តក្នុងត្រីមាសទីមួយ ដោយមានចំនួន ១៨.៦១៥គ្រឿង។ រថយន្ត Raize ត្រូវលក់ចំនួន ១.៦៧១ គ្រឿងក្នុងត្រីមាសទី១ ពោលគឺច្រើនជាងគូប្រជែង Kia ប្រភេទ Sonet (១.៦៥១គ្រឿង)៕