» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9159 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699330 នាក់

អាមេរិក​បញ្ជូន​មនុស្ស​ទៅ​ឡប់​ប៊ី​អារ៉ាប់​និង​អឺរ៉ុប​ផង​បញ្ជូន​ទ​ព័​ផង​បន្ទាប់ពី​អ៊ីរ៉ង់​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​នៅក្បែរ​ឈូង​សមុទ្រ​អូ​ម៉​ង់​

 

​អាមេរិក​៖ យន្តហោះ​ចម្បាំង​គ្មាន​មនុស្ស​បើក​របស់​អាមេរិក MQ-4C Triton ណៈ​យន្តហោះ​ស៊ើបការណ៍​នេះ​កំពុង​ហោះហើរ​នៅលើ​ដែនអាកាស​អន្តរ ជាតិ​ក្នុង​ច្រក​សមុទ្រ Hormuz ត្រូវបាន​បាញ់​ទម្លាក់​ដោយ​ដោយ​មី​ស៊ី​ល​អ៊ីរ៉ង់  ។​មន្ត្រី​អាមេរិក​បាន​ប្រាប់​សារព័ត៌មាន ABC News​នៅ​ថ្ងៃទី​១៩​មិថុនា ។a army usa

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង​បាន​ផ្សាយ​សម្តី​របស់​កង​ឆ្មាំ​បដិវត្ត​អ៊ីស្លាម ថា ខ្លួន​បាន​ទម្លាក់​យន្ត ហោះ​គ្មាន​មនុស្ស​បើក​របស់ Global Hawk នៅពេល​វា​បាន​ចូល​ដែនអាកាស​អ៊ីរ៉ង់​នៅ​ជិត​សង្កាត់ Koumobarak ភាគ​ខាងជើង​នៃ​ច្រក​សមុទ្រ Hormuz ។​​អ៊ីរ៉ង់​បាន​ព្យាយាម​បាញ់​ទម្លាក់​យន្តហោះ MQ-9 Reaper ដែល​កំពុង​តាមដាន​ការវាយប្រហារ​លើ​នាវា​ដឹក​ប្រេង​មួយ ក្នុងចំណោម​នាវា​ពីរ គ្រឿង​នៅ​ឈូង​សមុទ្រ​អូ​ម៉​ង់​។

សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​ទៅលើ​អ៊ីរ៉ង់ ថា​ជា​អ្នក​វាយប្រហារ​លើ នាវា​ដឹក​ប្រេង​ទាំងពីរ​នេះ ប៉ុន្តែ​ត្រូវបាន​ទីក្រុង​តេ​អេ​រ៉ង់​ចេញមុខ​បដិសេធ​។​ទាក់ទង​ទំនាស់​ជាមួយ​អ៊ីរ៉ង់​នេះ​មន្ទីរ​បញ្ច​កោណ​បាន​ឲ្យ​ដឹងថា​៖​ខ្លួន ក្រៅតែពី​បញ្ជូនទាហាន​បន្ថែមចំនួន ១,០០០ នាក់​ទៅ​ម​ជ្ឈឹ​ម បូព៌ា ក៏បាន​បញ្ជូន​កងវរសេនាធំ មី​ស៊ី​ល​ប៉ា​ទ្រី​យ៉ូ​ត យន្តហោះ​ស៊ើបការណ៍​គ្មាន​មនុស្ស​បើក ដើម្បី​ទប់ទល់​នឹង​ការ​វាយ ប្រហារ​ណាមួយ​។ នេះ​បើតាម​ការចុះផ្សាយ​ដោយសារ​ព័ត៌មាន Al Arabiya នៅ​រសៀល​ថ្ងៃទី ២០ ខែមិថុនា​នេះ​។​

​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​សហរដ្ឋអាមេរិក​គ្មាន​បំណង​ចង់​ធ្វើសង្គ្រាម​ជាមួយ​អ៊ីរ៉ង់​នោះ ទេ ប៉ុន្តែ​យើង​ធ្វើ​នេះ​ដើម្បី​ត្រៀមខ្លួន​ការពារ​កងកម្លាំង និង​ផលប្រយោជន៍​របស់​អាមេរិក​នៅក្នុង​តំបន់​តែប៉ុណ្ណោះ​” ។​​ដោយ​ឡែក​អ្នកតំណាង​ពិសេស​របស់​សហរដ្ឋអាមេរិក​សម្រាប់​ដោះស្រាយ​បញ្ហា​នៅ​អ៊ីរ៉ង់​លោក Brian Hook ក៏​នឹងធ្វើ​ដំណើរ​ទៅកាន់ ម​ជ្ឈឹ​ម​បូព៌ា សម្រាប់​រៀបចំ​កិច្ចប្រជុំ​នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត អារ៉ាប់​រួម អូ​ម៉​ង់ គុយ​វ៉ែត និង​បា​រ៉ែ​ន ដើម្បី​ពិភាក្សា​អំពី​ការអះអាង ថា ក្រុង​តេ​អេ​រ៉ង់​គឺជា​ការគំរាមកំហែង​ធំ​បំផុត​ដល់​តំបន់​អារ៉ាប់​។​នេះ​បើតាម ​សារព័ត៌មាន Sputnik​ផ្សាយ កាលពី​ថ្ងៃ​ពុធ​ទី​១៨​មិថុនា ។

លោក Hook បាន​បន្តថា លោក​នឹងធ្វើ​ដំណើរ​ទៅកាន់​មជ្ឈិមបូព៌ា ដើម្បី​ជួប​ជាមួយ​បណ្តា​ប្រទេស​ដែលជា​សមាជិក OIC ពន្យល់​ពួកគេ​ពី​ការ គម្រាមកំហែង​ផ្នែក​សន្តិសុខ​ពី​សំណាក់​ទីក្រុង​តេ​អេ​រ៉ង់​។​​ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​នៅ​សហគមន៍​អារ៉ាប់​លោក Hook ត្រូវបាន​រំពឹងថា​នឹងធ្វើ​ដំណើរ​ទៅកាន់​អឺរ៉ុប​នៅ​សប្តាហ៍ ក្រោយ ដើម្បី​ជួប​ជាមួយ​មន្ត្រី​មកពី​ចក្រភព​អង់គ្លេស អាល្លឺម៉ង់ និង​បារាំង ដើម្បី​ពិភាក្សា​ពី​បញ្ហា​ជាច្រើន​ទាក់ទង​នឹង​អ៊ីរ៉ង់​ផងដែរ​៕a army us a army usa1 a army usa2 

 

​