» មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ » មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសហគមន៍ ជួយអន្តរាគមន៍ ជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារជាង៥០០នាក់ ក្នុងពេលកងទព័ជើងទឹកប្រុងជើងការ » អគ្គីភ័យឆេះបារមួយនៅកណ្តាលទីក្រុងបាងកកស្លាប់២៧នាក់ » ចាប់ខ្លួនបានហើយ ជនដៃដល់រំលោភសម្លាប់គ្រូពេទ្យជនជាតិចិន នៅបុរីពិភពថ្មីកួរស្រូវ២ » អតីតអភិបាលក្រុងអរិយ៍ក្សត្រអ្នកស្រី ធី សុវណ្ណ​ថា និង​ប្តី ជាប់ពន្ធនាគារ​​ម្នាក់ៗ​ ៣ឆ្នាំព្រោះតែនិយាយ! » កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1636 នាក់

ម្សិលមិញ 9221 នាក់

សរុប 19767702 នាក់

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ទទួល​ពានរង្វាន់​ភាពជា​អ្នកដឹកនាំ​ដ៏​ក្លាហាន និង​រឹងមាំ​ក្នុង​គ្រា​លំបាក​ពី​នាយករដ្ឋមន្ត្រី​អង់គ្លេស​

 

​អ៊ុយ​ក្រែ​ន​៖ កាលពី​ថ្ងៃ​អង្គារ​ទី​២៦​កន្លងទៅនេះ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy បានទទួល​ពានរង្វាន់​កិត្តិយស​នៃ​ភាពជា​អ្នកដឹកនាំ​របស់​គម្រោង​អតីត​មេដឹកនាំ​និង​ជា​បុព្វបុរស​របស់​ចក្រភព​អង់គ្លេស​នា​សម័យ​សង្គ្រាមលោកលើកទី ២ គឺ​លោក Winston Churchill ពី​លោកនាយក​រដ្ឋមន្ត្រី Boris Johnson ដែល​បាន​ធើ្វ​ឡើង​នៅឯ​ការិយាល័យ​គណៈរដ្ឋមន្ត្រី (Downing Street) ក្នុង​ទីក្រុង​ឡុង​ដ៍​របស់​ប្រទេស​អង់គ្លេស​។​a boris award1 

​ពានរង្វាន់​ខាងលើនេះ​ត្រូវបាន​ប្រគល់ជូន​លោក Zelenskiy សម្រាប់​ភាព​អង់អាច​ក្លាហាន រឹងមាំ និង​សេចក្ដីថ្លៃថ្នូរ​ក្នុងឋានៈ​ជា​មេដឹកនាំ​ប្រទេស​មួយរូប ដែល​កំពុង​ប្រឈម​ទៅនឹង​ការឈ្លានពាន​ពី​ប្រទេសជិតខាង​របស់ខ្លួន ហើយ​គេ​បាន​ប្រដូច​រូបលោក​ទៅនឹង​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស Winston Churchill ក្នុងសម័យ​សង្គ្រាមលោក​ទី ២ ដែល​តែងតែ​បង្ហាញ​ជំហរ​រឹងមាំ​មិន​ចុះ​ញ៉ម​ទៅនឹង​របប​ណា​ស៊ី​របស់​អាឡឺម៉ង់ បើទោះបីជា​បណ្ដា​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​នៅពេលនោះ​ភាគច្រើន​គឺ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​របប​ផ្ដាច់ការ​មួយ​នោះ​យ៉ាងណា​ក៍ដោយ​។​

​លោក​ប្រធានាធិបតី Zelenskiy ក៏បាន​បង្ហាញ​ភាព​ត្រេកអរ​សម្រាប់​ពានរង្វាន់​កិ​តិ្ត​យស​មួយ​នេះ​តាមរយៈ​វីដេអូ​សន្ទនា​មួយ ។ តាមរយៈ សម្រង់ សំដី​របស់​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Winston Churchill ដែល​បាន​ថ្លែង​លើកទឹកចិត្ត​ទៅកាន់​ពលរដ្ឋ​អង់គ្លេស​នា​សម័យ​សង្គ្រាមលោក​ទី ២ នៅពេល​របប​ណា​ស៊ី​ស​របស់លោក​អា​ដុល​អ៊ី​ត្លែរ​បានចាប់ផ្តើម​យុទ្ធនាការ​ទម្លាក់​គ្រាប់បែក​មកលើ​ទីក្រុង​ឡុង​ដ៍ ដោយបាន​លើកឡើងថា “​ពលរដ្ឋ​របស់លោក​នឹងមិន​ចុះ​ញ៉ម​ជាដាច់ខាត​” បើទោះបីជា​ត្រូវ​ប្រយុទ្ធ​ក្នុង​សមរភូមិ​នៅតាម​ឆ្នេរសមុទ្រ តាម​ដងផ្លូវ តាម​ព្រៃភ្នំ តាម​វាលស្រែ និង​នៅលើ​ដែនអាកាស​ជាមួយនឹង​សត្រូវ​ក្តី​។​

​សម្រាប់​អង់គ្លេស​វិញ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បានបង្ហាញ​ក្តី​រំពឹងថា លោក បូរី​ស ច​ន​សុន (Boris Johnson) នៅតែ​បន្ត​ស្ថិតនៅ​ក្នុងតួនាទី នយោបាយ​ជួរមុខ បើទោះជា​លោក​នឹងត្រូវ​លាលែង​ចេញពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស នៅ​ខែកញ្ញា​ខាងមុខនេះ​ក៏ដោយ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែកក្កដា ឆ្នាំ​២០២២​។​​សម្ភាសន៍​មួយ​ទូរទស្សន៍​អង់គ្លេស ថ​កស៍ ធី​វី (TalkTV) ហើយត្រូវបាន​ចាក់ផ្សាយ​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ លោក ហ្សេ​លេន​ស្គី បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​ខ្ញុំ​គ្មាន តួនាទី​អ្វី​នៅក្នុង​គោលនយោបាយ​របស់​អង់គ្លេស​នោះទេ ប៉ុន្តែ​អ្វីដែល​ខ្ញុំ​អាចនិយាយបាន​នៅពេលនេះ គឺ​លោក ច​ន​សុន ជា​មិត្ត​ដ៏​ល្អ​របស់​អ៊ុយ​ក្រែ​ន​។ ខ្ញុំ​ចង់​ឲ្យ​លោក ច​ន​សុន ស្ថិតនៅ​ក្នុងឋានៈ​ណាមួយ​ជា​អ្នកនយោបាយ​ដដែល​។ ខ្ញុំ​មិន​ចង់​ឲ្យ​លោក​ចាកចេញ​តំណែង​នេះ​ទេ ប៉ុន្តែ​ការសម្រេចចិត្ត​ស្ថិតនៅលើ​ដៃ របស់​ប្រជាជន​អង់គ្លេស​»​។​ ក្នុង​បទសម្ភាសន៍​ខាងលើនេះ លោក ហ្សេ​លេន​ស្គី ក៏បាន​បង្ហាញ​នូវ​ក្តីសង្ឃឹម​ជាថ្មី​ដែរ​ថា ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន នឹង​យក​គំរូ​តាម មេដឹកនាំ​លោកខាងលិច​ផ្សេងទៀត តួយ៉ាង​ដូចជា​លោក ច​ន​សុន ក្នុងការ​ធ្វើដំណើរ​ទស្ស​ន​កិច្ច​មកកាន់​ទីក្រុង​កៀវ ដើម្បី​បង្ហាញ​ការគាំទ្រ​ចំពោះ​អ៊ុយ​ក្រែ​ន​៕a boris uy