វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2456 នាក់
ម្សិលមិញ 3250 នាក់
សរុប 16500880 នាក់
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងនៅចំពោះមុខប្រជាពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណ ២០០០ នាក់ ដោយលើកសរសើរលោក កឹម សុខា ថាអ្នកនយោបាយឆ្លាតវៃនិង បានចាត់ទុកលោក សម រង្ស៊ី ជាមនុស្សល្ងង់ដែលមិនឆក់ឱកាសនេះដើម្បីសម្របសម្រួលនយោបាយបានវិលចូលស្រុកវិញ។
សម្តេចតេជោហ៊ុនសែនបានលើកឡើងថានៅក្នុងពេលវេលាដែលសម្តេចមានទុក្ខក្រៀមក្រំដោយសារតែការទទួលមរណភាពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលជាបងប្រុសរបស់សម្តេចនោះគួរតែជាឱកាសនយោបាយសម្រាប់អ្នកនយោបាយ ។សម្តេចតេជោថា៖ «ប៉ុន្តែដោយសារការស្អប់សូម្បីតែសាច់ឈាមយើងស្លាប់អ្វីដែលយើងធ្លាប់ធ្វើចំពោះគេ គេមិនបានធ្វើមកយើងវិញខ្ញុំអរគុណណាស់ កុំអីគេរុញខ្ញុំទល់នឹងជញ្ជាំងប្រសិនបើមនុស្សហ្នឹងធ្វើលិខិតចូលរួមរំលែកទុក្ខជាមួយ ខ្ញុំ ស្មើនឹងរុញខ្ញុំចូលកៀនជញ្ជាំងបើខ្ញុំមិនទទួលមានន័យថា ខ្ញុំមិនទទួលយកនូវការគោ រពដែលគេផ្តល់សម្រាប់យើងចូលរួមមរណទុក្ខជាមួយយើងប៉ុន្តែបើខ្ញុំទទួលវាជាការផ្តល់សញ្ញាមួយថាអ្នកនោះអាចមានលទ្ធភាពចូលស្រុកដោយសារលោក ហ៊ុន សែនបាន ឆ្លើយតប»។
សម្តេចតេជោបានបន្ថែមថា៖ «អានេះល្ងង់ជាងស្អីទៀត សូមអរគុណដែលលោកឯងល្ងង់ ឱកាសនយោបាយអ្នកឯងមាន ប៉ុន្តែដោយសារតែអ្នកឯងស្អប់ខ្ញុំ កីឡាករកីឡាការិ នីខ្មែរឈ្នះក៏អ្នកឯងមិនអបអរសាទរ ម្តាយខ្ញុំស្លាប់ បងខ្ញុំស្លាប់ ក៏អ្នកឯងមិនចូលរួមមរណទុក្ខខ្ញុំសូមអរគុណអ្នកឯងណាស់អញ្ចឹងលទ្ធផលទាំងអស់ល្មមនឹងហ្អែងទទួលទៅ »។ជាមួយការរិះគន់ សម រង្ស៊ី សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានកោតសរសើរលោក កឹម សុខា ប្រធា ននៃអតីតគណបក្សសង្គ្រោះជាតិដែលមាន ភាពឆ្លាតវៃបានផ្ញើលិខិតរំលែកទុក្ខនិងចូលរួមគោរពវិញ្ញាណក្ខន្ធសម្តេចឧត្តមទេព ញាណ ហ៊ុន ណេង ដែលជាកាយវិការល្អប្រពៃ ក្នុងនាមអ្នកនយោបាយខ្មែរទោះបីជាមាន និន្នាការខុសគ្នាក៏ដោយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា៖«យ៉ាងហោចណាស់ទោះបីជាគាត់ (កឹម សុខា) និងខ្ញុំមាននយោបាយខុសគ្នាក៏ដោយក៏ប៉ុន្តែខ្ញុំគោរពដល់គាត់នូវអ្វីដែលជា ទង្វើរបស់គាត់ គាត់វ៉ៃតាម Whatsapp មកខ្ញុំៗឆ្លើយ ហើយគាត់សួរថា គាត់អាចមកគោរពវិញ្ញាណក្ខន្ធ បានទេ? ខ្ញុំវ៉ៃត្រឡប់ ទៅវិញថា “សូមអញ្ជើញ” ពេលអញ្ជើញមក ក៏ជក់មាត់និយាយជាមួយគ្នា៤ម៉ោងព្រោះបើយើងជានយោបាយខុសគ្នាតែយើងខ្មែរជាមួយគ្នា។បើតាមសម្តេចតេជោ ហ៊ុន សែន ក្នុងជំនួប៤ម៉ោងជាមួយលោកកឹម សុខា គឺអ្នកនយោបាយជាប់បណ្តឹងនៅតុលាការរូបនេះបានសុំសម្តេចចេញទៅក្រៅប្រទេសប៉ុន្តែសម្តេច អះអាងថាទុកឲ្យតុលាការជាអ្នកសម្រេច ។ ក្រៅពីរឿងនយោបាយសម្រាប់រឿងរ៉ាវបុគ្គលវិញសម្តេចតេជោ ហ៊ុន សែន បានថ្លែងថាលោក យង់ ណុយ ហៅ ប្រែឌី (Brady Young) បានសរសេរលិខិតសុំទោសសម្តេចចំពោះអ្វីដែលអតីតសកម្មជនបក្សប្រឆាំងរូបនេះបានចោទភរិយារបស់សម្តេចនិង កូនប្រុសសម្តេចលោក ហ៊ុន ម៉ា ណែត ថាជា «ប្រពន្ធនិងកូនរបស់មេដឹកនាំវៀតណាម ឡេ ដឹកថូ»។លោក Brady Young ត្រូវបានសម្តេចតេជោ ហ៊ុន សែន ហៅឲ្យបង្ហាញខ្លួនផងដែរនៅក្នុងពិធីជួបជុំមនុស្សប្រមាណជាង២ពាន់នាក់នេះ ខណៈសម្តេចតេជោ ហ៊ុន សែន បានចាត់ទុកលោក Brady Young ថាជាកូនដែលដឹងកំហុសហើយចេះកែខ្លួន ។
ពាក់ព័ន្ធសំណុំរឿងសន្និដ្ឋិភាពជាមួយរដ្ឋបរទេសរបស់លោក កឹម សុខាដើម្បីផ្តួលរំលំរាជ រដ្ឋាភិបាល សម្តេចថ្លែងថាសម្តេចមិនបានចោទសហរដ្ឋអាមេរិកថានៅពីក្រោយលោក កឹម សុខា នោះទេ ប៉ុន្តែលោក កឹម សុខា ខ្លួនឯងទេជាអ្នកនិយាយតាមរយៈវីដេអូយ៉ាងរឹងមាំដែល បានផ្សព្វផ្សាយ ។សម្តេចតេជោ បញ្ជាក់ថា «ខ្ញុំអត់ចោទអាមេរិកទេអ្វីដែលមាន[វីដេអូ]នោះគឺឯកឧត្តម កឹម សុខា គាត់និយាយខ្លួនឯងដូច្នេះត្រូវការដោះស្រាយរវាងអាមេរិក និង កឹម សុខា អីចឹងអាមេរិកប្រកាសបដិសេធថាបានធ្វើអីចឹងដូច កឹម សុខា និយាយអត់? […] ខ្ញុំសូមជម្រាបទាំងតុលាការទាំងរាជរដ្ឋាភិបាលអត់មានចោទអាមេរិកអ្វី ដែលកើតមានគឺ កឹម សុខា និយាយ ពីអាមេរិកជួយ […] អីចឹងរឿងនេះមិនមែនរឿងកម្ពុជាជាមួយអាមេរិកឯណាជារឿងរបស់ កឹម សុខា»។
សម្តេចតេជោបានបញ្ជាក់ឲ្យដឹងថាចំពោះឃ្លីបវីដេអូជាភស្តុតាងពាក់ព័ន្ធការនិយាយរបស់លោក កឹម សុខា ដែលក្រុមមេធាវីរបស់លោក កឹម សុខា ដាក់ជូនតុលាការគឺដូច គ្នានឹងវីដេអូភាគីដើមបណ្តឹងដាក់ជូនតុលាការដែរដូច្នេះមិនមែនជាការកាត់តដូចការលើកឡើងរបស់មនុស្សមួយចំនួននោះទេ។ចំពោះដំណើររឿងក្តីរបស់លោក កឹម សុខា ទុកឲ្យតុលាការជាអ្នកសម្រេច។ ដូចគ្នារឿងលោក កឹម សុខា សុំចេញមកក្រៅប្រទេសក៏ជាការសម្រេចរបស់តុលាការផងដែរ។
ដោយឡែកនៅភ្នំពេញវិញលោកកឹមសុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយបានប្រាប់សាលាដំបូងរាជធានីភ្នំពេញថា លោកនឹងបដិសេធមិនឆ្លើយនោះទេ ប្រសិនបើព្រះរាជអាជ្ញាបន្តសួរសំនួរដដែល។លោក កឹម សុខាមានប្រសាសន៍ថា៖«ខ្ញុំមានសិទ្ធិមិនឆ្លើយ ឬរក្សាភាពស្ងប់ស្ងាត់ប្រសិនបើអ្នកបន្តសួរខ្ញុំនូវសំណួរដដែលៗលើការធ្វើបាតុកម្មទ្រង់ទ្រាយធំរបស់គណបក្សសង្គ្រោះជាតិប្រឆាំងនឹងលទ្ធផលបោះឆ្នោតជាតិឆ្នាំ ២០១៣»។លោក កឹម សុខា បានប្រាប់តុលាការក្នុងអំឡុងពេលសវនាការលើការចោទប្រកាន់ពីបទក្បត់ជាតិ កាលពីម្សិលមិញថា៖«ខ្ញុំប្រហែលជាអាចធ្វើពហិការសវនាការ»។ លោក កឹម សុខា កំពុងប្រឈមនឹងការចោទប្រកាន់ពីបទឃុបឃិតជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេសផ្សេងទៀត ដើម្បីផ្ដួលរំលំរដ្ឋាភិបាលចន្លោះឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០១៧។
លោក កឹម សុខា ថ្លែងថា ភាពជាប់គាំងនយោបាយ ក្រោយការបោះឆ្នោតជាតិឆ្នាំ ២០១៣ ត្រូវបានបញ្ចប់តាមរយៈការផ្សះផ្សានយោបាយ និងឯកភាព។លោកបន្ថែមថា បន្ទាប់មកគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានដោះស្រាយបញ្ហាតាមរយៈកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីររួចហើយ។លោកថា៖ «រឿងអតីតកាលនៃវិបត្តិ ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ ត្រូវតែកប់ចោល ព្រោះវាត្រូវបានដោះស្រាយ និងបញ្ចប់រួចហើយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ ហេតុអ្វីក៏អ្នកសួរខ្ញុំម្តងហើយម្តងទៀត?»ក្នុងសវនាការកាលពីម្សិលមិញ ព្រះរាជអាជ្ញាតុលាការ បានសង្កត់ធ្ងន់លើលោក កឹម សុខា អំពីសកម្មភាពរបស់គាត់ និងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ។
លោក កឹម សុខា មានប្រសាសន៍ក្នុងតុលាការថា៖«នៅថ្ងៃទី ៨ ខែឧសភា ខ្ញុំបានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបុណ្យសពបងប្រុសគាត់នៅខេត្តកំពង់ចាម។ ក្នុងជំនួបនោះ សម្តេច ហ៊ុន សែន និង ខ្ញុំបានពិភាក្សាគ្នាអំពីបញ្ហាសំខាន់ៗជាច្រើនទាក់ទងនឹងបញ្ហាប្រឈមរបស់ប្រទេសជាតិ, ការអភិវឌ្ឍន៍, ផលប្រយោជន៍របស់ប្រទេសជាតិ និង ប្រជាជនកម្ពុជារបស់យើង»។លោកបន្តថា៖ «ក្នុងជំនួបនោះ យើងបានឯកភាពគ្នាថា ចាប់ពីពេលនេះទៅ យើងត្រូវតែលើកកម្ពស់ផលប្រយោជន៍ជាតិយើង និងប្រជាជនទាំងមូល។ យើងមិនគួររស់នៅលើអតីតកាល ឬ របួសចាស់ដែលបានជាសះស្បើយ និងក្លាយទៅជាដំបៅដែលអាចរារាំងដល់ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍជាតិរបស់កម្ពុជានោះឡើយ។»លោក ចាន់ ចេង មេធាវីការពារក្តីម្នាក់របស់ កឹម សុខា មានប្រសាសន៍ថា៖«វាជាសិទ្ធិរបស់លោក កឹម សុខា ក្នុងការបដិសេធមិនឆ្លើយសំណួររបស់ព្រះរាជអាជ្ញា។ករណីរបស់លោក កឹម សុខា អាចដោះស្រាយបានតាមរយៈយន្តការនយោបាយប៉ុណ្ណោះ»។