» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5852 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696023 នាក់

ល្បែងភ្នាល់​ជាប់គុក​និង​អស់តំណែង​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក​សម រង្ស៊ី​, បើសិន​ដោះ​ឬ​មិន​លែង កឹម សុខា


​ភ្នំពេញ​៖​នៅ​ថ្ងៃទី​០៩ វិច្ឆិកា ឆ្នាំ​២០១៨​ក្នុងពេលដែល​ស្រុក​ខ្មែរ​កំពុង​ប្រារព្ធ​ធ្វើបុណ្យ​ឯករាជ្យ​ជាតិ​ឆ្នាំ​ទី​៦៥​ព្រះមហាក្សត្រ​ទ្រង់មាន​ព្រះ​ឱង្កា​អំពាវនាវ​ឲ្យ​ខ្មែរ​រួបរួមគ្នា​ក្រោម​រដ្ឋធម្មនុញ្ញ​នោះ​មេដឹកនាំ​នយោបាយ​កំពូល​ពីរ​នាក់​បានប្រកាស​លេងល្បែង​ភ្នាល់​លេង​ជាមួយគ្នា​ចាស់ដៃ​គឺ​ម្នាក់​សុខចិត្ត​ចូល​គុក​និង​ម្នាក់​សុខចិត្ត​ចុះ​ពី​តំណែង​រឿង​ដោះលែង​ឬ​មិន​ដោះលែង​លោក​កឹម​សុខា​។ a kem2 

​លោក សម រង្ស៊ី​ដែល​កំពុង​គេចខ្លួន​ពី​ការចាប់​ដាក់គុក​ដោយ​អាជ្ញាធរ​ខ្មែរ បានប្រកាស​តាមរយៈ Facebook បបួល​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ភ្នាល់​គ្នា​ថា​៖ «​បើសិន​មានការ​ដោះលែង កឹម សុខា នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ ឬ​យ៉ាងយូរ​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៩​ខាងមុខនេះ​, សម្តេច​តេ​ជោ នឹង​ចុះ​ចេញពី​តំណែង តែបើ​មិនមាន​ការដោះលែង​ទេ នោះ សម រង្ស៊ី នឹងត្រូវ​ចូល​ឲ្យ​ចាប់ខ្លួន​»​។​

​ភ្លាមៗ​ឆ្លើយតប​នឹង​ការ​បបួល​ភ្នាល់​របស់លោក សម រង្ស៊ី នៅ​ព្រលប់​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​តាមរយៈ​បណ្តាញ​ព័ត៌មាន ក្នុងស្រុក​ថាស​ម្តេច​បាន​សម្រេច​ភ្នាល់​តាម​ការ​បបួល​រប​ស់លោក សម រង្ស៊ី ហើយ​!!​។​ប្រា​វ៉ូ​!​ល្បែងស៊ីសង​ចាប់​ច្បាប់​ផ្តើម​ហើយ​!​។​

សម្តេច​តេ​ជោ បាន​កំណត់ថា ប្រសិន សម រង្ស៊ី ចាញ់​ត្រូវ​ចូល​ឲ្យ​ចាប់ខ្លួន​ភ្លាមៗ​តែម្តង បន្ទាប់ពី​បញ្ចប់​ការ​ភ្នាល់​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះអាង​បញ្ជាក់ប្រាប់ សារ​ព័​ត៍​Fresh News ថា​៖ «​ខ្ញុំ​ហ៊ាន​ភ្នាល់​ជាមួយ​លោក សម រង្ស៊ី បើសិន​មានការ​ដោះលែង កឹម សុខា មែន ខ្ញុំ ហ៊ុន សែន សុខចិត្ត​ចុះចេញ​ពី​តំណែង​តាម​ការ​បបួល​ភ្នាល់​របស់ សម រង្ស៊ី​, ប៉ុន្តែ​បើ​លោក កឹម សុខា មិន​ត្រូវបាន​ដោះលែង​វិញ​នោះ នៅ​ចន្លោះ​ពីថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ រហូតដល់​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៩​ទេ​, លោក សម រង្ស៊ី ត្រូវ​ហ៊ាន​ចុះចាញ់​ទទួលស្គាល់​ការ​ភ្នាល់​របស់ខ្លួន ដោយ​ចូលមក​ឲ្យ​ចាប់ខ្លួន​ភ្លាមៗ​បន្ទាប់ពី​បញ្ចប់​ការ​ភ្នាល់​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​បន្ថែមថា «​ខ្ញុំ​សូម​ប្រើប្រាស់​សារព័ត៌មាន ជា​សាក្សី និង​ឆ្លើយតប​ជាមួយនឹង Facebook របស់ សម រង្ស៊ី សម្រាប់​ការ​ភ្នាល់​គ្នា​នេះ និង​សូម​ប្រកាស​ឲ្យ​សាធារណ​ជនជាតិ និង​អន្តរជាតិ ជួយ​ធ្វើ​សាក្សី ហើយ​ការ​ភ្នាល់​នេះ​ចាប់ពី​ថ្ងៃទី​០៩ ខែវិច្ឆិកា​នេះ រហូតដល់​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៩ តាម​ការ​បបួល​ភ្នាល់​របស់ សម រង្ស៊ី​»​។​

​ទាក់ទង​ការ​ភ្នាល់​នេះ​លោក​សមរង្ស៊ី​ស​សេរ​ថា​«​តើ​លោក ហ៊ុន សែន ហ៊ាន​ភ្នាល់​ជាមួយ​ខ្ញុំ​ទេ​? កាលពី​ថ្ងៃ ០៧ វិច្ឆិកា កន្លងទៅនេះ លោក ហ៊ុន សែន បាន​អះអាងថា គាត់​មិន​ងាយ​ដោះលែង​លោក កឹម សុខា ទេ ទាល់តែ​ចាំ​សេះ​ដុះ​ស្នែង​។ ខ្ញុំ​នៅតែ​ជឿជាក់ថា ក្រោម​សម្ពាធ​អន្តរជាតិ លោក ហ៊ុន សែន នឹងត្រូវ​បង្ខំចិត្ត​ដោះលែង​លោក កឹម សុខា ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ អាច​ថ្ងៃ​២៩ ធ្នូ ២០១៨ នេះ ឬក៏​យ៉ាងយូរបំផុត ថ្ងៃ ០៣ មីនា ២០១៩​។

បើ​លោក ហ៊ុន សែន ចាញ់​ខ្ញុំ​ក្នុងការ​ភ្នាល់​នេះ គាត់​មិនចាំបាច់​កាត់​ក​ខ្លួនឯង ដូច​ក្នុង​ការសន្យា​បញ្ឈប់​ការកាប់​ព្រៃឈើ​នោះទេ​។ ខ្ញុំ​គ្រាន់តែ​សុំ​ឲ្យ​គាត់​ចុះ​ចេញពី​តំណែង បាន​ហើយ​។ តែបើ​ខ្ញុំ​ចាញ់​លោក ហ៊ុន សែន វិញ ខ្ញុំ​សុខចិត្ត​ដើរចូល​ឲ្យ​គាត់​ចាប់​ខ្ញុំ យកទៅ​ឃុំ​ទន្ទឹមនឹង​លោក កឹម សុខា បើ​មិន​បញ្ចូល​រឿង​អ្វី​ថ្មី (​ដូចជា​រដ្ឋប្រហារ​) ក្រៅពី​ចំណុច​ដែល​បានលើកឡើង​ខាងលើនេះ​»៕a hun police a hun sam cnrp sy sjreng 

​