» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5988 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696159 នាក់

អង្គការ​នានា​ទាមទារ​តាម​ហ្វេ​ស​ប៊ុ​ក​សុំ​ឲ្យ​ដោះលែង​សកម្មជន​បរិស្ថាន​!

 

​ភ្នំពេញ​៖​យុវជន និង​មន្ត្រី​សង្គម​ស៊ីវិល បាន​បង្ហោះ​រូបថត​របស់​ពួកគេ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​សរសេរ​ឃ្លា​ថា «​ខ្ញុំ​ស្រឡាញ់​បរិស្ថាន​»​និង​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន​ដែល​ត្រូវ​ច្បាប់​ខ្លួន​ចោទថា​ក្បត់ជាតិ ។​ក្នុងនោះ​មាន អង្គការសិទ្ធិមនុស្ស លីកាដូ ។​a alex 

អ្នកសម្របសម្រួល​គម្រោង​តស៊ូ​មតិ និង​ចងក្រង​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា (CYN) ម៉ើ ចាន់​ដា​រ៉ា សរស​រលើ​ហ្វេ​ស​ប៊ុ​កលោក​ទាមទារ​ទៅ​តុលា​ការឱ្យ​ទម្លាក់​ការចោទប្រកាន់​ចំពោះ​សកម្មជន​ទាំងអស់ ដែល​ពួកគេ​បាន​ចំណាយ សាច់​ស្រស់ ឈាម​ស្រស់ បូជា និង​ពលី ដើម្បី​ដែនដី​សុវណ្ណ​ភូមិ​មួយ​នេះ​។ យុវជន​រូបនេះ ឱ្យ​អាស៊ីសេរី​ដឹងថា ការបំពេញ​ការងារ​រ​បស់​យុវជន​ពិតជា​តម្លៃ និង​ជាការ​បំពេញ​ភាព​ចន្លោះប្រហោង​របស់​អាជ្ញាធ​រ​មូលដ្ឋាន​ក្នុង​កិច្ចការពារបរិស្ថាន​។ លោក​រំពឹងថា រដ្ឋាភិបាល​ឬ​តុលា​ការគួរ​សម្រេចចិត្ត​ឡើងវិញ​ដោយ​ទម្លាក់​ការ​ចោទ​លើ​ក្រុមយុវជន​ទាំងនេះ​៖ «​បើ សិន​យើង​មើលឃើញថា នៅតែមាន​ការបង្អាក​ស​កម្ម​ភាព​របស់​ពួកគាត់ (​សកម្មជន​បរិស្ថាន​) តើ​ការប្ដេជ្ញាចិត្ត​មន្ត្រី​រដ្ឋាភិបាល​ហើយ​ហ្នឹង​ច្បាប់​ដែល​យើង​ផ្ដល់​សច្ចាប័ន​សម្រាប់​មក​អនុវត្តន៍​តើ​ច្បាប់​ទាំង​ហ្នឹង​យើង​អនុ​វត្តមាន​ប្រសិទ្ធភាព​ដែរ​ឬ​អត់​»​។​

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់​កាសែត​ថា សកម្មជន​បរិស្ថាន​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំងនោះ​មិនបាន​ធ្វើ​សកម្មភាព​បម្រើ​សង្គម​នោះទេ ប៉ុន្តែ​អ្នក​ទាំងនោះ​បំពាន​ច្បាប់​។ អ្នក​ទាមទារ​ឱ្យ​ដោះលែង​យុវជន​ទាំងនោះ គ្មាន​សិទ្ធិមក​សម្លុត​រដ្ឋាភិបាល​ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន​ទាំង​នោះឡើយ​៖ «​មិនបាច់​អំពាវ​ឱ្យ​ដោះលែង​ទេ ហើយ​មិនដឹង​មាន​សិទ្ធិអំណាច​អី​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ដោះលែង​ជាបន្ទាន់​និង​ឥត​លក្ខ​ណ្ឌ​នោះ​វា​អត់​ប្រយោជន៍​ទេ​»​។​

​សូមបញ្ជាក់ថា​សកម្មជន​បរិស្ថាន​ក្រោយ​គេ ដែល​ត្រូវបាន​សម​ត្ត​កិច្ច​ចាប់ខ្លួន​ដាក់ពន្ធនាគារ​នោះ គឺ​សមាជិក នៃ​ច​ន​លា​មាតា​ធម្មជាតិ​៣​រូប​រួមមាន​៖ កញ្ញា ស៊ុន រដ្ឋា លោក យឹម លាង​ហ៊ី និង​យុវជន លី ចាន់​ដារ៉ាវុធ ដោយ​ចោទប្រកាន់​ពី​រួមគំនិត​ក្បត់ និង​ប្រមាថ​ព្រះមហាក្សត្រ​។ នៅ​មុនពេល​ការចាប់ខ្លួន​នេះ សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​បីនាក់​ផ្សេងទៀត​ដែល​ចាប់ខ្លួន រួមមាន លោក ថុ​ន រដ្ឋា កញ្ញា ឡុង គ​ន្ធា និង​កញ្ញា ភួ​ន កែវ​រស្មី ដែល​អ្នក​ទាំងអស់នោះ​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ។

ក្រៅពី​យុវជន​ទាំងនោះ ក៏​នៅមាន សកម្មជន​នយោបាយ សង្គម និង​បរិស្ថាន​ប្រមាណ ៨០ នាក់​ទៀត​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ដែរ ដោយ​ភាគច្រើន ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ញុះញង់ និង​រួមគំនិត​ក្បត់ ដោយសារ​ការអនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគាត់​។​ លោក អំ សំអាត ដែល​បាន​ចូលរួម​ក្នុងការ​ទាមទារ​នេះដែរ​យល់ថា ការឃុំខ្លួន​សកម្មជន​បរិស្ថាន​ពេលនេះ ហាក់បីដូច​ជួយផ្ដល់​ឱកាស​ដល់​ជនខិលខូច ឱ្យ​បន្ត​បំផ្លាញ​បរិស្ថាន ឬ​បំផ្លិចបំផ្លាញ​ព្រៃឈើ​តទៅទៀត​៖ «​បញ្ហា​បរិស្ថាន​ជា​បញ្ហា​រួម​របស់​ពិភពលោក​និង​បណ្ដា​ប្រទេស​នីមួយៗ អ៊ីចឹង​អ្នកការពារ​បរិស្ថាន​ត្រូវបាន​លើកទឹកចិត្ត​ចូល​រូ​ម​មិនមែន​អ្នកការពារ​បរិស្ថាន​ត្រូវបាន​ចាប់​ឬក៏​ផ្ដន្ទាទោស​នោះទេ​»​។​

​កាលពីពេល​ថ្មីៗ​នេះ អ្នកការពារ​បរិស្ថាន​ល្បីឈ្មោះ​លំដាប់​ពិភពលោក កញ្ញា ហ្គ្រែ​តា ធុន​ប៊ែ​រ៍​ហ្គ (Greta Thunberg) បាន​ចេញមុខ​អំពាវនាវ​ឱ្យ​មនុស្ស​គ្រប់គ្នា​ប្រឆាំងនឹង​ការចាប់ខ្លួន​សកម្មជន​បរិស្ថាន ៣​នាក់​នៅ​កម្ពុជា​ដែរ​។ ចំណែក​ស្ថានទូត​អាមេរិក និង​ស្ថានទូត​ប្រទេស​លោក​សេរី​មួយចំនួន​ក៏​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន​ដែល​កំពុង​ជាប់ឃុំ​និង​បាន​កាត់​ផ្តាចជំនួយ​ដែល​ធ្លាប់ជួយ​ក្រសួងបរិស្ថាន​នាពេល​កន្លងទៅ​ផងដែរ​៕a alex free a ecology 

​