» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8588 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698759 នាក់

ប្រទេស​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​បាន​រង​នូវ​កម្ដៅ​រហូត​រីង​ទន្លេរ​


​ប្រទេស​ឥណ្ឌា​៖​សីតុណ្ហភាព​នៅក្នុង​ផ្នែក​ជាច្រើន​នៃ​ប្រទេស​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​នាពេល​ថ្មីៗ​នេះ​បាន​ឡើង​លើសពី​៥០​អង្សារ​សេ​ដែល​បំផ្លាញ​ដំណាំ​និង​អាយុជីវិត​របស់​ប្រជាជន​យ៉ាងធ្ងន់ធ្ងរ​។​ប៉ុន្មាន​សប្តាហ៍​កន្លងមក​នេះ Nazeer Ahmed​បានរស់នៅ​ក្នុង​កន្លែង​ក្តៅ​បំផុត​មួយ​នៅលើ​ផែនដី​។​ដោយសារ​រលក​កំដៅ​ដ៏​សាហាវ​បាន​បោកបក់​កាត់​ប្រទេស​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​ផ្ទះ​របស់គាត់​នៅ Turbat ក្នុង​តំបន់ Balochistan នៃ​ប្រទេស​ប៉ា​គី​ស្ថាន បាន​រង​នូវ​សីតុណ្ហភាព​ជា​បន្តបន្ទាប់​រហូតដល់​ជិត​៥០​អង្សា​សេ​ដែល​មិន​ធ្លាប់មាន​ពីមុនមក ។​a india hot1 

អ្នកស្រុក​មិនអាច​ចេញទៅ​ធ្វើការ​នៅពេល​ថ្ងៃ​បានទេ​ហើយ​ប្រឈមមុខ​នឹង​ការខ្វះខាត​ទឹក​និង​អគ្គិសនី​ធ្ងន់ធ្ងរ​។​Ahmed ភ័យខ្លាច​ថា​អ្វីៗ​ទើបតែ​ចាប់ផ្តើម​ហើយនឹង​កាន់តែ​អាក្រក់​ទៅៗ​។ នៅទីនេះ​ក្នុង​ឆ្នាំ​២០២១​សីតុណ្ហភាព​ខ្ពស់បំផុត​ដែល​បាន​កត់ត្រា​ក្នុង​ខែឧសភា​គឺ​៥៤ អង្សា​សេ​។ ទីក្រុង Turbat ដែលជា​ទីក្រុង​មាន​អ្នកស្រុក​ប្រហែល​២០០,០០០​នាក់​ថ្មីៗ​នេះ​បាន​ទទួលរង​ការ​ដាច់​ចរន្តអគ្គិសនី​ជា​បន្តបន្ទាប់​ដែល​រារាំង​មនុស្ស​មិនឱ្យ​បើក​ទូទឹកកក​ឬ​ម៉ាស៊ីនត្រជាក់​របស់​ពួកគេ​។ Ahmed​ពិពណ៌នា​ថា “​យើង​កំពុង​រស់នៅក្នុង​ឋាននរក​”​។​នេះ​គឺជា​ស្ថានភាព​ទូទៅ​នៅ​ទូទាំង​អនុ​ទ្វីប​ដែល​ឥទ្ធិពល​នៃ​ការប្រែប្រួល​អាកាសធាតុ​កំពុង​ត្រូវបាន​យល់ឃើញ​យ៉ាងច្បាស់​បំផុត​ដោយ​មនុស្ស​ជាង​១.៥​ពាន់​លាន​នាក់​ខណៈដែល​កំដៅ​រដូវ​ក្តៅ​មកដល់​ពីរ​ខែ​មុន​និង​ខ្យល់មូសុង​នៅ​ប៉ុន្មាន​ខែ​ទៀត​ចុងបញ្ចប់​។​តំបន់​ភាគ​ពាយ័ព្យ និង​កណ្តាល​នៃ​ប្រទេស​ឥណ្ឌា​បាន​ជួបប្រទះ​ខែមេសា​ក្តៅ​បំផុត​របស់​ពួកគេ​ក្នុង​រយៈពេល​១២២​ឆ្នាំ​។

សីតុណ្ហភាព​ក្នុង​ទីក្រុង​Jacobabad​ជាទី​ក្រុង​ក្នុង​ខេត្ត​Sindh​របស់​ប្រទេស​ប៉ា​គី​ស្ថាន​បាន​ឡើងដល់​៤៩​អង្សា​សេ កាលពី​ថ្ងៃទី​៣០​ខែមេសា​ដែលជា​សីតុណ្ហភាព​ខ្ពស់បំផុត​មួយ​ក្នុង​ខែមេសា​មិន​ធ្លាប់មាន​ក្នុង​ពិភពលោក​។​កំដៅ​បាន​បំផ្លាញ​ដំណាំ​ជាច្រើន​រួមទាំង​ស្រូវ​សាលី​បន្លែ​និង​ផ្លែឈើ​។​នៅក្នុង​ប្រទេស​ឥណ្ឌា ផលិតកម្ម​ស្រូវ​សាលី​បាន​ធ្លាក់ចុះ​ដល់​ទៅ​៥០%​នៅក្នុង​តំបន់​មួយចំនួន​ដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​ដោយ​សីតុណ្ហភាព​ខ្លាំង​ដែល​បង្កើន​ហានិភ័យ​នៃ​ការខ្វះខាត​ជា​សកល​ខណៈដែល​ជម្លោះ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​ការផ្គត់ផ្គង់​។​នៅក្នុង​ស្រុក Mastung នៃ​ខេត្ត Balochistan ប្រទេស​ប៉ា​គី​ស្ថាន​ដែល​ល្បីល្បាញ​ខាង​ចម្ការ​ផ្លែ​ប៉ោម​និង​ផ្លែ​ប៉ែស​ដំណាំ​មិនអាច​លូតលាស់​បានទេ​។ កសិករ​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ផលប៉ះពាល់​អាកាសធាតុ​យ៉ាងខ្លាំង​មកលើ​ស្រូវ​សាលី​ខណៈពេល​ថ្មីៗ​នេះ​តំបន់​នេះ​ក៏​ត្រូវបាន​កាត់ផ្តាច់​ភ្លើង​ចំនួន​១៨​ម៉ោង​ក្នុង​មួយថ្ងៃ​។

លោក Sherry Rehman រដ្ឋមន្ត្រី​បម្រែបម្រួល​អាកាសធាតុ​របស់​ប៉ា​គី​ស្ថាន​បាន​និយាយថា​ប្រទេស​នេះ​កំពុង​ប្រឈម​នឹង “​វិបត្តិ​” ដោយសារ​ភាពអាសន្ន​អាកាសធាតុ​។​លោកស្រី​បាន​ព្រមាន​ថា​កំដៅ​កំពុង​ធ្វើឱ្យ​ផ្ទាំង​ទឹកកក​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​នេះ​រលាយ​ក្នុង​អត្រា​ដែល​មិន​ធ្លាប់មាន​ពីមុន​មកហើយ​ធ្វើឱ្យ​មនុស្ស​រាប់ពាន់នាក់​ប្រឈម​នឹង​គ្រោះទឹកជំនន់​។​លោកស្រី​ក៏​និយាយ​ដែរ​ថា សីតុណ្ហភាព​ក្តៅ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​រុក្ខជាតិ​ប៉ុណ្ណោះ​ទេ​ថែមទាំង​ផ្គត់ផ្គង់​ទឹក​ផងដែរ ។ លោកស្រី​បាន​បន្តថា​៖ «​អាង​ស្តុក​ទឹក​កំពុង​រីងស្ងួត​បន្តិច​ម្ដងៗ​។ ទំនប់​ធំ​របស់​យើង​ឥឡូវនេះ​បាន​ងាប់​ហើយ​ទឹក​ខ្វះខាត​ខ្លាំងណាស់​»​។​Abhiyant Tiwari អ្នកជំនាញ​ជាន់ខ្ពស់​នៅ​វិទ្យាស្ថាន​ឆ្លើយតប​គ្រោះមហន្តរាយ Gujarat​ប្រទេស​ឥណ្ឌា​បាន​សង្កត់ធ្ងន់ថា​”​រលក​កំដៅ​ខ្លាំង​ញឹកញាប់​និង​អូសបន្លាយ​លែង​ជា​ហានិភ័យ​នាពេល​អនាគត​” ។ លោក​បាន​មានប្រសាសន៍ថា​៖ «​ពួកគេ​បានមក​ដល់​ហើយ​ហើយ​វា​ជៀស​មិន​រួច​។​អង្គការ​ឧតុនិយម​ពិភពលោក​បាន​និយាយថា​រលក​កំដៅ​នៅក្នុង​ប្រទេស​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​គឺ “​ស្របតាម​អ្វីដែល​យើង​បាន​ព្យាករណ៍​នៅក្រោម​លក្ខខណ្ឌ​អាកាសធាតុ​។​រលក​កំដៅ​កាន់តែ​ញឹកញាប់ កាន់តែខ្លាំង​និង​ចាប់ផ្តើម​លេចឡើង​មុន​ជាង​ពេលមុន​”​។​

យោងតាម​នាយកដ្ឋាន​ឧតុនិយម​ឥណ្ឌា Bikaner គឺជា​កន្លែង​ក្តៅ​បំផុត​នៅក្នុង​ប្រទេស​កាលពី​ចុង​សប្តាហ៍​ជាមួយនឹង​សីតុណ្ហភាព​ឡើងដល់​៤៧.១​អង្សា​សេ​។ ទោះបីជា​យ៉ាងណាក៏ដោយ​នៅ​តំបន់​ខ្លះ​នៃ​ភាគ​ពាយព្យ​នៃ​ប្រទេស​ឥណ្ឌា​រូបភាព​ពី​ផ្កាយរណប​បានបង្ហាញ​ពី​សីតុណ្ហភាព​លើ​ផ្ទៃ​មាន​លើសពី​៦០​អង្សារ​សេ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​សម្រាប់​ពេលវេលា​នៃ​ឆ្នាំនេះ​។​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​បាន​និយាយ​នៅលើ​គេហទំព័រ​របស់ខ្លួន​ថា​”​សីតុណ្ហភាព​ក្តៅ​បំផុត​ក្នុង​កំណត់ត្រា​គឺ​នៅ​ភាគ​អាគ្នេយ៍​និង​ភាគ​និរតី​នៃ​ទីក្រុង​Ahmedabad​ជាមួយនឹង​សីតុណ្ហភាព​ផ្ទៃ​អតិបរមា​ប្រហែល​៦៥​អង្សា​សេ​” ។​

សីតុណ្ហភាព​ខ្ពស់​បានដាក់​សម្ពាធ​យ៉ាងខ្លាំង​លើ​តម្រូវការ​អគ្គិសនី​ទាំង​ក្នុងប្រទេស​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន កាលពី​ថ្ងៃទី ២៩ ខែមេសា​តម្រូវការ​អគ្គិសនី​ខ្ពស់បំផុត​ក្នុងប្រទេស​ឥណ្ឌា​បាន​ឡើងដល់​កម្រិត​ខ្ពស់​គ្រប់ពេលវេលា​គឺ​២០៧១១១ មេ​ហ្គា​វ៉ា​ត់​។​ប្រទេស​ឥណ្ឌា​កំពុង​ប្រឈមមុខ​នឹង​ការខ្វះខាត​ថាមពល​ដ៏​អាក្រក់​បំផុត​របស់ខ្លួន​ក្នុង​រយៈពេល​៦​ទសវត្សរ៍​។ ការ​កាត់ផ្តាច់​ចរន្តអគ្គិសនី​ដែលមាន​រយៈពេល​រហូត​ដល់​ទៅ​៨​ម៉ោង​ត្រូវ​បានដាក់​ក្នុង​រដ្ឋ​ដូចជា Jharkhand, Haryana, Bihar, Punjab និង Maharashtra ខណៈ​ការផ្គត់ផ្គង់​ធ្យូងថ្ម​ក្នុងស្រុក​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ធ្ងន់ធ្ងរ​ហើយ​តម្លៃ​ធ្យូងថ្ម​នាំចូល​បាន​ហក់​ឡើង​យ៉ាងខ្លាំង​។​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើនល្បឿន​ការដឹកជញ្ជូន​ធ្យូងថ្ម​នៅ​ទូទាំងប្រទេស ផ្លូវដែក​ឥណ្ឌា​បាន​លុបចោល​រថភ្លើង​ដឹក​អ្នកដំណើរ​និង​ប្រៃសណីយ៍​ជាង​៦០០​ដើម្បី​ដឹកជញ្ជូន​ធ្យូងថ្ម​ទៅកាន់​រោងចក្រ​ថាមពល​៕​យោងតាម Guardiana india hot 

​