» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6675 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696846 នាក់

អ៊ុយក្រែនព្រមានវាយប្រហារបេឡារុសបើមិនដកឧបករណ៍ជំនួយការវាយប្រហាររបស់រុស្ស៊ីក្នុងពេល១សប្តាហ៍

 

អ៊ុយក្រែន៖ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេលេនស្គី បានទុកពេលឱ្យបេឡារុសមួយសប្តាហ៍ សម្រាប់ឱ្យ លោក អាឡិចសាន់ឌឺរលូកាឈិនកូ(Alexander Lukashenko )ដកចេញឧបករណ៍យោធា ដែលប្រើប្រាស់ដោយរុស្ស៊ីក្នុងការវាយប្រហាររបស់ខ្លួនលើអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែនថា អ៊ុយក្រែននឹងចាត់វិធានការយោធា ប្រសិនបើដឹកនាំបេឡារុសមិនបានធ្វើតាមការទាមទាររបស់លោកទេនោះ។a uy belaruss1 

លោក ហ្សេលេនស្គី បាននិយាយថាស្ថានីយ៍បញ្ជូនសញ្ញាមានទីតាំងនៅក្នុងតំបន់បេឡារុសចំនួនពីរដែលមានព្រំប្រទល់ជាប់នឹងអ៊ុយក្រែន ដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំងរុស្ស៊ី ដើម្បីជាជំនួយក្នុងការវាយប្រហារលើជនស៊ីវិលអ៊ុយក្រែន។ លោក ហ្សេលេនស្គី បានប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុងគៀវថា៖«ខ្ញុំគិតថាមួយសប្តាហ៍នឹងគ្រប់គ្រាន់សម្រាប់គាត់ដើម្បីធ្វើដូច្នេះ។ ប្រសិនបើគាត់មិនធ្វើវាទេ យើងនឹងធ្វើវា»។ ក្រៅពីជាទីតាំងដាក់ឧបករណ៍ឱ្យសញ្ញា លោកហ្សេលេនស្គី ថាឧស្សាហកម្មចម្រាញ់ប្រេងរបស់ប្រទេសបេឡារុសបានក្លាយជាអ្នកផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ទីក្រុងមូស្គូ ហើយមេដឹកនាំបេឡារុស ក៏អាចបញ្ឈប់វាបានដែរ បើគាត់ចង់។

មេដឹកនាំអ៊ុយក្រែនបានឲ្យដឹងថាក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះថា រុស្ស៊ីមានគម្រោងទាញទីក្រុងមីនស្ក៍ (Minsk) របស់បេឡារុស ឱ្យចូលកាន់តែជ្រៅទៅក្នុងសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។ ពោលកងកម្លាំងរុស្ស៊ីបានប្រើប្រាស់ទឹកដីបេឡារុសដើម្បីបើកការវាយប្រហារនៅពេលដែលពួកគេបានឈ្លានពានអ៊ុយក្រែនជាលើកដំបូងនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ កាលពីខែមុន លោក Lukashenko បានបដិសេធដែលថា ទីក្រុង មីនស្ក៍ នឹងមិនត្រូវអូសទាញបន្ថែមទៀតចូលទៅក្នុងសង្គ្រាម ដោយអះអាងថា ខ្លួនបានរួមគ្នាជាមួយរុស្ស៊ីនឹងការពារខ្លួនក្នុងករណីមានការឈ្លានពាន។

ទីក្រុងមីនស្ក៍ នៅតែជាអ្នកគាំទ្រដ៏រឹងមាំបំផុតរបស់ទីក្រុងមូស្គូក្នុងអំឡុងពេលសង្គ្រាម។ ជាក់ស្តែង យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានឆ្លងកាត់ប្រទេសបេឡារុស ខណៈពេលកំពុងវាយប្រហារអ៊ុយក្រែន ហើយទីក្រុងមីនស្ក៍បាននិយាយថា ខ្លួនបានដាក់ពង្រាយប្រព័ន្ធមីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យម Oreshnik របស់រុស្ស៊ី៕a uy belaruss