» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10946 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701117 នាក់

រុស្ស៊ី​ប្រកាស​ពី​ការត្រៀម​ចូលរួម​របស់​បេឡា​រុស​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន​

​បេឡា​រុស​៖​មន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី​ម្នាក់​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ទី​១៣​មករា​ថា បេឡា​រុស​អាច​នឹង​ចូលទៅក្នុង​ជម្លោះ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ប្រសិនបើ​ទីក្រុង​ទីក្រុង​កៀវ​សម្រេចចិត្ត «​ឈ្លានពាន​» ប្រទេសមួយ​នោះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​សុក្រ ទី​១៣ ខែមករា ឆ្នាំ​២០២៣​។​a army uy bella 

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី​ថ្មីៗ​នេះ បាន​គូសបញ្ជាក់ថា «​កងកម្លាំង​អ៊ុយ​ក្រែ​ត្រូវតែ​ត្រៀម​ទុកជាមុន នៅ​ព្រំដែន​ជាមួយ​បេឡា​រុស ប៉ុន្តែ​នៅពេលនេះ​អ្វីដែល​យើង​បានឃើញ គឺមាន​តែ​សេចក្តីថ្លែងការណ៍​កំញើញ​តែប៉ុណ្ណោះ​។ ទោះជា​យ៉ាងណា យើង​ត្រូវតែ​ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់​ទាំង​នៅ​ព្រំដែន និង​ក្នុង​តំបន់​»​។​​ទាហាន​អ៊ុយ​ក្រែ​ន​ម្នាក់​បាន​ប្រាប់​ភ្នាក់ងារ Reuters ថា ទាហាន​នៃ​កងកម្លាំង​ការពារ​ដែនដី​ក្នុង​តំបន់ Volyn បាន​អនុវត្ត​យុទ្ធសាស្ត្រ​ប្រយុទ្ធ បាញ់ប្រហារ និង​បាញ់​ផ្លោង​កាំភ្លើង​ធំ​តាម​ដែល​អាចធ្វើ​ទៅបាន ជាមួយនឹង​ការប្រើប្រាស់​ការ​បំផ្ទុះ​ពិតៗ ។ ហើយ​ការហ្វឹកហាត់​បែបនេះ គឺជា​ការត្រៀម​លក្ខណៈរ​បស់​កង​ទាហាន​អ៊ុយ​ក្រែ​ន ។ មេបញ្ជាការរង​នៃ​កងពលតូច លោក Vitalii Rokun បាន​លើកឡើងថា ទាហាន​អ៊ុយ​ក្រែ​ន​ទទួលបាន​ការលើកទឹកចិត្ត​ដើម្បី​ទប់ទល់​រាល់​ការវាយប្រហារ​ដែល​អាច​កើតមានឡើង ។ លោក​បាន​បន្តថា ប្រសិនបើ​សត្រូវ​ហ៊ាន​មក​ទីនេះ ពួកគេ​នឹងមិន​អាចឈាន​ជើង​ចេញពី​ទីនេះ​វិញ​បានឡើយ ។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ មន្ត្រី​មួយរូប​នៃ​ក្រសួងការបរទេស​រុ​ស្ស៉ី គឺ​លោក អូ​ឡេ​ក​ស៉ី ប៉ូ​លី​ឈុ​ក (Aleksey Polishchuk) បាន​និយាយថា សមយុទ្ធ​យោធា​របស់​រុ​ស្ស៉ី​ជាមួយ​បេឡា​រុស​រៀបចំឡើង​ដើម្បី​ការពារ​ការបង្ក​ហេតុ ហើយ​បាន​ព្រមាន​ថា​បេឡា​រុស​អាច​នឹងចូលរួម​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន ប្រសិនបើ​ខ្លួន​ឬ​រុស្ស៊ី​ត្រូវបាន​គេ​ឈ្លានពាន​។ ទោះជា​យ៉ាងណា​វា​អាស្រ័យ​លើ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ ថា​នឹងធ្វើ​ការសម្រេចចិត្ត​បែបណា​។​​ក្រសួងការពារជាតិ នៃ​ប្រទេស​រុស្សី កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​មករា បានប្រកាស​នៅលើ​បណ្តាញ Telegram ថា​មេបញ្ជាការ​កំពូល នៃ​កងទ័ព​ប្រយុទ្ធ ផ្លូវគោក​លោក Oleg Salyukov បានធ្វើ​ដំណើរ​មកដល់​ប្រទេស បេឡា​រូស ហើយ​ជាមួយនឹង​ក្រុមមន្ត្រី នៃ​កងកម្លាំង​ការពារជាតិ ជាច្រើន​នាក់​ផ្សេងទៀត ។​

​លោក Saluykov នឹងត្រូវ​បំពេញ ទស្សនកិច្ច ទៅកាន់​ទីតាំង​មូលដ្ឋាន របស់​រុស្សី ដែល​ស្ថិតនៅ​ក្នុងប្រទេស​បេឡា​រូស និង​ដើម្បី​អាច​ទទួលបាន​ព័ត៌មាន បន្ថែម​ពី​ក្រុម​មេបញ្ជាការ​តាម​ទីតាំង​នីមួយៗ​ផង នៅលើ​កម្មវិធី​សម្របសម្រួល​និង កិច្ចសហប្រតិបត្តិការ​នៅក្នុង​ប្រទេស​នេះ​។​​តាម​ផែនការ លោក​មេបញ្ជាការ ក៏​នឹងត្រូវ​បំពេញការងារ​ត្រួតពិនិត្យ ទៅលើ​ជីវភាព​រស់នៅ​របស់​ក​ង​កម្លាំងយោធា ផង​ព្រមទាំង​ការសាកសួរ សុខទុក្ខ​ជាមួយនឹង​ពលទាហាន ផង​នៅក្នុង​អំឡុងពេល នៃ​ការបំពេញ​ទស្សនកិច្ច​លើក​នេះ​គួរ​ឲ្យ​ដឹង​ដែរ​ថា បេឡា​រូស​និង​រុស្សី​បាន​ឈាន ទៅដល់​ការបង្កើត​អង្គភាព​ទ័ព​រួមមួយ កាលពី​ខែតុលា​ឆ្នាំ​២០២២​កន្លងទៅ ដែល​មកទល់​បច្ចុប្បន្ន​អង្គភាព​នេះ មាន​ចំនួន​រុស្សី ប្រមាណ​ជា​៩០០០​នាក់​និង​កងទ័ព​បេឡា​រូស ប្រមាណ​ជា​៧០០០០​នាក់​ផងដែរ​៕

​គួរ​បញ្ជាក់ថា រុ​ស្ស៉ី​ធ្លាប់ប្រើ​ប្រាស់​ទឹកដី​បេឡា​រុស​ដើម្បី​បើក​ការវាយប្រហារ​មកលើ​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ហើយ​ចាប់តាំងពី​ខែតុលា ឆ្នាំ​២០២២​មក បានដាក់​ពង្រាយ​ទាហាន​របស់ខ្លួន​ទៅក្នុង​កង​ម្លាំ​ង​យោធា​រួម​រុ​ស្ស៉ី​-​បេឡា​រុស​។ ចាប់តាំងពី​ពេលនោះ​មក ប្រទេស​ទាំងពីរ​បាន​យល់ព្រម​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​របស់​ពួកគេ ដោយ​បង្កើន​ការភ័យខ្លាច​ថា ទីក្រុង​មូ​ស្គូ​អាច​ប្រើប្រាស់​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់ខ្លួន​មួយ​នេះ ដើម្បី​បើក​ការវាយលុក​ថ្មី​លើ​អ៊ុយ​ក្រែ​ន​ចេញពី​ភាគ​ខាងជើង​៕a army uy bella a army uy bella1 

​