» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9748 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699919 នាក់

ប៉ា​គិ​ស្ថាន​ស្នើ​ឥណ្ឌា​ចរចារ​ក្នុងពេលដែល​ចិន​សម្តែង​ការព្រួយបារម្ភ​និង​ស្នើ​ឲ្យ​អត់ធ្មត់​

 

​ឥណ្ឌា​-​ប៉ា​គិ​ស្ថាន​៖​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក​អ៊ី​ម​រ៉ា​នខា​ន់​( Imran Khan) កាលពី​ថ្ងៃ​ពុធ​ទី​២៧​កម្ភៈ បានស្នើ​ឲ្យ​មាន​ចរចារ​ជាមួយនិង​ឥណ្ឌា ដើម្បី​បន្ថយកម្តៅ ក្រោយពេល​ប៉ា​គី​ស្ថាន​បាន​បាញ់​ទម្លាក់​យន្តហោះ​ចំបាំង​ឥណ្ឌា ២​គ្រឿង​ដែល​បាន​ហោះចូល​ក្នុង​ដែនអាកាស​របស់ខ្លួន នៅ​តំបន់ Kashmir ។​a india pa2 

បន្ទាប់មក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​កុម្ភៈ​បានប្រកាសថា អាកាសយានិក​របស់​យ​ន្ត​ហោះ​ចម្បាំង​ឥណ្ឌា MiG-21 ដែល​ត្រូវ​កងទ័ព​ប៉ា​គី​ស្ថាន​ចាប់ខ្លួន ក្រោយពី​យន្តហោះ​របស់​ពី​ឡុ​ត​រូបនេះ​ត្រូវបាន​បាញ់​ទម្លាក់​នោះ នឹងត្រូវ​ដោះលែង​ហើយ​ប្រគល់​ខ្លួន​ឲ្យ​ប្រទេស​ឥណ្ឌា​វិញ​នា​ថ្ងៃ​សុក្រ​នេះ​។

សារព័ត៌មាន​រុស្ស៊ី Sputnik នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩​ថា​៖​នៅ​សភាជាតិ​ប៉ា​គី​ស្ថាន​នៅឯ​រដ្ឋធានី​អ៊ី​ស្លា​ម៉ា​បាដ លោក Khan បានប្រកាស​យ៉ាង​ដូច្នេះ​ថា «​ដើម្បី​ជា​កាយវិការ​នៃ​ការចង់​រក្សា​សន្តិភាព យើង​នឹងធ្វើ​ការដោះលែង​ជន​នោះ (​ពី​ឡុ​ត MiG-21 របស់​ឥណ្ឌា​) នៅ​ថ្ងៃស្អែក​នេះ​»​។ បើតាម​ការអះអាង​រប​ស់លោក​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន កាលពី​ថ្ងៃ​ពុធ លោក​ក៏បាន​ព្យាយាម​ទាក់ទង​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi ផងដែរ ដើម្បី​ប្រាប់​ពី​ឆន្ទៈ​ចង់​បន្ធូរបន្ថយ​ភាប​តានតឹង​ផងដែរ​។​​សូមបញ្ជាក់ថា​មុននេះ នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​ថា ការវាយប្រហារ​តាម​ដែនអាកាស​នោះ​បង្ហាញ​ពី​សមត្ថភាព​របស់​ប៉ា​គី​ស្ថាន ហើយ​លោក​និយាយថា មិនគួរ​មានការ​ស្លាប់ និង​ខូចខាត​នោះទេ​។​

នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​កុម្ភៈ​ដែរ លោក​ណា​រិ​ន្ទ្រ ម៉ូ​ឌី នាយករដ្ឋមន្ត្រី​ឥណ្ឌា បានចេញ​សេចក្តីថ្លែងការណ៍ ផ្សាយ​នៅ​ទូទាំងប្រទេស​ថា​៖ “​សត្រូវ​មានបំណង​បំផ្លាញ​ការរីកចំរើន ស្ថិរភាព និង​ឯកភាព​ជាតិ​ឥណ្ឌា​។ ដូច្នេះ ចូរ​ប្រជាជន​ឥណ្ឌា​ម្នាក់ៗ ក្រោកឈរឡើង​ដើម្បី​ធ្វើជា​ជញ្ជាំង ទប់ទល់​ជាមួយនឹង​ការឈ្លានពាន​របស់​សត្រូវ​។ ឥណ្ឌា​ឯកភាពគ្នា ឥណ្ឌា​នឹង​ឈ្នះ​!”​។​អ្នក​ក​នាំពាក្យ ក្រសួងការពារជាតិ​ឥណ្ឌា បាន​អះអាងថា កងទ័ព​ឥណ្ឌា​ត្រៀមខ្លួន តតាំង​ដោយ​អង់អាច​ក្លាយ​ហាន​បំផុត​។ តែ​យ៉ាងណា ការបាញ់​ត​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍ មាន​កំរិត​តិចតួច​ណាស់ បើ​ប្រៀបធៀប​ទៅនឹង ការបាញ់​ផ្លោង​ដោយ​កាំ​ផ្លើ​ង​ធំ និង​ប្រតិបត្តិការ​ទំលាក់​គ្រាប់បែក កាលពី​ថ្ងៃ​អង្គារ និង​ថ្ងៃ​ពុធ​។​a india pa1 


​ទោះបីយ៉ាងណា​សម្រាប់​ការអំពាវនាវ​បែប​ជាតិនិយម ពន្យុះ​កំហឹង​ទៅក្នុង​ស្រទាប់​យុវជន​ឥណ្ឌា ពី​សំណាក់​លោក​ណា​រិ​ន្ទ្រ ម៉ូ​ឌី​នេះ ត្រូវបាន​អ្នកវិភាគ​យល់ឃើញថា គឺជា​ការ​កេងចំណេញ​នយោបាយ​សុទ្ធសាធ​។ ព្រោះ​ការបោះឆ្នោត នៅ​ខែឧសភា​ឆ្នាំ​២០១៩​ខាងមុខ លោក​ណា​រិ​ន្ទ្រ ម៉ូ​ឌី សង្ឃឹម​យកឈ្នះ តាមរយៈ​ការអះអាង​ខ្លួន ថា​ជា​អ្នកតំណាង​ឯកភាព​ជាតិ​ឥណ្ឌា និង​ជាម​នុស្ស​តែ​ម្នាក់ ដែល​អាច​ការពារ​ឥណ្ឌា​។​

សូមបញ្ជាក់ថា​ករណី​យ៍​ប្រទេស ប៉ា​គី​ស្ថាន​បាន​បាញ់​ទម្លាក់​យន្តហោះ​ចំបាំង​ឥណ្ឌា ២​គ្រឿង​ដែល​ហោះចូល​ក្នុង​ដែនអាកាស​របស់ខ្លួន​នៅ​តំបន់ Kashmir និង​ចាប់បាន​អ្នក​បើ​យន្តហោះ​ឥណ្ឌា​ម្នាក់​នោះ​គឺ​កើតឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពេល ឥណ្ឌា​បានធ្វើការ​វាយប្រហារ​តាម​ដែនអាកាស​ទៅលើ​ក្រុម​សកម្មប្រយុទ្ធ ដែលមាន​មូលដ្ឋាន​ក្នុងប្រទេស​ប៉ា​គី​ស្ថាន បន្ទាប់ពី​ក្រុម​នោះបាន​វាយប្រហារ​អត្តឃាត​លើ​កងកម្លាំង​ឥណ្ឌា បណ្តាល​ឲ្យ​ទាហាន​ឥណ្ឌា​ចំនួន ៤០​នាក់​ស្លាប់​នៅ​តំបន់ Kashmir ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា​។​a india pa3 

ប្រទេស​ទាំងពីរ​ឥណ្ឌា​និង​ប៉ា​គិ​ស្ថាន​តែងតែ​ចង់​គ្រប់គ្រង​តំបន់ Kashmir ទាំងអស់​រៀងៗ​ខ្លួន ប៉ុន្តែ​ពួកគេ​គ្រប់គ្រង​បានតែ​មួយផ្នែក​ម្នាក់​ប៉ុណ្ណោះ​។​ប្រឈមមុខ​នឹង​បញ្ហា​នេះ ប៉ា​គី​ស្ថាន​បានសម្រេច បិទ​ដែនអាកាស​របស់ខ្លួន បណ្តោះអាសន្ន​សិន​។ ក្រុមហ៊ុន​អាកាសចរណ៍​បរទេស ដែល​ត្រូវ​ហោះ​ទៅកាន់​ប៉ា​គី​ស្ថាន ឬ​ត្រូវ​ហោះ​កាត់​ពីលើ​ប៉ា​គី​ស្ថាន ត្រូវ​បង្ខំចិត្ត​លុប​ជើងហោះហើរ ឬ​ត្រូវ​ប្តូរ​ផ្លូវ​ហោះហើរ​។ ក្រុមហ៊ុន​អាកាសចរណ៍ ថៃ (Thai Airways) បានប្រកាស​លុបចោល​រាល់​ជើងហោះហើរ​របស់ខ្លួន​ទៅកាន់​ប៉ា​គី​ស្ថាន ហើយ​និង​ផ្លូវ​ហោះហើរ​ទៅកាន់​តំបន់​អឺរ៉ុប ដោយ​ប្រើប្រាស់​ដែនអាកាស​ប៉ា​គី​ស្ថាន​របស់ខ្លួន ក្នុង​រយៈពេល​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ ។​នេះ​បើតាម​សាព​តិ​មាន Channelnewsasia​។​

​លោក​ប្រា​តា​ណា​ប៉ា​តា​ណា​ស៊ី​រី​( Pratana Patanasiri) អនុប្រធាននាយកដ្ឋាន​ស្តង់ដារ សន្តិសុខ សុវត្ថិភាព​អាកាសចរណ៍​ថៃ​បាន ប្រកាស​កាលពី​ថ្ងៃ​ពុធ​ទី​២៧​កុម្ភៈ ថា អាកាសចរណ៍​របស់​ប្រទេស​ថៃ បាន​លុបចោល​ជើងហោះហើរ​ទៅកាន់​ប៉ា​គី​ស្ថាន​ទាំងអស់ ហើយ​និង​ផ្លូវ​ហោះហើរ​តាមរយៈ​ដែនអាកាស ប៉ា​គី​ស្ថាន​ទៅកាន់​តំបន់​អឺរ៉ុប ដោយសារតែ​ប្រទេស​នេះ ប្រកាស​បិទផ្លូវ​អាកាស​របស់ខ្លួន ដោយសារតែ​ស្ថាន​ការតានតឹង​ធ្ងន់ធ្ងរ​ជាមួយ​ឥណ្ឌា ។​

​ទាក់​ទង់​និង​ភាព​តានតឹង​រវាង​ប្រទេស​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​នេះ​សមាជិក​ក្រុមប្រឹក្សារដ្ឋ​ចិន លោក​វ៉ាង​យី​( Wang Yi )​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​ដែលជា​ប្រទេស​មិត្ត​ជាម​យ​យ​ឥណ្ឌា​និង​ប៉ា​គិ​ស្ថាន បាន​សំដែង​ការព្រួយបារម្ភ​របស់លោក នៅក្នុង​ការសន្ទនា​គ្នា​តាម​ទូរស័ព្ទ​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​ប៉ា​គី​ស្ថាន Shah Mahmood Qureshi​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​ចិន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​​រដ្ឋមន្ត្រីការបរទេស​ប៉ា​គី​ស្ថាន​បាន​ទូរស័ព្ទ​ទៅកាន់​មន្ត្រីការទូត​ចិន​ដើម្បី​ប្រាប់​គាត់​ពី​ការវិវត្តន៍​ចុងក្រោយ នៃ​ជម្លោះ និង​បញ្ជាក់​ក្តី​សង្ឃឹមថា ចិន​នឹង​បន្ត​ដើរតួ​ក្នុងការ​កាត់បន្ថយ​ភាព​តឹ​ន​តឹង​។​

​លោក Wang Yi បាន​សំដែង​ក្តីសង្ឃឹម​របស់លោក​ថា ទាំង​ប៉ា​គី​ស្ថាន និង​ឥណ្ឌា​នឹងធ្វើ​ការអត់ធ្មត់ និង​បំពេញ​ការប្តេជ្ញាចិត្ត​រប​ស់​ពួកគេ​ក្នុងការ​ការពារ​មិន​ឲ្យ​ស្ថានភាព​រាលដាល​ខ្លាំង​។ លោក​បញ្ជាក់ទៀតថា អធិបតេយ្យភាព និង​បរ​ណ​ភាព​ទឹកដី​នៃ​ប្រទេស​ទាំងអស់​គួរតែ​ត្រូវបាន​ការគោរព​។​a india kas a india pa a india pa4 a india pa5 a india pa6 

 

​