» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6651 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696822 នាក់

ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​

 

 

អាមេរិកៈលោកស្រី Darline Graham Nordone ដែលត្រូវ​ជា​ប្អូនស្រីអតីត​​ព្រឹទ្ធសមាជិក Lindsey Graham ដែល​ទើប​ទទួល​មរណភាព​​កាល​ពីចុង​សប្តាហ៍នេះ ត្រូវ​បាន​តែង​តាំង​​ឲ្យ​ចូលកាន់តំណែង​ជំនួស​បង​ ​​​​​​។a lindsay sister 

​ទីភ្នាក់ងារ​ព័ត៌មានរ៉យទ័រ ​បាន​រាយការណ៍​ថា អភិបាលរដ្ឋ South Carolina លោក Henry McMaster មកពីគណបក្សសាធារណរដ្ឋ នៅថ្ងៃទី១៣ ខែកក្កដា បានតែងតាំងលោកស្រី Darline Graham Nordone បំពេញកៅអីព្រឹទ្ធសភាដែលទំនេររបស់លោក Graham រហូតដល់សប្តាហ៍ដំបូងនៃខែមករា ឆ្នាំ២០២៧។

លោកស្រី Darline Graham Nordone ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ បានតែងតាំងជាជម្រើសដែលលោកពេញចិត្តសម្រាប់តំណែងនេះ ត្រូវបានគេរំពឹងថា នឹងស្បថចូលកាន់តំណែងនៅសប្តាហ៍នេះ ដែលអនុញ្ញាតឱ្យលោក John Thune មេដឹកនាំភាគច្រើនរក្សាសំឡេងភាគច្រើន ៥៣-៤៧ របស់គណបក្សសាធារណរដ្ឋនៅក្នុងព្រឹទ្ធសភា។

ការស្លាប់ភ្លាមៗរបស់ លោក Lindsey Graham វ័យ​​៧១​ឆ្នាំ​ បាន​កើតឡើង​​មិនយូរប៉ុន្មានបន្ទាប់ពីលោកបាន​វិល​ត្រឡប់​មកទីក្រុងវ៉ាស៊ីនតោនវិញពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន។ មរណភាព​នោះ បាន​បង្កើ​ត​ឲ្យ​មានការ​សង្ស័យ​ និង​ការ​ស៊ើបអង្កេត​ដ៏​ទូលំទូលាយ​មួយ ហើយ សូម្បីតែ​​សំបុត្រ​មរណភាព​របស់​ព្រឹទ្ធ​សមាជិក​រូបនេះ​ក៏​ត្រូវ​បាន​​ដាក់​ឲ្យ​នៅ​ក្នុងការ​រង់ចាំ​ចុះ​បញ្ជី​ដែរ​។

​រ៉យទ័រ​ បាន​រាយការណ៍ថា ព្រឹទ្ធសភាអាមេរិកបានបើកសម័យ​ប្រជុំ​នៅថ្ងៃទី១៣ ខែកក្កដា ជាមួយនឹងតុរបស់លោក Graham ដែលគ្របដណ្ដប់ដោយពណ៌ខ្មៅ ជាមួយនឹងថូផ្កាពណ៌សនៅលើតុនោះ ដើម្បី​បង្ហាញ​នូវការ​កាន់​ទុក្ខ​​ដ៏ក្រៀមក្រំ​នេះ​។

ដោយសារលោក McConnell អវត្តមានដោយគ្មានកំណត់ដោយសារតែជំងឺ និងកៅអីរបស់លោក Graham ទំនេរជាបណ្តោះអាសន្ន សមាជិកសភាសាធារណរដ្ឋបានបាត់បង់សមាជិកពីរនាក់ ដែលធ្វើឲ្យវាមានសំឡេងភាគច្រើនអប្បបរមា ៥១​ អាសនៈ ដែលអាចបង្កើតឧបសគ្គសម្រាប់លោក Thune ខណៈពេលដែលគាត់កំពុងស្វែងរកការអនុម័តច្បាប់គោលនយោបាយការពារជាតិសំខាន់ៗ និងសេចក្តីព្រាងច្បាប់ទណ្ឌកម្មថ្មី​លើ​ប្រទេស​​រុស្ស៊ី។

​​ការ​តែងតាំង ​លោកស្រី​ Nordone ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Columbia រដ្ឋធានីនៃរដ្ឋ South Carolina។ លោកស្រី នឹងបំពេញអាណត្តិរបស់ លោក Graham រហូត​ដល់​បញ្ចប់នៅសប្តាហ៍ដំបូងនៃខែមករា ឆ្នាំ ២០២៧​ នៅពេលដែលសភា​ថ្មីនឹងត្រូវស្បថចូលកាន់តំណែង៕​​