» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2133 នាក់

ម្សិលមិញ 8930 នាក់

សរុប 19699387 នាក់

សម្តេច​តេ​ជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​លោក មីន អោ​ង​ឡាំង តាម​ប្រព័ន្ធ​វីដេអូ​មុន​ទៅ​អាមេរិក​លទ្ធផលគ្រាន់បើ


​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​លោក មីន អោ​ង​ឡាំង តាមរយៈ​ប្រព័ន្ធ​វីដេអូ​។​​ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​ជា​លើក​ទី​២ សម្រាប់​ឆ្នាំ​២០២២ ត្រូវបាន​កត​សម្គាល់ថា​ធ្វើឡើង​មុនពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​អាមេរិក​ត្រូវធ្វើ​នៅ​ក្រុង​វ៉ាស៊ីនតោន​អាមេរិក​ក្នុង​ថ្ងៃទី​១១​ដល់​១៣​ឧសភា​ពេលខាងមុខ​ហើយ​ប្រមុខ​មេ​រដ្ឋប្រហារ​យោធា​ភូមា​មិន​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ឡើយ​!​។​a burma hn 

នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​ចេញ​នៅ​រសៀល​ថ្ងៃទី​២ ខែឧសភា​នេះ បានឱ្យដឹងថា ក្នុងជំនួប​នោះ សម្ដេច​បាន​ជំរុញ​ឱ្យ​ក្រុមប្រឹក្សារដ្ឋ​មី​យ៉ាន់​ម៉ា ធ្វើយ៉ាងណា​សម្របសម្រួល​ដំណើរ​ទស្សនកិច្ច​លើក​ទី​ពីរ​របស់​បេស​ជន​ប្រធាន​អាស៊ាន​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​អាចធ្វើ​ទៅបាន​នៅ​ចុងខែ​ឧសភា និង​បាន​ជួប​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា រួមទាំង​លោកស្រី Aung Saan Su Kyi និង​អតីត​ប្រធានាធិបតី Win Myint សម្រាប់​ការបង្កើត​បរិយាកាស​អំ​ណោ​យ​ផល​ដើម្បី​ចាប់ផ្តើម​ការសន្ទនា​នយោបាយ​បញ្ចូល​គ្នា​។​​ក្នុង​សេចក្ដីប្រកាស​បានសរសេរថា «​សម្ដេច​បាន​សង្កត់ធ្ងន់​សារជាថ្មី​អំពី​សារៈសំខាន់​នៃ​ការចូល​ទៅកាន់​បេសកជន​ពិសេស​ដើម្បី​ជួប​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា រួមទាំង​លោកស្រី Aung Saan Su Kyi និង​អតីត​ប្រធានាធិបតី Win Myint សម្រាប់​ការបង្កើត​បរិយាកាស​អំ​ណោ​យ​ផល​ដើម្បី​ចាប់ផ្តើម​ការសន្ទនា​នយោបាយ​បញ្ចូល​គ្នា​»​។​​ចំពោះ​ករណីនេះ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មីន អោ​ង​លាំង បានទទួល​និង​សន្យា​ជួយ​សម្រួល​ដល់​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ផងដែរ​។​

​លោក មីន អោ​ង​លាំង បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ក្នុង​ការជួយ​មី​យ៉ាន់​ម៉ា ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​វិបត្តិ​បច្ចុប្បន្ន និង​បាន​ជម្រាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពី​ស្ថានភាព​ចុងក្រោយបង្អស់​របស់​មី​យ៉ាន់​ម៉ា រួមទាំង​ការឆ្លើយតប​ចំពោះ​អំពើហិង្សា​បច្ចុប្បន្ន ការចាប់ផ្តើម​ក្នុង​ការចរចា​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ជាមួយ អង្គការ​ប្រដាប់អាវុធ​ជនជាតិភាគតិច​ទាំងអស់ (EAOs) និង​ការ​ចែកចាយ​អំណោយ​នៃ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ និង​ការផ្គត់ផ្គង់​វេជ្ជសាស្ត្រ​ដល់​មន្ទីរពេទ្យ​មណ្ឌល​សុខភាព​ចំនួន ៥៨ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។ លោក​បានផ្តល់​ការសម្រួល​ដល់​ការចូល​រួមជាមួយ EAOs ដោយ​បេសកជន​ពិសេស​របស់​ប្រធាន​អាស៊ាន ដែលជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​ដើម្បី​បញ្ចប់​អំពើហិង្សា​។​

​ក្រៅពីនេះ​ក្រុមប្រឹក្សារដ្ឋ (SAC) ក៏បាន​ត្រៀមខ្លួន​ក្នុងការ​សម្រប​សម្រួលកា​រ​ចែកចាយ​ជំនួយ​មនុស្សធម៌ ដែល​ដំបូង​ឡើយ​នៅក្នុង​តំបន់​សាកល្បង​ចំនួន​ពីរ និង​រដ្ឋ​ចំនួន​ប្រាំ​ផ្សេងទៀត ដែល​ត្រូវបាន​កំណត់ថា​ជា​តំបន់​អាទិភាព​ក្នុង​គោលបំណង​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​បស់ SAC លើ​ការផ្តល់​ជំនួយ​មនុស្សធម៌ និង​យុទ្ធនា​ការចាក់​ថ្នាំ​បង្ការ​នៅ​តំបន់​សាកល្បង ដែល​អាច​ពង្រីក​ជា​ជំហានៗ​ទៅកាន់​តំបន់​ផ្សេងៗ​។​

​ទាក់ទិន​នឹង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី​ជំនួយ​មនុស្សធម៌​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ ឧ​ត្ត​ម​សេនីយ Min Aung Hlaing បាន​បញ្ជាក់ថា ប្រធាន​ក្រុមការងារ​សម្របសម្រួល​ជំនួយ​មនុស្សធម៌​របស់​មី​យ៉ាន់​ម៉ា​នឹង​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​ព្រឹត្តិការណ៍​នេះ​។​​គួរឱ្យ​ដឹងផង​ដែលថា​សម្ដេច​តេ​ជោ បាន​ជួប​ជាមួយនឹង​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា មីន អោ​ង​លាំង ចំនួន​ពីរដង​រួចហើយ គឺ​កាលពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២២​សម្ដេច​បាន​ទៅ​ជួប​ផ្ទាល់ និង​នៅ​អំឡុង​ខែកុម្ភៈ​សម្ដេច​បាន​ជួប​តាមរយៈ​វីដេអូ​ពី​ចំងាយ​។ ក្នុងជំនួប​ទាំងនេះ​គឺ​សម្ដេច​ចង់​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​សម្រាប់​មី​យ៉ាន់​ម៉ា ក៏ដូចជា​ការ​រំលឹក​ឲ្យ​មេដឹកនាំ​មាន​គោរព​ការ​កិច្ចសន្យា​របស់ខ្លួន​៕a burma hn1