» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10331 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700502 នាក់

គ្រោះ​ក្លាយជា​លាភ​!​បុរស​ស​ពិការ​ដៃ​ទាំងពីរ ប្រើ​ជើង​គូរគំនូរ​ត្រូវ​សម​ត្ត​កិច្ច​សណ្តាប់ធ្នាប់​បណ្តេញចេញ​ពី​សួន​វិមានឯករាជ្យ​ទទួលបាន​អំណោយ​!


​ភ្នំពេញ​៖ នា​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២៥​នេះ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់​ផ្ទះមួយ​ល្វែង ក្នុងភូមិ​អណ្ដូង សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ និង​ថវិការ​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ចំនួន​៣​លាន​រៀល ជូន​ដល់​បុរស​ពិការ​ដៃ​ទាំងសងខាង ប៉ុន្តែ​មាន​ទេពកោសល្យ​ប្រើ​ជើង​គូរគំនូរ​បាន ព្រមទាំង​ជួយ​សម្រួល ផ្ដល់​ទីតាំង​ជូន​ក្មួយ​សម្រាប់​ប្រកប​របប​គូរគំនូរ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។​a sreng painter1 

ករណី​យ៍​នេះ​កើតឡើង​បន្ទាប់ពី​មានការ​ចុះផ្សាយ​ថា​បុរស​រូបនេះ​ដែល​មកពី​ខេត្តបាត់ដំបង​ហើយ​ធ្លាប់​រកស៊ី​គូ​រូប​ចិញ្ចឹមជីវិត​នៅ​សួន​វិមានឯករាជ្យ​បាន​ពីរ​ឆ្នាំ​ត្រូវបាន​សម​ត្ត​កិច្ច​ខណ្ឌដូនពេញ​បណ្តេញចេញ​ដោយ​គ្មាន​ដំណោះស្រាយ​បង្ក​ការចាប់អារម្មណ៍​ព្រោះ​គ្នា​គ្មាន​ម​ធ្យា​បាយ​ចិញ្ចឹម​ខ្លួន​និង​ប្រពន្ធ ។​​ក្នុងឱកាស​ជួប​ប្អូនប្រុស​សល់ សុខ​ចាន់ គូរគំនូរ​នៅ​វត្តភ្នំ លោក ឃួ​ង ស្រេង ក៏បានផ្តល់​ជម្រើស​ដល់​ប្អូនប្រុស​អាច​ជ្រើសរើស ទៅ​ទីតាំង​ណាមួយ​ដែល​យល់ថា​ល្អ និង​អាច​រកចំណូលបាន​ច្រើន ដោយ​គ្រាន់តែ​ជូនដំណឹង​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ឬ​អាជ្ញាធរ​ក៏បាន និង​បាន​ណែនាំ​ឲ្យ​រៀបចំ​ចុះឈ្មោះ សមាជិក ប​.​ស​.​ស​. ជូន​ប្អូនៗ​ទាំងពីរ​នាក់​ផងដែរ​។​

​លោក ឃួ​ង ស្រេង បាន​គូសបញ្ជាក់ថា ក្នុងនាម​សម្ដេច​មហា​បវរ​ធិបតី​ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​បាន​យកចិត្តទុកដាក់ ជាពិសេស​ទៅលើ​ជនពិការ ខណៈ​ប្អូនប្រុស​មាន​សមត្ថភាព មាន​ទេព​កុស​ល្យ ក្នុងការ​គូររូប ធ្វើជា​មុខរបរ​ចិញ្ចឹមជីវិត​ដោយ​ខ្លួនឯង​។ សម្តេច​ធិបតី តែង​បាន​ណែនាំ និង​ក្នុងនាម​អាជ្ញាធរ​ត្រូវ​មក​មេ​ី​ល និង​រៀបចំ​បង្កលក្ខណៈ​ងាយស្រួល ដល់​ប្អូនប្រុស ដើម្បី​អាច​ប្រកបមុខរបរ​អាជីវក​ម្ម​បាន​។​

​លោក សល់ សុខ​ចាន់ ពិការ​ដៃ​ទាំង​២​តាំងពី​កំណើត ដោយ​ប្រេ​ី​ជើង​ជំនួសដៃ បច្ចុប្បន្ន​មាន​ភរិយា​កំពុងមាន​ផ្ទៃពោះ​៤​ខែ និង​កំពុងស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​ដើម​ស្លែង​ទី​១ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​មាន​ជីវភាព​ខ្វះខាត​។​​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី បានផ្ដល់​ជូន​ថវិកា ចំនួន​៣​លាន​រៀល ដល់​ប្អូនប្រុស សល់ សុខ​ចាន់ និង​ប្អូនស្រី ណា​រី ខណៈ​ប្អូនស្រី កំពុង​តែមាន​ផ្ទៃពោះ ដែល​ថវិកា​នេះ​អាច​យកទៅ​ពិនិត្យ​ផ្ទៃពោះ និង​ពិនិត្យ​សុខភាព នៅតាម​មណ្ឌល​សុខភាព ប៉ុន្តែ​នៅ​មណ្ឌល​សុខភាព អាជ្ញាធរ​អាច​ជូនទៅ​ពិនិត្យ ដោយ​មិនមាន​បង់ថ្លៃ ក្នុងការ​ពិនិត្យ​ឡេ​ី​យ​។​

​បើតាម​ការបញ្ជាក់​ពី​ប្អូនប្រុស សល់ សុខ​ចាន់ ដែល​ពិការ​ដៃ​ទាំងសងខាង​ថា ខ្លួន​មាន​អាយុ​២៤​ឆ្នាំ បានជ្រើសរើស​អាជីព​ជា​អ្នក​គូររូប ផាត់​ពណ៌ ដោយ​ប្រើ​ជើង​ជំនួស​ដោយ​ដៃ​ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដើម្បី​ទទួលបាន​កម្រៃ​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​អស់​រយៈពេល​២​ឆ្នាំ​មកហើយ ។​​ក្រៅពី​ជំនាញ​គូរគំនូរ​នេះ លោក​នៅមាន​ជំនាញ​ជួសជុល​គ្រឿង​អេឡិចត្រូនិក ដូចជា​ទូរស័ព្ទ និង​កុំព្យូទ័រ ជាដើម​។ ក្នុងនោះ តាមរយៈ​គូររូប​ខាងលើនេះ អាច​រកចំណូលបាន ចន្លោះ​៤ ទៅ​៥​ម៉ឺន​រៀល ក្នុង​មួយថ្ងៃ​ផងដែរ​៕a sreng painter2 a sreng painter 

​