» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7849 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698020 នាក់

ចៅហ្វាយខេត្ត​សៀម​រាម​រាប គ្រោង​ជូ​ប​ជុំ​បាយ​សាមគ្គី​ជាមួយ​អ្នកកាសែត​នៅក្នុង​ខេត្តសៀមរាប បន្ទាប់ពី​ដៀល អ្នក កាសែត​មួយចំនួន​ថា​ជា​កាសែត​ជជុះ


​សៀមរាប​៖​យោងតាម​ប្រភពព័ត៌មាន​ពី​អ្នកកាសែត​ប្រចាំ​នៅ​ខេត្ត​សៀម រាប​បានអោយដឹងថា តាមរយ​: លោក លីវ សុខុន ប្រធាន​មន្ទីរ ព័ត៌មាន​ខេត្តសៀមរាប បាន​ថ្លែង​ប្រាប់ថា លោក​រំ​ពឺ​ង​យ៉ាង​មុត មាំ​ថា លោក​អភិបាលខេត្ត​សៀមរាប នឹង​ឈប់​ហៅថា អ្នក កាសែត​ជជុះ​ទៀតហើយ ក្រោយពេល​រូបលោក​រៀបចំ​កម្មវិធី ជួប​ជាមួយ​អ្នកកាសែត បើក​សិក្ខាសាលា​មួយ​សម្រាប់​អ្នក កាសែត នៅ ក្នុង​ខេត្តសៀមរាប​នា​ចុងខែ​មីនា​ខាងមុខនេះ ។a liv sokhon1

លោក លីវ សុខុន បាន​បញ្ជាក់ថា អ្នកកាសែត​ទាំងអស់​ត្រូវ​ប្រកាន់​ជំហរ គោរព​ក្រមសីលធម៌ វិជ្ជាជីវ​: ។ ត្រូវ​ស្វែងរក​ប្រភព​អោយបាន ច្បាស់លាស់​មុនពេល​ចេញផ្សាយ ចៀសវាង​ការវាយប្រហារ ប៉ះពាល់​ដល់​កិត្តិយស​អ្នកដទៃ ។ ការចេញមុខ​មក​បញ្ជា​ក់រប​ស់លោក លីវ សុខុន ឝឺ​បន្ទាប់ពី​លោក ទៀ សីហា អភិបាល ខេត្តសៀមរាប​បានប្រកាស​ដោយ​ចំហ​រថា លោក​នៅតែ​និយាយ​ពាក្យ​ថា អ្នកកាសែត​មួយចំនួន​ជា​កាសែត​ជជុះ ។

ការលើកឡើង​របស់លោក ទៀ សីហា បែបនេះ​គឺ​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩ ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតី ភាព​ក្នុង​ការបើក​អង្គសន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​សំរាប់​អនុត្ត​ឆ្នាំ​២០១៩ របស់ រដ្ឋបាលខេត្ត​សៀមរាប​នៅ​សណ្ឋាគារ​សុខា ខេត្តសៀមរាប ។ ជាមួយគ្នានេះ​ផងដែរ​លោក អភិបាលខេត្ត​សៀមរាប​ក៏បាន អរគុណ​ចំពោះ​អ្នកកាសែត​ដែល​បាន​វាយប្រហារ​មកលើ​រូប លោក ។ តែ​លោក​បញ្ជាក់ថា​មិនមែន​ទាំងអស់​នោះទេ ។​

​បន្ទាប់មក​ក៏​កើតមាន​ប្រតិកម្ម​ពី​អ្នកកាសែត និង​បណ្តាញ សង្គម facebook បាន​វាយប្រហារ​ធ្ងន់ៗ​លើ​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប ដែល​ទើប​ចូលកាន់​តំណែង ថ្មីៗ ។

ចំពោះ​ការរំពឹងទុក​របស់លោក លីវ សុខុន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ដែល​បាន​ថ្លែងប្រាប់ អ្នកកាសែត​នៅក្នុង​ខេត្តសៀមរាប​ថា​លោក អភិបាលខេត្ត​សៀមរាប​គ្រោង​រៀបចំ​កម្មវិធី​ជួបជុំ​ជាមួយ​អ្នកកាសែត​នៅ​ចុង ខែមីនា​នេះ។ ការិយាល័យ​និពន្ធ គេហទំព័រ មាតុភូមិ មិនអាច​សុំ ការបំភ្លឺ​ពី​លោក លីវ សុខុន ដើម្បី​បញ្ជាក់​អំពី​កាលបរិច្ឆេទ នៃ​ការជួបជុំ​អ្នកកាសែត​នេះ បានទេ ព្រោះ​ទូរស័ព្ទ​របស់លោក ឆ្លើយថា មិនអាច​ទាក់ទង​បានទេ​នៅពេលនេះ ។

ឯខាង​រដ្ឋ បាល​សាលា​ខេត្តសៀមរាប ការិយាល័យ​និពន្ធ​យើង​ពី​មាន លេខ​ទូរស័ព្ទ​របស់លោក​អភិបាលខេត្ត ឬ អ្នកនាំពាក្យ​សាលា ខេត្តសៀមរាប ដើម្បី​សុំ​ការបញ្ជាក់​អំពី​ការអះអាង​របស់លោក ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​បានទេ ៕ ដោយ : សុផល​a liv sokhon a liv sokhon2 
​