» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7424 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697595 នាក់

កាន់​មេក្រូ​ក្នុង​ពិធី​សម្ពោធ​ផ្លូវជាតិ​លេខ​៧​ជំនួយ​ចិន​តេ​ជោ​សែន​វ៉ៃ​បក​បី​ចំណុច​!

 

​ភ្នំពេញ ៖ ក្នុងពេលដែល​ប្រកាសថា​មិន​ជេរ​តាម​ការស្នើសុំ​សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហៅ​លោក​សុខ សុគន្ធ (​ជេ​ម​សុខ​) ជា ជន​តិរច្ឆាន ដែល​ភ្លេច​កំណើត​ខ្លួនឯង​ជា​ខ្មែរ​។ ក្រៅពីនេះ សម្តេច​តេ​ជោ ហ៊ុន សែន​បង្ហើប​ឌឺ​រឿង​ទៅ​ប្រជុំ​នៅ​អាមេរិក​ក្នុងនាម​ប្រធាន​អ​ស៊ាន​ថា​មូលហេតុ​សម្តេច មិន​ទម្លាយ​លិខិតអញ្ជើញ​របស់​ប្រធានាធិបតី​អាមេរិក​ព្រោះ​ចាំមើល​ប្រតិកម្ម​របស់​អ្នកវិភាគ​ធុន​ឡប់ៗ​។a hun jam sok

លោក​ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២២ បាន​ផ្ញើលិខិត​មួយច្បាប់​មក​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​អំពី​ការទន្ទឹងរង់ចាំ​ស្វាគមន៍​លោក ហ៊ុន សែន ទៅ​ចូលរួម​កិច្ចប្រជុំ​ពិសេស​អាស៊ាន​-​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក​។ លិខិត​ប្រធានាធិបតី​អាមេរិក​បញ្ជាក់ថា រដ្ឋបាល​របស់លោក ទន្ទឹងរង់ចាំ​ធ្វើការ​ជាមួយ​កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន សម្រាប់​ឆ្នាំ​២០២២​។ ក៏ប៉ុន្តែ​លិខិត​នេះ ទើបតែ​ត្រូវបាន​បញ្ចេញ​ដល់ដៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​កាលពី​ថ្ងៃអាទិត្យ ទី​៦​កុម្ភៈ​។​

​ទាក់ទង​រឿង​លោក​សុខ​សុគន្ធ​ហៅ​ជេ​ម​សុខ​ដូរ​ឥរិយា​ក្នុង​វោហា​សព្ទ័​នយោបាយ​ពីស​សើ​មក​រិះគន់​សម្តេច​តេ​ជោ​មានប្រសាសន៍​នៅក្នុង​ពិធី​សម្ពោធ​កំណាត់​ផ្លូវជាតិ​លេខ​៧ នៅក្នុង​ខេត្តក្រចេះ​នា​ព្រឹក​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២២ ថា​៖ សូម​ផ្តាំ​ទៅ​ប្អូន ជេ​ម សុខ ផង ..​ប្អូន ជេ​ម សុខ អើយ ប្អូនឯង​និយាយ វ៉់​យ​សំឡេង សំឡេង​នៅ​បង​ណេះ ,​ប្អូន​និយាយ​ក្នុង​គោលដៅ​អោយ​បង ជេរ​ប្អូនឯង ដើម្បី​ប្អូនឯង​អូសទាញ​ពួក​ប្រឆាំង ប៉ុន្តែ​បង​មិន​ជេរ​ប្អូនឯង​ទេ តែ​ប្អូនឯង​និយាយ​ខុស​ហើយ​។

សម្តេច​លើកឡើងថា​, ឧទាហរណ៍​ថា​មាន​សង្គ្រាម សុខចិត្ត​កាន់​អាវុធ​មក​វ៉ៃ​ខ្មែរ ប្អូន​! បង​ប្រាប់​ទៅ​ប្អូន , ប្អូន​អន់​ជាង​តិរច្ឆាន ..​តិរច្ឆាន គង់​ស្គាល់​សំបុក​របស់​វា ប៉ុន្តែ​ប្អូន​បែរជា បើ​ទោះ​បាន​ចូលសញ្ជាតិ​បរទេស ល្អ​មិន​គួរប្រើ​ភាសា​ហ្នឹង , បើ​ទោះ​ប្អូន​មិន​និយាយ ក៏​គ្មាន​នរណា​គេ​ថា​ប្អូន គរ​ដែរ ។​ប៉ុន្តែ​បង​ឃើញ​ប្អូន​តាំងពី​កាត់​ពោះវៀន​មកនេះ ជំងឺ​ប្អូន​ក៏​វា​មិនបាន​អាយុ​ប៉ុន្មាន​ដែរ ហើយ​ប្អូន​ថា គង់តែ​ងាប់​ដដែល ហើយ​ថា​រងចាំ​បង​ទៅ​អាមេរិក ហៅ​ទៅ​ធាក់​២-៣​ជើង បង​មិន​ធាក់​ប្អូនឯង​ទេ ! ។​

បង​គ្រាន់តែ​ប្រាប់​ប្អូនឯង​ថា​, ប្អូន​និយាយ​ខុស​ហើយ ធ្វើការ​ប្រមាថ​ជាតិ​សាសន៍​ឯង ក្នុងពេល​ប្អូន ចូលសញ្ជាតិ​បរទេស​ក៏ដោយ ក៏ប៉ុន្តែ​ប្អូន​មិនគួរ​ប្រមាថ​ខ្មែរ ដល់​កម្រិត​ហ្នឹង​ទេ ! យ៉ាង​មេច ! ប្អូន​ចង់​ធ្វើ​យ៉ាងម៉េច​អោយ​បង​ជេរ​ប្អូនឯង ដើម្បី​ប្អូនឯង​ជា​ច្រកចូល​មួយ នៃ​ពួក​ប្រឆាំង , ប្អូនឯង​ចង់អោយ​បង​បង្ហោះ បង​មិន​បង្ហោះ​ទេ តែ​បង​គ្រាន់តែ​ដាស់តឿន​នូវ​អ្វី ដែលជា​សំឡេង​ប្អូនឯង ហើយ​ប្អូនឯង​កុំ​ចូលទៅ ដេលី​ត​ចូលក្នុង​ហ្នឹង បង​ត្រង់​ស្វ៊ៀ​ចេញទៅ​កន្លែង​ផ្សេង​អស់ហើយ គ្រាន់តែ​ផ្តាំ​ទៅ​ប្អូនឯង​ប៉ុណ្ណឹង ។​

​សម្តេច​មានប្រសាសន៍ប្រាប់​ថា​, ឃើញ​ខ្មែរ​យើង​ប្រតិកម្ម ជេ​ម សុខ ទាំង​ក្នុង​និង​ក្រៅប្រទេស ។​ប៉ុន្តែ ជេ​ម សុខ នេះ ! គោលដៅ​គាត់​និយាយ​ចឹ​ង ដើម្បីអោយ​ខ្ញុំ​ហ្នឹង​ជេរ​គាត់ ហើយ​និយាយ​គ្នា​តាម​ទូរស័ព្ទ​ផង និយាយ​គ្នា​តាម​សំឡេង ចេះ​ឡើង​ផង ថា​កុំ​ធ្វើ​ចឹ​ង​អី កុំ​ជេរ​ធ្វើ​អី , គឺ​ចង់បាន​ច្រកចូល ពួក​ប្រឆាំង ។
​សម្រាប់​រឿង​ភូមា​វិញ​សម្ដេច​តេ​ជោ​បាន​លើកឡើងថា សម្ដេច​ពុំ​ទទួលបាន​ផលប្រយោជន៍​អ្វី​ក្រៅពី​ចង់​ជួយ​ប្រជាជន​មី​យ៉ាន​ម៉ា​ឱ្យចេញ​ផុតពី​សង្គ្រាម​នោះទេ​។

សម្ដេច​ថា អ្នក​កំពុង​ជេរ​សម្ដេច និង​ប្រ​សិត​ពិសេស​អង្គការសហប្រជាជាតិ​អំពី​មី​យ៉ាន់​ម៉ា​គឺ​កំពុងតែ​រុញ​ប្រទេស​មី​យ៉ាន់​ម៉ា​ឱ្យ​ធ្លាក់ចូល​សង្គ្រាម​បន្តទៀត​។​
​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា​បញ្ហា​មី​យ៉ាន់​ម៉ា​មាន​ទាំង​អ្នកគាំទ្រ និង​អ្នក​ប្រឆាំងនឹង​សម្ដេច​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​។ សម្ដេច​បន្ថែមថា បញ្ហា​ប្រទេស​មី​យ៉ាន់​ម៉ា​បើ​មិនអាច​ដោះស្រាយ​ក្នុងឆ្នាំនេះ អាច​បន្តទៅ​ឆ្នាំក្រោយ ហើយ​វា​មិនមែនជា​បញ្ហា​ដែល​សម្ដេច​ត្រូវ​ឈឺក្បាល​នោះទេ​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុនសែន មានប្រសាសន៍ថា​៖ «​ខ្ញុំ​រក​សន្ដិភាព និង​ការពារ​សន្ដិភាព​សម្រាប់​ប្រទេស​ខ្ញុំ​វា​គ្រប់គ្រាន់ វា​ពិបាក​ណាស់​ទៅហើយ​។ បើ​អ្នក​ចង់​វ៉ៃ​គ្នា សូម​អញ្ជើញ​អ្នក​វ៉ៃ​ចុះ​។ វិធីសាស្ត្រ​របស់ខ្ញុំ​គឺ​ពន្លត់​ភ្លង​សង្គ្រាម​សិន បាន​អាច​ដំណើរការ​ប្រជាធិបតេយ្យ​ស្អីៗ​វា​ទៅតាម​ក្រោយ​» ហើយ ការ​ទាល់​ចោល​នូវ​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា​មិនមែនជា​ដំណោះស្រាយ​សម្រាប់​ប្រទេស​នេះ​ទេ​។​​សម្ដេច​តេ​ជោ​ថា បញ្ហា​មី​យ៉ាន់​ម៉ា​ត្រូវការ​ដំណោះស្រាយ​រយៈពេល​វែង មិនអាច​ដោះស្រាយ​តែមួយ​ថ្ងៃ​ដែល​សម្ដេច​ទៅ​អា​ចរក​ដំណោះស្រាយ​បាន​នោះទេ ព្រោះ​ប្រទេស​មី​យ៉ាន់​ម៉ា​មាន​យោធា​គ្រប់គ្រង​អស់​ជាង​៧០​ឆ្នាំ​ទៅហើយនោះ​.​។​

​កំណាត់​ផ្លូវជាតិ​លេខ​៧ ពី​ចំណុច​រង្វង់​មូល​ខ្លា​ស្ទុះ ក្រុង​ក្រចេះ ទៅ​ភូមិ​រមាត ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ប្រវែង​ប្រមាណ ៩៣.៥៦​គីឡូម៉ែត្រ ដែល​សាងសង់​ក្រោម​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន ក្នុង​ទឹកប្រាក់​ប្រមាណ​ជាង ៣៣​លាន​ដុល្លារ​អាមេរិក​។​​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា កំណាត់​ផ្លូវជាតិ​លេខ​៧​នេះ​ត្រូវបាន​សាងសង់​លើក​កម្រិត​គុណភាព​ឡើងវិញ ដោយ​ក្រាល​បេតុង​កៅស៊ូ​(AC) មាន​ទទឹង​តួ​ផ្លូវ​ប្រវែង ១១​ម៉ែត្រ ចែកជា ២​គន្លង សម្រាប់​រថយន្ត​ចរាចរណ៍ ដោយ​គន្លង​នីមួយៗ​មាន​ទទឹង ៣.៥​ម៉ែត្រ និង​ផ្លូវ​សម្រាប់ទោ​ចក្រយានយន្ត មាន ២​គន្លង គន្លង​នីមួយៗ​មាន​ទទឹង ១.៥០​ម៉ែត្រ និង​ចិញ្ចើម​ដីក្រហម​សងខាង​មាន​ទទឹង ០.៥០​ម៉ែត្រ​។

កំណាត់​ផ្លូវជាតិ​លេខ​៧ គឺជា​ខ្សែ​ផ្លូវ​ដ៏​មាន​សក្ដានុពល​មួយ ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ឆ្លងកាត់​ខេត្ត​សំខាន់ៗ ដូចជា​៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និង​ឆ្ពោះទៅ​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី​៤ របស់​កម្ពុជា ស្ថិតនៅ​ភូមិភាគ​ឦសាន​នៃ​ប្រទេស ដែល​បម្រើឱ្យ​ចរាចរណ៍​សម្រាប់​សកម្ម​ភាព​ផ្លាស់ប្តូរ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ទេសចរណ៍​នៅក្នុង​ប្រទេស​។​a burma cambodia1 a hun jam sok1 a hun jam sok3 a bai hun a bai hun1 


​