» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8902 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699073 នាក់

លោក ហ៊ុន ម៉ា​នី​ដឹកនាំ​មិ​ទ្ទីង​គាំទ្រ​រាជរដ្ឋាភិបាល និង​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កងទ័ព​ជួរមុខ​កម្ពុជា​


​ភ្នំពេញ ៖ លោក ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក )​បាន​បង្កើត​ព្រឹត្តិការណ៍ «​ត​ស់ ! ទៅ​ច្រៀង​ចម្រៀង​ជាតិ​លើកទឹកចិត្ត​វីរ​កងទ័ព​ជួរមុខ​» ដែល​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២៥ ដោយមាន​ការជួបជុំ យុវជន និង ស្រទាប់​មហាជន រាប់ម៉ឺន​នាក់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ។a hun many sing 

​ក្នុង​មិ​ទ្ទិ​ង​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី បាន​មានប្រសាសន៍ថា មូលហេតុ​ដែលមាន​ការ​ជួបជុំ​នេះ ដោយសារតែ​មានការ​គំរាមកំហែង​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ពី​ភាគី​ថៃ ដែលជា​ការគំរាមកំហែង ទៅលើ​សុខសន្តិភាព និង ស្ថិរភាព​កម្ពុជា​ផងដែរ​។​លោក​បាន​មានប្រសាសន៍​បន្តថា « ភាគី​ថៃ​បានធ្វើការ​គំរាមកំហែង​បិទ​នេះ បិទ​នោះ ដែលមាន​បំណង​មើលស្រាល​មកលើ​កម្ពុជា សម្រាប់​ការឈរជើង​ដ៏​រឹងមាំ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​ខ្លួនឯង តែ​មកដល់​ម៉ោង​នេះ​បាន​ឈរលើ​ស្មារតី​ដ៏​រឹងមាំ និង​មានការ​ជឿជាក់ថា ទោះបី​អស់លោក មានការ​គំរាមកំហែង តែ​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិនចាំបាច់​អស់លោក​ដាក់​វិធានការ​គំរាម​បិទ​នោះទេ គឺ​កម្ពុជា​បិទ​មុន​តែម្ដង ហើយ​រហូតមក​ដល់ពេលនេះ កម្ពុជា​បាន​ឈរជើង​ដ៏​រឹងមាំ​ដើម្បី​បំរើប្រជាជន​កម្ពុជា » ។

 

​ក្នុងនោះ លោក​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី ក៏​ការគាំទ្រ​គោលជំហ​របស់​រាជរដ្ឋាភិបាល​មានដូចជា ៖១ . ក្នុង​ការបន្ត​រក្សា​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រទេសជិតខាង ទាំងអស់​រួមទាំង​ប្រទេស​ថៃ​ផងដែរ​។២ . គាំទ្រ​ការប្រើប្រាស់​យន្តការ​ទ្វេភាគី ក្នុង​ការជំរុញ​វាស់វែង​ព្រំដែន​សីមា និង បោះបង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ កម្ពុជា ថៃ ដែល​នៅ​សេសសល់ អនុលោម​តាម​កិច្ចព្រមព្រៀង​ជា​ធរមាន រួមទាំង MOU ឆ្នាំ​២០០០ ដោយ​JBC និង​គាំទ្រ​ការសម្រេចចិត្ត​របស់​រា​ជ​រដ្ឋាភិបាល ដោយ​យក​តំបន់​ទាំង​បួន គឺ​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង តំបន់​មុំ​បី ដោះស្រាយ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ អាយ​ស៊ី​ជេ ដែលជា​ជម្រើស​របស់​កម្ពុជា ដោះស្រាយ​ដោយ​សន្តិវិធី និង​ផ្អែកលើ​គោលការណ៍​ច្បាប់​អន្តរជាតិ ជាជាង​ការដោះស្រាយ​ដោយ​កម្លាំង ដើម្បី​ដោះស្រាយ​បញ្ហា ។

​លោក​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី បាន​កោតសរសើរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​ធិបតី ដែល​រក​ដំណោះស្រាយ​ទៅលើ​តំបន់​ទាំង​បួន នៅ​តុលាការអន្តរជាតិ ពីព្រោះ​បើ​មិន​ពឹង​ផ្អែកលើ​ភាគី​ទី​៣ តុលាការ​យុត្តិធម៌​អន្តរជាតិ​ទេនោះ ជម្លោះ​បែបនេះ​នឹង​បន្ត​មិនចេះចប់​មិនចេះហើយ ដូច​យើង​បានដឹង​ហើយ​តាំងពី​ជំនាន់​ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ ជម្លោះ​ស្រដៀង​គ្នា​នេះ បាន​កើតឡើង​រួចមកហើយ នៅ​ប្រាសាទព្រះវិហារ ។ ក្នុងដំណាក់កាល​ឆ្នាំ ២០០៨ ដល់​ឆ្នាំ ២០១១ នៅតែ​យក​បញ្ហា​ប្រាសាទព្រះវិហារ​បង្ករ​ជា​ជម្លោះ​ម្ដងទៀត ដែល​កម្ពុជា​ពេលនោះ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ។

​កម្ពុជា​ក្នុងការ​ដឹកនាំ​របស់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ក្នុង​ឆ្នាំ​២០០០ ដោយ​ប្រើ​រយៈពេល ២៣ ឆ្នាំកន្លះ និង​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​អាណ​ត្តិ​ទី ៧ ក្រោម​ការដឹកនាំ​របស់​សម្ដេច​អធិបតី​ជាង ២ ឆ្នាំ​ទៀត នៅតែ​មិនអាច​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​បាន​។​ដូច្នេះ ដើម្បី​ដោះស្រាយ​បញ្ហា​កុំ​ឲ្យ​មានការ​អូសបន្លាយ ដល់​អ្នកជំនាន់ក្រោយ កម្ពុជា​មានតែ​ជម្រើស យក​ជម្លោះ​ទៅ​ដោះស្រាយ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ អាយ​ស៊ី​ជេ ដោះស្រាយ​ជា​ស្ថាពរ​សម្រាប់​តំបន់​ទាំង​បួន ។​

៣ . គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល នៅក្នុង​ការបើក​ព្រំដែន ដោយ​ភាគី​ថៃ​បើក​មុន ជា​ឯកតោភាគី​គ្រប់​ច្រក​ទាំងអស់ ដូច​ស្ថានភាព​មុន​ថ្ងៃទី​៧ ខែមិថុនា ទាំង​ពេលវេលា​បើក​បិទ ទាំង​ការ​ចល័ត​មនុស្ស ទាំង​ការដឹក​ទំនិញ​ចេញចូល ហើយ​ត្រូវ​ប្រកាស​វិធានការ​មិនត្រូវ​បិទ​ព្រំដែន​ជា​ឯកតោភាគី​ម្ដងទៀត​ឡើយ បើសិន​ភាគី​ថៃ​បាន​អនុវត្ត​បែប​នោះ ភាគី​កម្ពុជា​និង​បើក​ច្រក​យ៉ាងយូរ​៥​ម៉ោង​ក្រោយ ដើម្បី​បង្កើន​ជំនឿ​ចិត្ត​ទៅដល់​ភាគី​ទាំងពីរ មុននឹង​ដល់​ការកែសម្រួល​កងទ័ព​នៅ​តាម​បន្ទាត់​ព្រំដែន ។សូមបញ្ជាក់ថាតាំងពីចាប់មានទំនាស់ព្រុំដែនពីសេសនៅប្រាសាទតាមាន់តូចធំទាំងខ្មែរនិងថៃបានចលនាប្រជាពលរដ្ឋឲ្យមកទស្សនាដើម្បូីបង្ហាញពីស្មារតីស្នេហាជាងតិរបសប្រទេសនីមួយៗ។a hun many tamoan a hun many sing1 a hun many sing2 

 

​