» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6067 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696238 នាក់

មន្ទីរពេទ្យ​ហ្លួង​ម៉ែ​ថ្ងៃក្រោយ​នឹង​ក្លាយជា​កន្លែង​ឯកទេស​ព្យាបាល​ជម្ងឺ​មហារីក​

​ភ្នំពេញ​៖​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជា​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​មន្ទីរពេទ្យ «​ហ្លួង​ម៉ែ​» ឱ្យទៅជា​មន្ទីរ​ឯកទេស​ផ្នែក​ជំងឺមហារីក​ដើម្បី​ធានា​ឱ្យ​ផ្នែក​ជំងឺ​នេះ​មាន​ទីតាំង​ព្យាបាល​មួយ​ជាក់លាក់​នៅ​កម្ពុជា ដោយ​ថា បច្ចុប្បន្ន អ្នកជំងឺ​មហារីក​មាន​ច្រើនណាស់​ក្នុងប្រទេស​។​a hospital mae2 

​ក្នុងជំនួប​សំណេះសំណាល​ជាមួយ​កីឡាករ​-​កីឡាការិនី និង​អត្ត​ព​លិ​ក ចំនួន​៥៦០​នាក់ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមេសា មុនពេល​ពួកគេ​ចេញទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេម (SEA Game) លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​សម្តេចនាយក​រដ្ឋមន្ត្រី ថ្លែងថា កូនប្រសា​ស្រី​របស់លោក​ដែលជា​វេជ្ជបណ្ឌិត​ផ្នែក​សុខភាព​សាធារណៈ ដែលជា​ភរិយា​របស់លោក ហ៊ុន ម៉ា​ណែ​ត បាន​លើក​ជា​សំណួរ​មកកាន់​លោក​ថា «​មន្ទីរពេទ្យ​ហ្លួង​ម៉ែ​» គួរតែរៀបចំ​ឱ្យ​ក្លាយទៅជា​មន្ទីរពេទ្យ​ឯកទេស​ផ្នែក​មហារីក ខណៈ​មន្ទីរពេទ្យ​នេះ​ពុំមាន​អ្នកជំងឺ​កូ​វីដ​-១៩ សម្រាក​ព្យាបាល​ទៀតឡើយ​។​​សម្តេច​តេ​ជោ​គាំទ្រ​ការលើកឡើង​របស់​កូនប្រសារ ដោយ​ថា បើ​មិន​ដូច្នេះ​ទេ កម្ពុជា​នឹងមិន​មាន​មន្ទីរពេទ្យ​ឯកទេស​ផ្នែក​មហារីក​នេះ​នៅ​ទីតាំង​មួយ​ជាក់លាក់​ឡើយ​។​

​លោក​ថា​៖ «​មន្ទីរពេទ្យ​ហ្លួង​ម៉ែ​! ថ្ងៃក្រោយ ខ្ញុំ​គិតថា​អាច​រៀបចំ​មន្ទីរពេទ្យ​នេះ​ឱ្យទៅជា​មន្ទីរពេទ្យ​ឯកទេស​ផ្នែក​មហារីក​តែម្ដង​។ នេះ​គឺ​ថ្ងៃមុន​កូនស្រី​របស់ខ្ញុំ កូនប្រសា​របស់ខ្ញុំ គេ​ជា​បណ្ឌិត​ផ្នែក​សុខភាព​សាធារណៈ គេ​នាំ​កូន​ទៅ​បាយ​ជាមួយនឹង​ឪពុកម្ដាយ​។ គេ​សួរថា “​ពុក​! មន្ទីរពេទ្យ​ហ្នឹង​គួរតែរៀបចំ​ឱ្យក្លាយ​ទៅជា​ឯកទេស​អី​មួយ​? ជាពិសេស​គឺ​ផ្នែក​មហារីក​”​។ ខ្ញុំ​យល់ថា​សមស្រប ថ្ងៃក្រោយ​អាច​រៀបចំ​មន្ទីរពេទ្យ​ហ្នឹង​ឱ្យទៅជា​ផ្នែក​ឯកទេស​ខាង​មហារីក​តែម្តង ដើម្បី​ធានា ព្រោះ​ឥលូវ​មហារីក គឺមាន​ច្រើនណាស់ៗ​»​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ពិភាក្សា​យ៉ាងណា​ផ្ទេរ​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​សម្រាក​ព្យាបាល​ទៅ​មន្ទីរពេទ្យ​ចាក់អង្រែ​វិញ ដោយសារ​មន្ទីរពេទ្យ​ហ្លួង​ម៉ែ គឺ​ត្រៀម​សម្រាប់​រៀបចំ​ទៅជា​មន្ទីរពេទ្យ​ឯកទេស​ផ្នែក​មហារីក​។​​ដោយឡែក លោក​ថា ទៅ​អនាគត សម្រាប់​ជំងឺ​កូ​វីដ​-១៩ និង​សុខភាព​សាធារណៈ​វិញ កម្ពុជា​នឹងមាន​មន្ទីរពេទ្យ​មួយទៀត​ត្រៀម​បម្រុង​រួចហើយ ដែលមាន​ជាង​មួយ​ម៉ឺន​គ្រែ​សម្រាប់​ទទួល​អ្នកជំងឺ​។

​សូមបញ្ជាក់ថា​ក្នុង​ពិធី​សំណេះសំណាល​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានប្រកាស​ឧបត្ថម្ភ​ប្រតិភូ និង​កីឡាករ កីឡាការិនី ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម (SEA Game) លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ចំនួន​៥៦០​នាក់ ក្នុង​ម្នាក់ៗ បាន​ថវិកា​ចំនួន​៥០០​ដុល្លារ​អាមេរិក​។​​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ​ឲ្យ​រដ្ឋមន្ត្រី​រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរ​ស៊ី​វី​ល​ទាក់ទង ជាមួយ​ក្រុមហ៊ុន​ហោះហើរ ដើម្បី​យក​យន្តហោះ​ជា​លក្ខណៈពិសេស សម្រាប់​ដឹក​ប្រតិភូ​កីឡាករ​កម្ពុជា ទៅ​ប្រទេស​វៀតណាម​តែម្ដង ជៀសវាង​ការ​រើស​រុះ នាំ​ឲ្យ​ពិបាក​ដល់​កីឡាករ​-​កីឡាក​រិ​នី ដែល​ត្រូវ​ប្រកួត​។​

​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេ​ចរណ៍ ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​ប្រធាន​ប្រតិភូ​កីឡា​កម្ពុជា ចូលរួម​ប្រកួត​កីឡា SEA Games លើក​ទី​៣១ បាន​ឲ្យ​ដឹងថា ការប្រកួត SEA Games លើក​ទី​៣១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម បានរៀបចំ​ប្រភេទ​កីឡា​ចំនួន​៤០​ប្រភេទ និង​៥២៦​វិញ្ញាសា​ប្រកួត​។​​ប្រទេស​ដែល​បាន​ចុះឈ្មោះ ចូលរួម​ប្រកួត​ជា​សមាជិក​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍​មាន​ចំនួន ១១​ប្រទេស រួមមាន​៖ វៀតណាម​, កម្ពុជា​, ឡាវ​, ប៊ុ​យ​ណេ​, ឥណ្ឌូណេស៊ី​, ម៉ាឡេស៊ី​, សិង្ហ​បុរី​, ហ្វីលីពីន​, ថៃ​, មី​យ៉ាន់​ម៉ា និង​ទី​ម័​រ​ខាងកើត ដែលមាន​ចំនួន​កីឡាករ​-​កីឡាការិនី​សរុប ៧១១៥​នាក់ និង​អ្នកស្ម័គ្រចិត្ត​បម្រើ​ការងារ​រៀបចំ​ប្រកួត ៣,០០០​នាក់​។ ចំពោះ​ការ​ស្នាក់នៅ​ហូបចុក ម្ចាស់ផ្ទះ​រៀបចំ​នៅតាម​សណ្ឋាគារ បែងចែក​តាម​ប្រភេទ​កីឡា​។​a hospital mae a hospital mae1 a hospital2 

​