» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8238 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698409 នាក់

អភិបាលខេត្ត​រាជធានី​ត្រូវត្រៀម​គ្រូពេទ្យ​មើល​អ្នក​ជម្ងឺ​កូ​វីត​តាម​ផ្ទះ​

 


​ភ្នំពេញ​៖ នៅ​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១​នេះ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា បានចេញ​លិខិត​ជូនដំណឹង​មួយ​ប​ដល់​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ ឱ្យ​ត្រៀម​បម្រុង​ក្រុមគ្រូពេទ្យ ដើម្បី​ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ នៅតាម​ផ្ទះ ក្នុង​មូលដ្ឋាន​។​a co out 

​លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានធ្វើ​ឡើង​តាម​អនុសាសន៍​ណែនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ។ លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានបញ្ជាក់​ក្នុង​លិខិត​ថា ដើម្បី​ជួយ​សម្រាល​បន្ទុក​មន្ទីរ​ពេទ្យ​រដ្ឋ​នានា​ក្នុង​រាជធានី​-​ខេត្ត ក្រសួង​ស្នើឱ្យ​ត្រៀម​បម្រុង​បង្កើត​ក្រុមគ្រូពេទ្យ​ថែទាំ និង​ព្យាបាល​នៅតាម​ផ្ទះ សម្រាប់​អ្នកជំងឺ​កូ​វីដ​១៩ ដែល​គ្មាន​រោគសញ្ញា និង​ករណី​ជំងឺ​ស្រាល ក្នុង​លក្ខខណ្ឌ​ដែល​មានការ​រាតត្បាត​ធ្ងន់ធ្ងរ​ជាយថាហេតុ ដែល​ហួស​ពី​ចំណុះ​មន្ទីរពេទ្យ​រដ្ឋ ឬ​កន្លែង​ព្យាបាល​ដែល រាជធានី​-​ខេត្ត​នីមួយ​បានរៀបចំ​រួចជាស្រេច​ហើយ​។​

​លោក ម៉ម ប៊ុនហេង បាន​បន្ថែមថា ការត្រៀម​បម្រុង​នេះ ត្រូវយក​ក្រុមគ្រូពេទ្យ​នៅតាម​មូលដ្ឋាន​សុខាភិបាល​ផ្ទាល់​របស់ខ្លួន ដោយ​រៀបចំ​ជា​ក្រុម និង​ដឹកនាំ​ដោយ​ប្រធានការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​។​​ក្រសួងសុខាភិបាល នឹងធ្វើ​ការបណ្តុះបណ្តាល​ក្រុមគ្រូពេទ្យ​ទាំងនោះ ដោយ​អនុវត្តតាម​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ (SOP) ដែល​ក្រសួង​នឹង​រៀបចំ​ជូន​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​ទៀត​របស់ លោក ម៉ម ប៊ុន​ហេតុ​។​

​សូមបញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានធ្វើ​ការណែនាំ​ថ្មី​មួយ ដោយ​ឱ្យ​ក្រសួងសុខាភិបាល និង​អ្នកពាក់ព័ន្ធ​គិតគូរ និង​រៀបចំ​ទុកជាមុន​ពី​លទ្ធភាព​ផ្តល់​ការព្យាបាល​នៅតាម​ផ្ទះ​សម្រាប់​អ្នកជំងឺ​កូ​វីដ​១៩ ដែលមាន​ស្ថានភាព​ស្រាល​។​​ក្នុង​សារ​សំឡេង​ដែល​ត្រូ​វា​បាន​ចែកចាយ​លើ​បណ្តាញ​សង្គម នា​ព្រឹក​ថ្ងៃទី​០៦ ខែមេសា សម្តេច​តេ​ជោ បានចាត់ទុក​នេះ គឺជា​ការគិតគូរ និង​ជាការ​រៀបចំ​ផែនការ​ទុកជាមុន​ក្នុងករណី​អ្នកជំងឺ​កើនឡើង​កាន់តែច្រើន ហើយ​មិន​អាចមាន​ទីតាំង​សម្រាប់​ព្យាបាល​។​​គិត​ត្រឹម​ថ្ងៃទី​៦​មេសា កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​មាន​ចំនួន​២៨២៤​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​ចំនួន​១៧៩៤ និង​ស្លាប់​កើន​សរុប​២២​នាក់​៕a co heng a co home 

​