» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6281 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696452 នាក់

ផាកស្ត្រី​ខ្មែរ​សញ្ជាតិ​អាមេរិកាំង ដែល​លួច​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​​១​លាន​រៀល


ភ្នំពេញ​៖ ស្ត្រី​ខ្មែរ​សញ្ជាតិ​អាមេរិកាំង​ម្នាក់ ឈ្មោះ រ៉ូ​ស វី​រ៉ា ដែល​បាន​លួច​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​រាជធានី​ភ្នំពេញ បាន យល់ព្រម​បង់​ការផាកពិន័យ​១​លាន​រៀល ជាមួយនឹង​ការសន្យា​ឈប់​រត់គេច​តទៅទៀត​។ កិច្ចសន្យា​របស់​ស្ត្រី​ខ្មែរ​អា​គាំង​រូបនេះ ជាមួយ​រដ្ឋបាល​ខេត្តកំពង់ចាម នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០​នេះ​បាន​បញ្ជាក់ថា​។a le vira2 

យល់ព្រម​ទទួលកំហុស​ដែល​បាន​ប្រព្រឹត្តទៅ នៅវេលា​យប់​ម៉ោង​៦៖៣០​នាទី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​រាជធានី​ភ្នំពេញ ដែល​មិនបាន​អនុវត្តតាម​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ការឆ្លង​រីក​រាលដាល​ជា​អន្តរជាតិ នៃ​ជំងឺ​ក្នុងការ​គេចវេស (​លួច​រត់​) ក្នុងអំឡុងពេល​ចិ​ត្តា​ឡី​ស័ក​កម្រិត​២ នៅ​សណ្ឋាគារ​មួយកន្លែង​នៅ​ភ្នំពេញ​។​* យល់ព្រម​ទទួល​បង់ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ចំនួន ១​លាន​រៀល ដោយ​យោងតាម​អនុក្រឹត្យ​ស្ដីពី​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ការឆ្លង​រាលដាល​ជា​អន្តរជាតិ នៃ​ជំងឺ​នៅតាម​ច្រកចេញចូល​នៅក្នុង​ជំពូក​៥ ស្ដីពី​ទណ្ឌកម្ម​នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១២៩ អនក្រ ចុះ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៥​។​

 សន្យាថា នឹង​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​យ៉ាង​ត្រឹមត្រូវ​ក្នុងអំឡុងពេល​អនុវត្ត​វិធានការ​សុខាភិបាល​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ​នៅ​សណ្ឋាគារ​មេគង្គ ក្រុង​កំពង់ចាម ដោយ​មិន​គេចវេះ ឬ​រត់​ចេញពី​ក្នុង​បន្ទប់​នៃ​សណ្ឋាគារ​ឡើយ​។​

 ស្ត្រី​ខ្មែរ​សញ្ជាតិ​អាមេរិកាំង​ម្នាក់ ឈ្មោះ រ៉ូ​ស វី​រ៉ា ដែលមកពីអាមេរិកជាមួយមន្ត្រីស្ថានទូតអាគាំងពីរនាក់ដែលមានវិរុសកូវិដ១៩កាលពីថ្ងៃទី១៥កក្កដា បាន​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​១៧ ខែកក្កដា ហើយក៏​ត្រូវបាន​សមត្ថ​កិច្ច​ស្វែង​រកឃើញ នៅក្នុង​ផ្ទះសំណាក់​មួយ ក្នុង​ទី​រួម​ខេត្តកំពង់ចាម នៅ​ល្ងាច​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០​។​


​សូម​បញ្ជាក់ដែរថា​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា​នេះ បាន​បន្ត​អំពាវនាវ​ពី​ខេត្តតាកែវ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ប្រុងប្រយ័ត្ន​ពី​ការឆ្លង​នៃ​ជំងឺ​កូ​វីដ​១៩ ខណៈដែល​នៅ​ថ្ងៃ​ម្សិលមិញ​នេះ កម្ពុជា បាន​រកឃើញ​ករណី​នាំចូល​ថ្មី​នៃ​ជំងឺ​កូ​វីដ​១៩ ចំនួន ២៦​នាក់​បន្ថែមទៀត ដែល​ធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​កម្ពុជា កើន​ដល់ ១៩៧​នាក់​។​

ក្រសួងសុខាភិបាល​កម្ពុ​ជា នៅ​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០​នេះ បានចេញ​ប្រកាស ឲ្យ​ដឹងថា ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី ចំនួន​២៦​នាក់​នេះ រួមមាន ជា​បុរស​ជនជាតិខ្មែរ ដែល​ត្រឡប់​មកពី​សិក្សា​នៅ​រុស្ស៊ី និង​ប្រទេស​អេ​ហ្ស៉ី​ប​ចំនួន ២៥​នាក់ និង​ម្នាក់ទៀត​ជា​បុរស​ជនជាតិខ្មែរ​មកពី​ប្រទេស​កូរ៉េខាងត្បូង ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​រួចរាល់​ហើយ​នៅ មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។​

​សម្រាប់​អ្នកដំណើរ​ដែល​រួម​ដំណើរ​លើ​យន្តហោះ​ទាំង​២ សរុប​ចំនួន​២២៨​នាក់​ផ្សេងទៀត ត្រូវបាន​ដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​តាមដាន​បន្តទៀត​។
​ដោយឡែក​សម្រាប់​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន​៤​នាក់ ក្នុងនោះ​មាន​៣​នាក់​ជា​បរុស​ជនជាតិ​ខ្មែរ​ដែល​ត្រឡប់​មកពី​ប្រទេស​អា​រ៉ា​ឌី​សា​អូឌីត និង​ម្នាក់ទៀត​ជា​បុរស​ជនជាតិខ្មែរ ដែល​ត្រឡប់​មកពី​ប្រទេស​ឥណ្ឌូនេស៊ី ។ អ្នកជា​សះស្បើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ បន្ទាប់ពី​ធ្វើតេស្ត​អវិជ្ជមាន​២​លើក​៕a le vira a le vira1 a le vira3 a le vira4 

 

​