វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 3635 នាក់
ម្សិលមិញ 5544 នាក់
សរុប 13944732 នាក់
ភ្នំពេញ៖ ខណៈជំងឺកូវីដ១៩ កំពុងបន្តរាតត្បាតនៅក្នុងសហគមន៍កម្ពុជា វាបានធ្វើឱ្យប្រជាពលរដ្ឋ ទាំងអ្នកឆ្លងនិងមិនទាន់ឆ្លង ស្វែងរកថ្នាំសម្រាប់ទុកលេបព្យាបាលដោយខ្លួនឯង។ ប្រជាពលរដ្ឋមួយចំនួន បានស្វែងរកទិញឱសថ Molnupiravir ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលជាក្រសួងតែមួយរកស៊ីទិញលក់ថ្នាំប្រភេទនេះទៅវិញ។ដោយមិនគ្រប់គ្រាន់វាក៏មានប្រជាពលរដ្ឋខ្លះទៀត បានទិញពីអ្នកលក់លើបណ្ដាញសង្គមដែលគ្មានប្រភពច្បាស់លាស់ផងដែរ។
រឿងនេះក្រសួងសុខាភិបាល បានប្រកាសនាពេលថ្មីៗនេះថា ថ្នាំ Molnupiravir ដែលពុំមានលេខទិដ្ឋាការ ឬបញ្ជិកា ត្រឹមត្រូវពីក្រសួង កំពុងត្រូវបានផ្សព្វផ្សាយលក់យ៉ាងសកម្មនៅលើបណ្ដាញសង្គម។ ក្រសួងសុខាភីបាលបានត្រឹមបញ្ជាក់ថា ការប្រើប្រាស់ឱសថខុសច្បាប់ អាចប៉ះចំឱសថក្លែងក្លាយ ដែលអាចបង្កការប៉ះពាល់ដល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។
ក្រសួងសុខាភិបាល នឹងចាត់វិធានការចំពោះជនណាដែលចែកចាយ និងផ្សព្វផ្សាយលក់ឱសថគ្មានលេខបញ្ជិកា ដូចបង្ហាញខាងក្រោម ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។ប្រសិនបើចឹងមែននោះមានន័យថាមានតែក្រសួងប្រៃសណីយ៍មួយទេដែលក្រសួងសុខាភិបាលបើកឲ្យនាំថ្នាំ Molnupiravirចូលលក់ផ្តាច់មុខដែលការផ្គត់ផ្គង់មិនគ្រប់គ្រាន់ទើបប្រជាពលរដ្ឋគ្នារកទិញតាមអនឡាញថែមនោះ!៕