» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6766 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666676 នាក់

សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​និង​លំ​ហាត់ប្រាណ​មិន​ទទួលយក​ការបកស្រាយ​របស់​អគ្គ​នាយក​កីឡា​រឿង​ប្រាក់រង្វាន់​២០​លាន​រៀល​ប្រកាស​ផ្អាក​ចូល​ប្រកួត​

 

 


​ភ្នំពេញ​៖​សេចក្តីប្រកាស​លើក​ទី​២៖​យើងខ្ញុំ​ជា​គណកម្មការ​ប្រតិបត្តិ និង​សមាជិក​នៃ​ខេមរៈ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​និង​លំ​ហាត់ប្រាណ មិនអាច​ទទួលយកបាន​ចំពោះ​ការបកស្រាយ​របស់ ឯកឧត្តម អ៊ុក សុទ្ធិ​ជាតិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា ដែល​សារព័ត៌មាន​ក្នុងស្រុក​បាន​ដកស្រង់​សំដី និង​ចុះផ្សាយ​នាពេល​កន្លងមក​បាន​និយាយថា “​កីឡាករ សំបូរ សុ​ភ័​ណ្ឌ ដណ្តើមបាន​ពី​ប្រទេស​ថៃ គឺមាន​វិញ្ញាសារ​ច្រើន​រហូតដល់​ទៅ​៥១​វិញ្ញាសា ហើយ​មេដាយ​ខ្លះ​ប្រកួត​ពី​ពីរ​ទៅ​បី​ប្រកួត​ក៏​ទទួលបាន​មេដាយ​ដែរ​។a sport1

ហេតុនេះ​ក្រសួង​មិនបាន​ចាត់​មេដាយ​នេះ​ជា​មេដាយមាស​ពិភពលោក​ពេញលេញ ដើម្បី​ទទួលបាន​ប្រាក់រង្វាន់​១២០​លាន​រៀល​នោះទេ ដោយ​ក្រសួង​បាន​ប្រជុំ​ប្រើប្រាស់​ប្រកាស​អន្តរក្រសួង​ដោយ​ផ្តល់ប្រាក់​រង្វាន់​ប្រមាណ​ជា​២០​លាន​រៀល​តែម្តង ដើម្បី​លើកទឹកចិត្ត​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​កីឡាករ​។

​បន្ថែម​ពីលើ​នេះ​ទៀត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​ដដែល​ក៏បាន​លើក​ឧទាហរណ៍​ភ្ជាប់​ទៅនឹង​កីឡា​ប៉េតង់​ផងដែរ ដែលជា​ប្រភេទ​កីឡា​ធ្លាប់​ដណ្តើមបាន​មេដាយមាស​ពិភពលោក​ច្រើនជាងគេ ហើយ​តែង​ទទួលបាន​នូវ​ប្រាក់រង្វាន់​១២០​លាន​រៀល​ពេញ​ថា ប៉េតង់​ទៅ​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​ម្តងៗ​មាន​ប្រទេស​ចូលរួម​ច្រើន ហើយ​វិញ្ញាសា​ត្រឹមតែ​៣​ទៅ​៤​វិញ្ញាសា​ប៉ុណ្ណោះ ទម្រាំ​ដណ្តើមបាន​មេដាយមាស​១ កីឡា​ប៉េតង់​ត្រូវ​ឆ្លងកាត់​ការប្រកួត​ច្រើន តែបើ​ធៀប​នឹង​កីឡាករ​សំបូរ សុ​ភ័​ណ្ឌ ដណ្តើមបាន​មេដាយ​ខាងលើ​គឺ​ខុសគ្នា ។​”

​បើតាម​តែ​ការបកស្រាយ​របស់​ឯក​ឧ​ត្ត​ម ស្តាប់​មើលទៅ​ហាក់ដូចជា​ឯកឧត្តម មិនបាន​សិក្សា​អោយ​គ្រប់​ជ្រុងជ្រោយ​ពី​របៀប​នៃ​ការប្រកួត​របស់​កីឡា​កាយ​វប្បកម្ម នឹងធ្វើ​ការ​តាម​អារម្មណ៍​នឹកឃើញ​របស់​បុគ្គល​ខ្លួនឯង មិន​យល់​ពី​របៀប​អោយ​ពិន្ទុ ហើយ​ហ៊ាន​វាយតំ​លៃ​មេដាយមាស​ពិភពលោក ដែល​យើង​ទទួលបាន​ថា​មិន​ពេញលេញ ចុះ​ហេតុអ្វី​បាន​ប្រទេស​៥០​ផ្សេងទៀត​គេ​អោយ​តំលៃ បែ​ជា​ក្រសួង​អប់រំ​កម្ពុជា​យើង វាយតំ​លៃ​ថា​មេដាយ​របស់​យើង​មាន​លក្ខណៈ​មិន​ពេញលេញ ហើយ​ទៅជា​យក​កីឡា​មួយ​ទៅ​ប្រៀបធៀប​ជាមួយ​កីឡា​មួយទៀត ។​ពិតណាស់​កីឡា​ប្រភេទ​នីមួយៗ ពួកគាត់​មាន​ផល​ពិបាក​រៀងៗ​ខ្លួន បើ​មិន​ដូច្នោះ​ទេ គ្រប់គ្នា​បាន​ជើងឯក​គ្រប់គ្នា​ហើយ ដែល​ហៅថា​ម្ចាស់​ពាន​ឯក នោះ​គាត់​តែម្នាក់ឯង​។​

​ត្រឡប់មកវិញ​ជាមួយ​កីឡាករ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចូលរួម​ប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​កាយ​វប្បកម្ម​ពិភពលោក​លើក​ទី​១០ (10th WBPF World Bodybuilding and Physique Sports Championships And Congress 11th - 17th December 2018) នៅ​ទីក្រុង​ឈៀង​ម៉ៃ ព្រះរាជាណាចក្រ​ថៃ ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៧ ខែ​ឆ្នូ ឆ្នាំ​២០១៨ កីឡាករ​កម្ពុ​ជាមាន​ចំនួន​៥​រូប ក្នុងនោះ​កីឡាករ​បាន​ចូលរួម​ប្រកួត​លើ​វិញ្ញាសារ​ខុសៗ​គ្នា​ទាំងអស់ សូម​បញ្ញា​ក់ថា ការប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​កាយ​វប្បកម្ម ក្នុង​មួយឆ្នាំ​មានតែ​៣​ដង​ប៉ុណ្ណោះ​។

ក្នុងនោះ​រួមមាន កំ​រឹត​អាស៊ីអាគ្នេយ៍ (៨-១០​ប្រទេស​ចូលរួម​) កំ​រឹត​អាស៊ី​(៣០-៣២​ប្រទេស​ចូលរួម​) និង​កំ​រឹត​ពិភពលោក (៤៥-៥២​ប្រទេស​ចូលរួម​) ។​ក្រុម​កីឡាករ​កម្ពុជា​ក៏​មិនបាន​ទៅ​ចូលរួម​ប្រកួត​ដោយ​ចិត្ត​ឯង ឬ​ត្រឹម​សហព័ន្ធ​ទេ​យើង​បាន​ស្នើសុំ​លិខិត​ឧទ្ទេសនាម​ត្រឹមត្រូវ​តំណាងអោយ​ជាតិ​ដើម្បី​បង្ហាញ​មុខមាត់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​លើ​វិស័យ​កីឡា​ប្រភេទ​នេះ ថា​យើង​ក៏​អាច​ធ្វើបាន​ដូច​ប្រទេស​ដទៃទៀត​ដែរ​។ ចំពោះ​កីឡា​កាយ​វប្បកម្ម មិនមាន​ច្រើន​ទេ​ដែល​បាន​កាន់​មេដាយមាស និង​សំលេង​ភ្លេងជាតិ​នៅលើ​ឆាក​អន្តរជាតិ​បន្លឺឡើង​នៅមុខ​ប្រទេស​ជាច្រើន​។​

​សូម​សាធារណៈជន​ពិចារណា​មើលថា​តើ​សម​ហេតុផល​ទេ ដែល​ក្រសួង​ធ្វើការ​បកស្រាយ​ដូចខាងលើ អញ្ចឹង​ហើយ​ពួកយើងខ្ញុំ​ជា​សមាជិក​សហព័ន្ធ​ទាំងអស់​សំរេចចិត្តថា សហព័ន្ធ​នឹង​ផ្អាក​រាល់​ការចូលរួម​ប្រកួត ទាំង​ថ្នាក់​តំបន់​អាស៊ីអាគ្នេយ៍ អាស៊ី និង​ពិភពលោក មួយរយៈ​រងចាំ​ការដោះស្រាយ​ពី​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាមុនសិន​។​

​សូម​រំ​លឹ​ង​ឡើងវិញ​ថា នៅក្នុង​ជំនួប​រវាង​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​និង​លំ​ហាត់ប្រាណ និង​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ២​កើត ខែមាឃ ឆ្នាំច សំ​រិ​ទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​និង​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០១៩ ដើម្បី​ស្តាប់​ការពន្យល់ និង​បកស្រាយ​របស់​អគ្គនាយក​ដ្ឋា​ន​កីឡា នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា​ពាក់​ពន្ធ​និង​ប្រាក់រង្វាន់​លើកទឹកចិត្ត ដែល​បាន​បាត់បង់ ពេលនោះ​សហព័ន្ធ​ទទួល​ការពន្យល់​ពី​ថ្នាក់​ដឹក​ក្រសួង តំណាង​ដោយ ឯកឧត្តម សុខ សប្បាយ​ណា និង​ឯកឧត្តម អ៊ុក សុទ្ធិ​ជាតិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា តែ​សហព័ន្ធ​មិនទាន់​យល់ព្រម​ទទួលយក​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន​ត្រឹមតែ​២០​លាន​រៀល​ទេ ដោយ​ខាង​ភាគី​ក្រសួង​ថា នឹងមាន​ការស្នើសុំ​គោលការណ៍​សារជាថ្មី​ទៅ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួង​អប់រំ និង​ក្រសួង​ពាក់​ពន្ធ ក៏ដូចជា​សម្តេច​អគ្គ​មហា​សេ​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមុនសិន យើង​ក៏បាន​យល់ព្រម​រងចាំ​ចំលើយ​ដែរ រហូតមកដល់​ពេលនេះ​ខាង​សហព័ន្ធ​មិនទាន់​បានទទួល​ចំលើយ ឬ​ដំណោះស្រាយ​ណាមួយ​ពី​ក្រសួង​ក៏ដូចជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា​នៅឡើយ​។

​សហព័ន្ធ​មើលឃើញថា ក្រសួង​មិនអោយ​តំលៃ​ដល់​សហព័ន្ធ និង​កីឡាករ​កាយ​វប្បកម្ម​ទេ តើ​ពួកយើង​ប្រឹងប្រែង​ដើម្បី​អ្វី​ទៀត​? សមាជិក​គណកម្មការ​របស់​ខេមរៈ​សហព័ន្ធ​គឺ​សុទ្ធសឹង​តែមាន​សាវតា​ជា​កីឡាករ​សុទ្ធសាធ ដូចនេះ​រាល់​ការនិយាយ​គឺ​ចេញពី​បេះដូង​កីឡាករ​ដូចគ្នា កីឡាករ​ទើប​យល់​ពី​អារម្មណ៍រ​បែបនេះ​។​

​សហព័ន្ធ​មានការ​អត់ធ្មត់​ជាខ្លាំង​ទាំង​សមាជិក និង​កីឡាករ ព្រមទាំង​អ្នកគាំទ្រ ចាប់​តាំង​ពេល​ប្រកួត​បាន​ជ័យលាភី​ជូន​ជាតិ រហូតដល់​ចេញ​លិខិត​ប្រាក់រង្វាន់ សហព័ន្ធ​តំណាង​ដោយ​លោក​អគ្គលេខាធិការ តឹក ប៊ុន​វី ស្នើសុំ​ជួប​ឯកឧត្តម អ៊ុក សុទ្ធិ​ជាតិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា ធ្វើការ​បកស្រាយ និង​ពន្យល់​បន្ថែម​ពី​ប្រាក់រង្វាន់​លើកទឹកចិត្ត តែ​ឯកឧត្តម​មិន​ទទួល​ជួប​ក្រុម​យើង​ឡើយ ។

ក្រុម​យើង​ចង់​បញ្ជៀ​ស​ណាស់​ចំពោះ​ព័ត៌មាន​អវិជ្ជមាន​ទាំងឡាយណា​ដែល​ធ្វើអោយប៉ះពាល់​ដល់​ថ្នាក់ដឹកនាំ​ក្រសួង ក៏ដូចជា​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន រហូតដល់​មាន​បាតុភាព​កីឡាករ​គាត់​ចេញ​សារ​ជា​សា​រណៈ​ខ្លួន​គាត់ ទើប​ក្រសួង​កោះអញ្ជើញ​ក្រុមការងារ​សហព័ន្ធ​ទៅ​ជួប​បន្ទាន់​។

សួរថា​តើ​ធ្វើ​ចឹ​ង​ធ្វើ​អី ចង់​ល្បី​ណាស់​មែន​ទេ​? ចង់បង្ហាញ​ពី​កំសោយ​នៃ​ការដឹកនាំ​របស់ខ្លួន​ដល់​ពិភពលោក​មែន​? ​សហព័ន្ធ ក៏ដូចជា​កីឡាករ កំពុង​រងចាំ​ចំលើយ និង​ដំណោះស្រាយ​ពី​ក្រសួង​បន្តទៀត​....​សូមជួយ​ចែករំលែក ដល់​មហាជន​បាន​ជ្រាប​ផង​
​សូម​អរគុណ​a sport a sport2 a phorn2 
​