» ក្រុមបាតុករ​កូរ៉េខាងត្បូង សម្រុកចូល​តុលាការ ក្រោយ​ការសម្រេចចិត្ត​ពន្យារ​រយៈពេល​ឃុំខ្លួន ប្រធានាធិបតី លោក Yoon Suk Yeol » សម្តេច ហេង សំរិន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​លុបបំបាត់​អំពើ​អបាយមុខ​គ្រប់​ប្រភេទ ជាពិសេស​ក្រុមក្មេងស្ទាវ​ » ចាប់បាន​ហើយ​ជនសង្ស័យ​ជនជាតិ​កូរ៉េ​ដែល​សម្លាប់​ស្ត្រី​ខ្មែរ​ញាត់​ចូឡ​ក្រោម​គ្រែ​សណ្ឋាគារ​ » លោក ដូ​ណា​ល់ ត្រាំ​មេដឹកនាំ​មាត់ឆៅ ទៅដល់​រដ្ឋធានី​វ៉ា​ស៉ី​ន​តោន ត្រៀម​ស្បថ​ចូលកាន់​តំណែង ជា​ប្រធានាធិបតី​អាមេរិក ជា​លើក​ទី​២ » តំណាង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះទៅ​វៀតណាម​សួរសុខទុក្ខ និង​ឧបត្ថម្ភ​ថវិកា ២​ម៉ឺន​ដុល្លារ ជួយ​ព្យាបាល​ស្ត្រី​រងគ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ផ្លូវ​៦០​ម៉ែត ស្លាប់ ប្តី​និង​កូន​ » ផ្ទុះ​មីនតោន​១​គ្រាប់​ទៀត នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ស្លាប់​ម្នាក់ និង​ម្នាក់ទៀត​រងរបួស​ស្រាល​ » គ្រោះ​ក្លាយជា​លាភ​!​បុរស​ស​ពិការ​ដៃ​ទាំងពីរ ប្រើ​ជើង​គូរគំនូរ​ត្រូវ​សម​ត្ត​កិច្ច​សណ្តាប់ធ្នាប់​បណ្តេញចេញ​ពី​សួន​វិមានឯករាជ្យ​ទទួលបាន​អំណោយ​! » ជំទាវ​ទីមួយ Kim Keon Hee មាន​សុខភាព​យ៉ាប់យ៉ឺន ក្រោយពី​ទុកចោល​ក្នុង វិមាន​ប្រធានាធិបតី​ម្នាក់ឯង​ » សម​ត្ត​កិច្ច​បង្វែងដាន​ករណី​យ៍​លោក បេ គឹម​ហេង និង​ភរិយា​ឈ្មោះ សុខ លី​ឆេង ម្ចាស់​សំណង់​អគារ​ចំនួន ១០ កំពស់​៣​ជាន់ ចាប់​សង់​លើ​អតីត​ដីព្រៃ​លើ​ភ្នំ​ដងរែក ជាង​៥​ហិកតា​ក្នុង​ខេត្ត​ឧ​ត្ត​រ​មាន ជ័យ !!! » បុគ្គ​លឹក​អង្គការ​ស៊ីម៉ាក់​ចំនួន​២​រូប​បាន​បាត់បង់​ជីវិត ខណៈពេល​ចុះ បោសសំអាត​គ្រាប់មីន » តុលាការ​ថៃ​ចេញ​ដីកាចាប់ខ្លួន​លោក លី រតន​រស្មី និង​ចោទប្រកាន់ថា​ជា​អ្នកបញ្ជា​ឱ្យ​ខ្មាន់ កាំភ្លើង​បាញ់សម្លាប់ លោក លិ​ម គិ​ម​យ៉ា​ » ស្ត្រី​ម្នាក់​ដេក​ក្នុង​អង្រឹង​សុខៗ ត្រូវ​ហ្វូង​ឃ្មុំ​ទិច​ស្លាប់​ភ្លាមៗ » នាយករដ្ឋមន្ត្រីរុស្ស៊ីហោះមកវៀតណាម​ចុះកិច្ចសហប្រតិបត្តិការ​នុយ​ក្លែ​អែ​ជាមួយគ្នា​ » បន្ទាប់ពី​លោក បៃ​ដិ​ន អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​ជាបន្ទាន់​នៅ ហ្កា​ហ្សា​កាតា​ថា ការចរចា​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ចុងក្រោយ​ » រុស្ស៊ី​ចាប់ខ្លួន​អតីត​ឧកញ៉ាហេង​សិទ្ធី​ដែល​ឡូឡា​ចោទ​ ​ឧកញ៉ា​ហ៊ុន​តូ​រឿង​ស៊ីដាច់​លុយ​តែ​មិនដឹង​បញ្ជូនមក​ខ្មែរ​កាល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8414 នាក់

ម្សិលមិញ 3974 នាក់

សរុប 15883940 នាក់

អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?!

​ប្រទេស​អ៊ីរ៉ង់​៖ អ៊ីរ៉ង់ បាន​ព្រមាន​អ៊ីស្រាអែល និង​សហរដ្ឋអាមេរិក​អំពី «​ការវាយប្រហារ​កាន់តែ​សាហាវ​» ប្រសិនបើ​ពួកគេ​ឆ្លើយតប​ចំពោះ​ការវាយប្រហារ ដោយ​យន្តហោះ​ដ្រូ​ន និង​មី​ស៊ី​ល​របស់ខ្លួន លើ​ទឹកដី​អ៊ីស្រាអែល​កាលពី​យប់​ថ្ងៃ​សៅរ៍ ខណៈ​អ៊ីស្រាអែល​និយាយថា «​យុទ្ធនាការ​យោធា​មិនទាន់​ចប់​នៅឡើយ​ទេ​»​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២៤​។​a iran israel5 

​នាយសេនាធិការ​កងទ័ព​អ៊ីរ៉ង់ ឧ​ត្ត​ម​សេនីយ Mohammad Bagheri បាន​ព្រមាន​ថា «​ប្រសិនបើ​អ៊ីស្រាអែល​ឆ្លើយតប​អ៊ីរ៉ង់​វិញ នោះ​ការឆ្លើយតប​របស់​យើង​នឹង​សាហាវ​ជាង​សកម្មភាព​យោធា​កាលពី​យប់មិញ​» ហើយ​ក៏បាន​ព្រមាន​ទីក្រុង​វ៉ាស៊ីនតោន​ផងដែរ​ថា ឱ្យ​ស្ថិតនៅ​ឱ្យ​ឆ្ងាយ​ពី​ជម្លោះ​របស់ខ្លួន​ជាមួយ​អ៊ីស្រាអែល បើ​ពុំ​ដូច្នោះ​ទេ​មូលដ្ឋានទ័ព​របស់​សហ​រដ្ឋ​អាមេរិក ក៏​នឹងត្រូវ​រង​ការវាយប្រហារ​ផងដែរ​។​​ការបើក​ការវាយប្រហារ របស់​អ៊ីស្រាអែល ទៅលើ​ស្ថាន​កុងស៊ុល​របស់ខ្លួន ក្នុងប្រទេស​ស៊ី​រី​កាលពី​ថ្ងៃទី ១ ខែមេសា ដែល​បានសម្លាប់​មេបញ្ជាការ​ឆ្មាំ​បដិវត្តន៍​ជាន់ខ្ពស់​ជាច្រើន​នាក់ ហើយ​វា​បាន​កើតឡើង​បន្ទាប់ពី​មានការ​ប៉ះទង្គិច​ជាច្រើន​ខែ​រវាង​អ៊ីស្រាអែល និង​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​របស់​អ៊ីរ៉ង់ ជុំវិញ​សង្គ្រាម​នៅ​តំបន់​ហ្គា​ហ្សា​។​កងទ័ព​អ៉ី​រ៉ង់ នៅ​ថ្ងៃអាទិត្យ ទី​១៤ ខែមេសា​នេះ​បាន​និយាយថា​ការវាយប្រហារ​ដោយ​យន្ដហោះ​ដ្រូ​ន និង​មី​ស៊ី​ល​លើ​អ៉ី​ស្រា​អែល ជាការ​សងសឹក ទៅនឹង​ការវាយប្រហារ​លើ​ស្ថាន​កុងស៊ុល​អ៉ី​រ៉ង់​ក្នុង​ទីក្រុង​ដា​ម៉ាស ប្រទេស​ស៊ី​រី សម្រេចបាន​រាល់​វត្ថុបំណង​របស់ខ្លួន​ទាំងអស់​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន AFP​។​
​នាយសេនាធិការ​កងទ័ព​អ៉ី​រ៉ង់ លោក Mohammad Bagheri ធ្វើការ​កត់សម្គាល់​ខាងលើ​ប្រាប់​ស្ថានីយទូរទស្សន៍​រដ្ឋ ជាមួយ​ការបញ្ជាក់​ដូច្នេះ​ថា «​ប្រតិបត្តិការ True Promise ឬ​ការសន្យា​ពិត ...​បានទទួល​ជោគជ័យ​ទាំងស្រុង​ចាប់ពី​យប់ម្សិល​មិញ រហូតដល់​ព្រឹក​នេះ (​ថ្ងៃអាទិត្យ​) និង​សម្រេចបាន​រាល់​វត្ថុបំណង​របស់ខ្លួន ទាំងអស់​»​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ការវាយប្រហារ​សង​សឹង​របស់​អ៊ីរ៉ង់ បណ្តាលឱ្យមាន​ការខូចខាត​តិចតួច​ប៉ុណ្ណោះ​នៅក្នុង​ប្រទេស​អ៊ីស្រាអែល ដោយ​ដ្រូ​ន និង​មី​ស៊ី​ល​ភាគច្រើន​របស់​អ៊ីរ៉ង់​ត្រូវបាន​បាញ់​ទម្លាក់ ដោយមាន​ជំនួយ​ពី​សហរដ្ឋអាមេរិក អង់គ្លេស និង​ហ្ស៊​កដា​នី​។​​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ លោក Amir Abdollahian បាន​និយាយថា ទីក្រុង​តេ​ហេ​រ៉ង់​បាន​ជូនដំណឹង​ដល់​សហរដ្ឋអាមេរិក​ថា ការវាយប្រហារ​របស់​ខ្លួន​លើ​អ៊ីស្រាអែល​នឹងមាន «​កម្រិត​» និង​នៅក្នុង​ការការពារ​ខ្លួន​ប៉ុណ្ណោះ​។​​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល លោក Yoav Galant បាន​និយាយថា ទោះបីជា​ការវាយប្រហារ​ត្រូវបាន​រារាំង​ក៏ដោយ យុទ្ធនាការ​យោធា​មិនទាន់​ចប់​នៅឡើយ​ទេ ហើយ​យើង​ត្រូវតែ​ត្រៀមខ្លួន​សម្រាប់​គ្រប់​កាលៈទេសៈ​ទាំងអស់​។​

​អ៊ីរ៉ង់​បាន​ចាត់ទុកថា​ការវាយប្រហារ​របស់ខ្លួន​គឺជា​វិធានការ​ការពារ​ខ្លួន​សុទ្ធសាធ ហើយ​ក៏បាន​ព្រមាន​ដែរ​ថា​នឹង​សងសឹក​កាន់តែ​ធ្ងន់ ធ្ង​រ​ជាង​នេះ ប្រសិនបើ​អ៉ី​ស្រា​អែល​ហ៊ាន​បង្ករឿង​ជាថ្មី​។​ប្រមុខ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៉ី​រ៉ង់ លោក Hossein Salami ក៏បាន​អបអរសាទរ​ផងដែរ​ចំពោះ​អ្វីដែល​លោក​ហៅថា «​ជា​ប្រតិបត្តិការ​មាន​ដែន កំណត់​មួយ ដែលមាន​គោលដៅ​លើ​សមត្ថភាព​របស់​អ៉ី​ស្រា​អែល​ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​វាយប្រហារ​លើ​ស្ថាន​កុងស៊ុល​អ៉ី​រ៉ង់​»​។ ប៉ុន្តែ​យោធា​អ៉ី​ស្រា​អែល បាន​អះអាងថា​ខ្លួន បាន​ទប់ស្កាត់​ការវាយប្រហារ​ដោយ​ជោគជ័យ ជាមួយ​ការបាញ់​ទម្លាក់​មី​ស៊ី​ល និង​ដ្រូ​ន​អ៉ី​រ៉ង់ ៩៩​ភាគរយ​ឯណោះ​។​មហាអំណាច​ពិភពលោក ដូចជា​រុស្ស៊ី ចិន និង​បារាំង ក៏ដូចជា​ប្រទេស​អារ៉ាប់ អេ​ហ្ស៊ី​ប កាតា និង​អេ​មី​រ៉ាត់​អារ៉ាប់​រួម បាន​ជំរុញឱ្យមាន​ការអត់ធ្មត់​ខ្ពស់ ដើម្បី​កុំឱ្យ​ជម្លោះ​រីក​រាលដាល​ពាសពេញ​តំបន់​។​

​អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួងការបរទេស​ចិន នៅ​ថ្ងៃអាទិត្យ ទី​១៤ ខែមេសា​នេះ បានបង្ហាញ​ការព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​ការវាយប្រហារ​ដោយ មី​ស៊ី​ល និង​ដ្រូ​ន​របស់​អ៉ី​រ៉ង់​លើ​អ៉ី​ស្រា​អែល ដែល​កំពុង​បង្កឱ្យមាន​ការភ័យខ្លាច​ពី​ហានិភ័យ​ផ្ទុះ​សង្គ្រាម​ក្នុង​តំបន់​ទាំងមូល​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន AFP​។​​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ខាងលើ បាន​គូសបញ្ជាក់​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដូច្នេះ​ថា «​ចិន​បង្ហាញ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ភាព​តានតឹង បច្ចុប្បន្ន និង​អំពាវនាវ​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​រក្សា​ការអត់ធ្មត់ និង​ភាពស្ងប់ស្ងាត់ ដើម្បី​បញ្ចៀស​ភាព​តានតឹង​នៅពេល​អនាគត​»​។ តាម​អ្នកនាំពាក្យ​រូបនេះ ដដែល ចិន​ក៏​អំពាវនាវ​ផងដែរ​ឱ្យ​សហគមន៍​អន្តរជាតិ ជាពិសេស​បណ្ដា​ប្រទេស​មាន​ឥទ្ធិពល​ធំៗ ដើរតួនាទី​ប្រកបដោយ​លក្ខណៈ​ស្ថាបនា ដើម្បី​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​។​
​តែ​ទន្ទឹមគ្នា​នឹង​ការព្រួយបារម្ភ​ចិន ជប៉ុន​ឯណោះ​វិញ​បាន​ចូលរួម​ជាមួយ​សហរដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​លោកខាងលិច បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ ការវាយប្រហារ​របស់​អ៉ី​រ៉ង់​លើ​អ៉ី​ស្រា​អែល ដោយ​បារម្ភ​ថា​ការវាយប្រហារ​នេះ​នឹង​មានតែ​ធ្វើឱ្យ​ស្ថានការណ៍​ក្នុង​តំបន់​មជ្ឈិមបូព៌ា​កាន់តែ​យ៉ាប់យ៉ឺន​តែប៉ុណ្ណោះ​។​

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ នឹង​បើក​កិច្ចប្រជុំ​មួយ នៅ​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​នេះ (​ម៉ោង​នៅ​ទីក្រុង​ញូវយ៉ក​) បន្ទាប់ពី​អ៉ី​ស្រា​អែល​ស្នើឱ្យ​ក្រុមប្រឹក្សា​មួយ​នេះ ថ្កោលទោស​ចំពោះ​ការវាយប្រហារ​របស់​អ៉ី​រ៉ង់​លើ​អ៉ី​ស្រា​អែល និង​ចាត់ទុក​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៉ី​រ៉ង់​ជា​អង្គការ​ភេរ​វករ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃអាទិត្យ ទី​១៤ ខែមេសា ឆ្នាំ​២០២៤​។​​តាម​មន្ត្រីការទូត​ម្នាក់​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ឯកអគ្គរដ្ឋទូត​អ៉ី​ស្រា​អែល​ប្រចាំ​អង្គការសហប្រជាជាតិ បាន​ស្នើឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ នៅក្នុង​លិខិត​មួយ ផ្ញើ​ទៅកាន់​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ កាលពី​ថ្ងៃ​សៅរ៍​។ «​ការវាយប្រហារ​របស់​អ៉ី​រ៉ង់​គឺជា​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សន្តិភាព និង​សន្តិសុខ​សកល ហើយ​ខ្ញុំ​រំពឹងថា​ក្រុមប្រឹក្សា​នឹង​ប្រើ ប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ប្រឆាំង​អ៉ី​រ៉ង់​»​។ នេះ​គឺជា​ការលើកឡើង​របស់​ឯកអគ្គរដ្ឋទូត​អ៉ី​ស្រា​អែល​ប្រចាំ UN លោក Gilad Erdan​។​

​គ្រប់គ្នា​ដឹង​យ៉ាងច្បាស់ ថា​អ៊ីរ៉ង់​និង​អ៊ីស្រាអែល គឺជា​សត្រូវ​ស៊ីសាច់ហុតឈាម​នឹង​គ្នា ជា​យូរលង់​មកហើយ​។ តែ​យ៉ាងណា អ៊ីរ៉ង់​មិនដែល​ប្រើប្រាស់​កម្លាំង វាយប្រហារ​ដោយផ្ទាល់​ទៅលើ​អ៊ីស្រាអែល​ទេ បើ​គិត​ចាប់ពី​របប​បដិវត្ត​អ៊ីស្លាម​អ៊ីរ៉ង់​បាន​ឡើងកាន់​អំណាច​នៅ​ឆ្នាំ​១៩៧៩​។ កន្លងមក អ៊ីរ៉ង់​បាន​ត្រឹម​ប្រើប្រាស់​កងកម្លាំង​ដៃជើង​របស់ខ្លួន ដូចជា​ក្រុម​ហេស​បូ​ឡា​លី​បង់ ក្រុម​ហ៊ូ​ទី​យេ​ម៉ែន និង​ក្រុម​ហា​ម៉ាស​ជាដើម ឲ្យ​វាយប្រហារ​ទៅលើ​អ៊ីស្រាអែល​ជំនួស​ខ្លួន​។ តែ​នៅ​លើក​នេះ វា​គឺជា​លើក​ទី​១​ហើយ ដែល​អ៊ីរ៉ង់​បញ្ជា​ដ្រូ​ន និង​បាញ់​មី​ស៊ី​ល​ចេញពី​ទឹកដី​ខ្លួន ឆ្ពោះទៅ​អ៊ីស្រាអែល​ដោយផ្ទាល់​។ ស្ថិតក្នុង​បរិបទ​ដែល​កាន់តែ​តានតឹង​ខ្លាំង​បែបនេះ មានការ​ព្រួយបារម្ភ​ខ្លាំង​ឡើង​អំពី​សង្គ្រាម​ដែល​អាច​ឆេះ​រាលដាល​ដោយ​ចំហ រវាង​គូសត្រូវ​ទាំង​២​នេះ​។​

​នៅ​ចំពោះមុខ​ក្រុមប្រឹក្សាសន្តិសុខ លោក​អគ្គរដ្ឋទូត​អ៊ីរ៉ង់​ប្រចាំ​អង្គការសហប្រជាជាតិ បាន​លើកឡើងថា ការវាយប្រហារ​របស់​អ៊ីរ៉ង់​ទៅលើ​អ៊ីស្រាអែល កាលពី​យប់​ថ្ងៃ​សៅរ៍ ឈានចូល​ថ្ងៃអាទិត្យ​ទី​១៤​មេសា គឺជា​ការសង​សិ​កដោយ​សក្តិសម​បំផុត ទៅនឹង​ទង្វើ​ឧក្រិដ្ឋ​របស់​អ៊ីស្រាអែល​ដែល​បានសម្លាប់​សមាជិក​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ (IRGC) ចំនួន​៧​នាក់ រួមទាំង​មេទ័ព​កំពូល​មួយរូប​ឈ្មោះ Mohammad Reza Zahedi ផងដែរ​។​
​។ មន្ត្រី​ទូត​អ៊ីរ៉ង់​ដដែល អះអាងថា ការវាយប្រហារ​របស់​អ៊ីរ៉ង់​គឺជា​ទង្វើ​ឆ្លើយតប​ក្នុងន័យ​ការពារ​ខ្លួន ដោយ​គោរព​ទៅតាម​មាត្រា​៥១ នៃ​កតិកាសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ការការពារ​ខ្លួន​ដោយ​ស្របច្បាប់​។

ប្រមាណ​៣​ម៉ោង ក្រោយ​អ៊ីរ៉ង់​ចាប់ផ្តើម​បាញ់​គ្រាប់​ទៅលើ​អ៊ីស្រាអែល ប្រធាន​បេសកកម្ម​អ៊ីរ៉ង់​ប្រចាំ​អង្គការសហប្រជាជាតិ បាន​បង្ហោះ​សារ​ថា “​សំណុំ​រឿងនេះ​បាន​ចប់សព្វគ្រប់​ហើយ​” ពោលគឺ​សម្រាប់​អ៊ីរ៉ង់ គឺ​អ៊ីរ៉ង់​បាន​សង​សិ​ក​អ៊ីស្រាអែល​រួចស្រេច​បាច់​ហើយ​។ បើ​និយាយ​ឲ្យ​ងាយ​ស្តាប់ គឺ​មានន័យថា​រួច​គ្នា​ត្រឹមនេះ​។​ការវាយប្រហារ​ស្ថាន​កុងស៊ុល​អ៊ីរ៉ង​នៅក្នុង​ប្រទេស​ស៊ី​រ៊ី​អ៊ីស្រាអែល មិន​ទទួលស្គាល់ថា នេះ​ជា​ទង្វើ​របស់ខ្លួន​ឡើយ​៕a iran israel a iran israel3 a iran israel4