» នាយករដ្ឋមន្ត្រី​សម្រេច​សង់ស្ពាន​ឆ្លង​អូរ​តា​ឆុង​នៅ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ រួចរាល់ ជូន​ប្រជាពលរដ្ឋ​ » អយ្យការ​ចោទ​មន្ត្រីនគរបាល​ដែល​នឹងត្រូវ​បណ្តេញ​ចេញពី​ក្របខណ្ឌ​ពី​ករណី​បើកឡាន​បុក​មនុស្ស​ស្លាប់​និង​របួស » មន្ទីរពេទ្យ​អ៊ី​ន​ធ័​រ​ឃែ​រ ឧបត្ថម្ភ​ថវិកា និង​បរិក្ខារ​មន្ទីរពិសោធន៍ ដល់​មន្ទីរពេទ្យ​ហ្លូ​ង​ម៉ែ​ » រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​បើ​ការដ្ឋាន​កសាង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​តមបន់​ទស​ចរ​បៃតង​ភ្នំ​ខ្នង​ផ្សារ » សមយុទ្ធ​នាគ​មាស​ជា​ឱកាស​សម្រាប់​ចិន​បង្ហាញ​ឥទ្ធិពល​សព្វាវុធ​យោធា​! » តើ​ករណី ការដេញ​អ្នកកាសែត​ចេញ​ក្រៅពី​សាលាឃុំ​ល្ងៀង ជា​កំហុស​មន្ត្រី​ថ្នាក់ក្រោម ឬ​ជាការ​ទទួលខុសត្រូវរ​បស់​លោក​ចៅហ្វាយខេត្ត​ត្បូងឃ្មុំ ? » បុរសអ្នកបើកបរកង់៣ត្រូវឡានបើកបុកពីក្រោយ កំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់! » ការចរចា​ពន្ធ​កម្ពុជា​-​អាមេរិក​ជុំ​ទី​១​អត់​ទាន់​បាន​អី​ទេ​ការចរចា​ជុំ​ទី​២ ធ្វើឡើង​នៅ​សប្តាហ៍​ទី​១ ខែមិថុនា » សង្គ្រាម​ពាណិជ្ជកម្ម​លើ​បញ្ហា​ពន្ធ​ធូរ​តិច ! អាមេរិក​និង​ចិន​យល់ព្រម​ចុះ​ពន្ធ​ម្ខាងៗ​១១៥% ដូច្នេះ​ពន្ធ​អាមេរិក​លើ​ចិន​យក​៣០% ពន្ធ​ចិន​លើ​អាមេរិក​យកមក​ត្រឹម​១០% » ពិតជា​អស្ចារ្យ​មែ​លោកនាយ​ដែន​ជម្រក ស្រែ​វាល ស្រុក​ឆែប ខេត្តព្រះវិហារ ចាំ​ហ្គោ​ន​ផង​ទាត់​បាល់​ខ្លួនឯង​ទៀត​ » លោក ម៉ឹង ដា​វីន មេ​ការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ពង្រាយ​មន្ត្រី​គយ និង​ប្រើ​ជន​សុ​ី​វិល អង្គុយចាំ​រាប់​ក្បាល​ឡាន ឈ្មួញ​តូច ធំ ដឹក​ជ​ញ្ជួ​ន​តំឡូង​មី ទៅ​ប្រទេស​វៀតណាម និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​វៀតណាម​ចូល​ប្រទេស​ខ្មែរ​! » ព្រះមហាក្សត្រ យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល នៅ​ខេត្តកំពង់ឆ្នាំង » ​រុ​ស្ស៉ី​ជា​អ្នកទទួលខុសត្រូវ ក្នុងករណី​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​ម៉ា​ឡេ​ស៉ី កាលពី​ឆ្នាំ​២០១៤! » ជំទាវ​ឧកញ៉ា​តី​វ៉ា​វណ្ណ​ថន​លែង​ឯកឧត្តម​ឆាត​សុ​ឆេ​ត​អ្នកនាំពាក្យ​ក្រសួង​ធម្មការ​ហើយ​! » មូលនិធិ​គន្ធបុប្ផា ថា​បេសកម្ម​ជិះ​កង់​ជាង​២​ម៉ឺន​គីឡូម៉ែត្រ ដើម្បី​កុមារ​របស់​ទីវ តារា​រិ​ទ្ធិ​មានគុណ​តម្លៃ​ខ្លាំង ចំពោះ​កុមារ​កម្ពុជា​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3144 នាក់

ម្សិលមិញ 11068 នាក់

សរុប 16673112 នាក់

អ្នកធ្វើ​រដ្ឋប្រហារ​នៅ​ប្រទេស​នី​ហ្ស​រី​យ៉ា​ជា​អង្គរក្ស​ប្រ​ធានា​ធិ​តី​

​នៅ​ប្រទេស​នី​ហ្សេ​៖ អ្នក​ផ្តួច​ផ្តើមគំនិត​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋា​ភិ​បាល​ស៊ីវិល និង​ចាប់​ដាក់​ឃុំ ប្រធានាធិបតី លោក​ម៉ូ​ហា​ម៉េ​ដ បា​ហ្ស៊ូ​ម បាន​ចេញមុខ​ប្រកាស​តាំងខ្លួន​ជា​ប្រមុខ​ដឹកនាំ​ថ្មី ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍​។ មេដឹកនាំ​របប​សឹក​នី​ហ្សេ ដែលជា​មេគំនិត ដ​ណើ្ត​ម​អំណាច​ពី​ប្រ​ធានា​ធិ​តី​គឺ​លោក​អាប់​ឌូ​រ៉ា​ហា​ម៉ាន់ ចា​នី ដែលជា​ប្រធាន​អង្គរក្ស​របស់​ប្រធានាធិបតី​ផ្ទាល់​តែម្តង​។a nizeriya1

​រដ្ឋប្រហារ​ទម្លាក់​រដ្ឋា​ភិ​បាល​ចេញ​មកពី​ការបោះឆ្នោត បង្ក​ឲ្យ​មានប្រតិកម្ម​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ និង​ថ្នាក់ដឹកនាំ​អាហ្វ្រិក​។ នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​សុក្រ ក្រុមប្រឹក្សា​សន្តិភាព និង​សន្តិសុខ​របស់​សហភាព​អាហ្វ្រិក​បានទាមទារ​ឲ្យ​ពួកយោធា​នី​ហ្សេ​ដោះលែង​ប្រធានាធិបតី និង​ត្រលប់​ចូលទៅ​បន្ទាយ​វិញ ក្នុង​រយៈពេល ១៥​ថ្ងៃ​។ ចំណែក​អាមេរិក​បានប្រកាស​គំរាម​កាត់​ផ្តាច់ជំនួយ ក្នុងខណៈពេល​បារាំង​ដែលជា​ដៃគូ របស់​នី​ហ្សេ សម្រាប់​ប្រយុទ្ធប្រឆាំង​ក្រុម​ភេរវ​និយម​នៅ​តំបន់​សា​ហែល នៅ​អាហ្វ្រិក ប្រកាស​បើក​កិច្ចប្រជុំ​សន្តិសុខ​បន្ទាន់ ដើម្បី​និយាយ​ពី​ស្ថានការណ៍​នៅ​នី​ហ្សេ​។

​នៅ​ថ្ងៃ​សុក្រ ទី ២៨ កក្កដា ២០២៣ គឺ​២​ថ្ងៃក្រោយ​ពួកយោធា​អះអាង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល​ស៊ីវិល និង​ចាប់​ប្រធានាធិបតី​ដាក់​ឃុំ មេក្រុម​អង្គរក្ស​ប្រធានាធិបតី លោក អាប់​ឌូ​រ៉ា​ហា​ម៉ាន់ ចា​នី បានចេញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ ប្រកាស​តាំងខ្លួន​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ស្រោចស្រង់​មាតុភូមិ ដែលជា​ក្បាលម៉ាស៊ីន​ថ្មី ដឹកនាំ​ថ្មី​របស់​ប្រទេស​នី​ហ្សេ​។​លោក​ប្រធានាធិបតី​បា​ហ្ស៊ូ​ម​ដែល​ចេញ​មកពី​ការបោះឆ្នោត​ប្រជាធិបតេយ្យ បាន​ព្យាយាម​បន្ធូរបន្ថយ​ភាព​តានតឹង​ផ្ទៃក្នុង តាមរយៈ​ការដោះលែង​សកម្មជន​អ្នកនយោបាយ​ប្រឆាំង​ជាដើម​តែ​អ្នក​ក្បត់​ជាម​នុស្ស​នៅក្បែរ​ខ្លួន​ទៅវិញ​។​នៅ​ថ្ងៃ​ពុធ​ទី ២៧​កក្កដា មេកង​អង្គរក្ស​រូបនេះ​បាន​បញ្ជា​ឲ្យ​ចាប់ឃុំខ្លួន​ប្រធានាធិបតី​និង​ក្រុមគ្រួសារ ចំណែក​ក្រុម​យោធា​មួយក្រុម​ដែល​អះអាងថា បានការ​គាំទ្រ​ពី​ប៉ូលិស ទាហាន និង​កង​អាវុធ ប្រកាស​ធ្វើ​រដ្ឋប្រហារ ផ្តួលរំលំ​អំណាច​ប្រធានាធិបតី​។​

​លោក អាប់​ឌូ​រ៉ា​ហា​ម៉ាន់ ចា​នី ជា​មនុស្ស​មិនសូវ​ចេញមុខ​ច្រើន​ទេ ប៉ុន្តែ នៅក្នុង​ពិភព​កងទ័ព​នី​ហ្សេ លោក​ជា​មនុស្ស​មានមុខមាត់ មាន​គេ​គោរព​ច្រើន ព្រោះ​លោក​ធ្លាប់​ដឹកនាំ​កងទ័ពជើងគោក ជើង​អាកាស មុននឹង​ត្រូវ​ប្រធានាធិបតី​មុនៗ​តែងតាំង​ជា​ប្រធាន​អង្គរក្ស​ការពារ​ប្រធានាធិបតី​រយៈពេល ១២​ឆ្នាំ​មកនេះ​។ អ្នក​ស្និទ្ធ​នឹង​លោក​ប្រធានាធិបតី បា​ហ្ស៊ូ​ម ដែល​កំពុងស្ថិត​ក្រោម​កា​រ​ចាប់​ឃុំ​របស់​ពួកយោធា បាន​ថ្កោលទោស​ការធ្វើ​រដ្ឋប្រហារ​ដែល​ធ្វើឡើង​ដើម្បី​ប្រយោជន៍​បុគ្គល ព្រោះ ថា លោក​ចា​នី​មានគំនិត​ធ្វើ​រដ្ឋប្រហារ បន្ទាប់ពី​លោក​ប្រធានាធិបតី​បា​ហ្ស៊ូ​ម​មាន​គម្រោង​កោះប្រជុំ​គណៈរដ្ឋមន្ត្រី​ដើម្បី​ដក​លោក​ចា​នី និង​កាត់បន្ថយ​ឥទ្ធិពល​រប​ស់​ក្រុម​អង្គរក្ស​ប្រធានាធិបតី​។​

​ចាប់តាំងពី​ទទួលឯករាជ្យ រួច​ចាក​ផុតពី​អាណានិគមនិយម​បារាំង​នៅ​ឆ្នាំ ១៩៦០ នេះ​ជា​លើក​ទី ៥ ដែល​ប្រទេស​នី​ហ្សេ​ជួបប្រទះ​រដ្ឋប្រហារ​យោធា​។ ប៉ុន្តែ រដ្ឋប្រហារ​នៅ​នី​ហ្សេ​លើក​នេះ​ធ្វើ​ឲ្យ​បារាំង​ដែល​ធ្លាប់ជា​ប្រទេស​អាណានិគម​មានការ​បា​រ​ម្ភ​ខ្លាំង​ជាង​ណា​ទាំងអស់​។ នី​ហ្សេ ជា​ប្រទេស​អាហ្វ្រិក​សំខាន់ ចុងក្រោយ ដែល​បារាំង​កំពុង​ចាប់ដៃ​សហការ​ផ្នែក​យោធា នៅ​តំបន់​សា​ហែល នៅក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ភេរវ​និយម ដូចជា​ក្រុម​ជី​ហាត​អ៊ីស្លាម ក្រុម​អាល់​កៃ​ដា​។ នី​ហ្សេ​បាន​ក្លាយជា​មូលដ្ឋានទ័ព​ចុងក្រោយ​របស់​បារាំង ដែល​បាន​បង្ខំចិត្ត​ដកទ័ព​ចេញពី​ម៉ាលី និង​បួ​គី​ណា​ហ្វា​សូ បន្ទាប់ពី​ប្រទេស​ទាំងពីរ​នេះ​ត្រូវ​ពួកយោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋា​ភិ​បាល​។​​នៅ​នី​ហ្សេ​រី​យ៉ា​មាន កងទ័ព​បារាំង​ប្រមាណ ១៥០០​នាក់​កំពុង​ប្រចាំការ​នៅ​មូលដ្ឋានទ័ព ដែលមាន​ទីតាំងនៅ​ព្រលានយន្តហោះ​ក្នុង​រដ្ឋធានី​របស់​នី​ហ្សេ​។​

​ការ​ខ្វល់ខ្វាយ​របស់​បារាំង​ពី​ស្ថានការណ៍​នៅ​នី​ហ្សេ ក្រៅ​តែ​ហេតុផល​ប្រយុទ្ធ​ប្រឆាំងនឹង​ភេរវកម្ម​នៅ​សា​ហែល បារាំង​តាមដាន​ជាប់​ស្ថានការណ៍​ប្រែប្រួល​នៅ​នី​ហ្សេ ដើម្បី​ហេតុផល​សេដ្ឋកិច្ច ព្រោះ​បារាំង​មាន​ក្រុមហ៊ុន​Orano ដែល​បុកគ្រឹះ​ធ្វើ​អាជីវកម្ម​ជីក​យក​រ៉ែ​អ៊ុយ​រ៉ា​ញ៉ូ​ម របស់​នី​ហ្សេ រាប់សិប​ឆ្នាំ​មកហើយ ដើម្បី រោងចក្រ​ថាមពលនុយក្លេអ៊ែរ​នៅ​បារាំង​។​​អាមេរិក​នៅតែ​បន្ត​ប្រកាស​ទទួលស្គាល់​តែ​លោក​ប្រធានាធិបតី បា​ហ្ស៊ូ​ម ជា​មេដឹកនាំ​នី​ហ្សេ របប​សឹក​នី​ហ្សេ​។ ក្រសួងការបរទេស​អា​មេ​រិ​កបាន​ព្រមាន​ពី​ការ​កាត់​ផ្តាច់ជំនួយ និង​សហប្រតិបត្តិការ​យោធា​ជាមួយ​នី​ហ្សេ​។ នៅមុន​រដ្ឋប្រហារ​កាល​ពីថ្ងៃ​ពុធ នៅ​នី​ហ្សេ អាមេរិក​ធ្លាប់​ចូលរួម​បណ្តុះបណ្តាល​កងទ័ព និង​កង​អង្គរក្ស​នី​ហ្សេ និង​មាន​ទាហាន ១០០០​នាក់​កំពុង​ប្រចាំការ​នៅ​ទឹកដី​នី​ហ្សេ​។​

​តែ​គេ​ជឿថា ក្រុម​យោធា​នី​ហ្សេ នឹងមិន​ត្រលប់​ដើរ​ថយក្រោយ ដោយសារ​ការ គំរាម​កាត់ផ្តាច់​ជំនួយ​ពី​លោកខាងលិច​នោះទេ ព្រោះថា របប​សឹក​នី​ហ្សេ នៅមាន​ច្រក​ផ្សេងទៀត​៖ ទី​១ នី​ហ្សេ​រី​យ៉ា​នៅមាន​ចិន​ដែល​នៅចាំ​ទិញ​ប្រេង​របស់ខ្លួន ហើយ​ចិន​ក៏​មិនបាន​និយាយ​រិះគន់​ការធ្វើ​រដ្ឋប្រហារ​អ្វី​ឡើយ​។​​ទី ២ នី​ហ្សេ​រី​យ៉ា​នៅ​អាចមាន​ជំនួយ​ពី​រុស្ស៊ី ដែល​ពេលនេះ ជា​គូប្រជែង របស់​អាមេរិក និង​ប្រទេស​លោកខាងលិច​។ រុស្ស៊ី អាចជា​ប្រភព​ផ្គត់ផ្គង់​ស្បៀង ជីគីមី ហើយ​និង​ជា​អ្នកលក់​អាវុធ​ដើម្បី​ឲ្យ​កងទ័ព​នី​ហ្សេ​យកទៅ​ប្រើ​សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ភេរវ​និយម​នៅ​តំបន់​សា​ហែល​ជាប់​ព្រំដែន ជាមួយ​ម៉ាលី និង​បួ​គី​ណា​ហ្វា​សូ​។​

ក្រុមបាតុករ ជាច្រើន​រយ​នាក់ ដែល​គាំទ្រ​ការធ្វើ​រដ្ឋប្រហារ​របស់​ក្រុម​យោធា បាន​ស្រែកជេរ​បារាំង បណ្តេញ​កងទ័ព​បារាំង នៅក្នុង​ការជួប​ជុំគ្នា នៅ​ទីក្រុង​ជាច្រើន នៅ​ប្រទេស​នី​ហ្សេ​។ អ្នករាយការណ៍​ព័ត៌មាន​បារាំង AFP បាន​ឲ្យ​ដឹងថា​នៅក្នុង​ក្បួន​បាតុកម្ម គេ​ឃើញ​ក្រុមបាតុករ​នី​ហ្សេ លើក​គ្រវីទង់ជាតិ​រុស្ស៊ី ស្វាគមន៍​អរគុណ​រុស្ស៊ី​។ តាម​ការវិភាគ​ខ្លះ គេ​សង្ស័យថា ចលាចល និង​ការធ្វើ​រដ្ឋប្រហារ​នៅ​នី​ហ្សេ​នេះ អាចមាន​ការ​លូកដៃ​របស់​រុស្ស៊ី ដូច​នៅ​ម៉ាលី និង​បួ​គី​ណា​ហ្វា​សូ ប្រទេស​ជាប់​ព្រំដែន​នី​ហ្សេ ដែលមាន​ក្រុម​ទាហាន​ស៊ីឈ្នួល​Wagner របស់​រុស្ស៊ី​កំពុងមាន​វត្តមាន​យ៉ាងសកម្ម​។​​មុន​ពេលមានការធ្វើ​រដ្ឋប្រហារ​លោក​ប្រធានាធិបតី​បា​ហ្ស៊ូ​ម មិនបាន​គាំទ្ររបប​យោធា​ម៉ាលី និង​បួ​គី​ណា​ហ្វា​សូ​ដែល​ទើបបាន​ថ្វើ​រដ្ឋប្រហារ ដែល​ពីមុន​ប្រទេស​ទាំងពីរ​នេះ​ធា្ល​ប់​ជា​ដៃគូ​សំខាន់​ដើម្បី​ប្រយុទ្ធ បោសសម្អាត​ពួក​ភេរវកម្មជី​ហាត នៅ​ព្រំដែន​ប្រទេស​ទាំងបី នៅ​តំបន់​សា​ហែល​។ លោក​ប្រធានាធិបតី​បា​ហ្ស៊ូ​ម លែង​សហការ​ជាមួយ​របប​សឹក​ម៉ាលី និង​បួ​គី​ណា​ហ្វា​សូ ក៏​ព្រោះតែ បារាំង អាមេរិក​និង​សហភាព​អាហ្វ្រិក ប្រកាស​ឈប់​គាំទ្រ​ប្រទេស​ទាំងពីរ​ដោយសារតែ​ការធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​។​a nizeriya a nizeriya2