
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7678 នាក់
ម្សិលមិញ 9639 នាក់
សរុប 20697849 នាក់
ភ្នំពេញ៖ នៅខាងក្រោយនៃការចាប់ខ្លួន Huaweiផែនការវាយបំបាក់ យុទ្ធសាស្ត្រ “ Made in China 2025” ជាលេស ពាណិជ្ជកម្មជាមួយចិន ជាការពិត ដោយអាមេរិក ចង់រក្សាឧត្តមភាព ជាមហាអំណាចផុតលេខ លេីវិសយ័ ឧស្សាហកម្មបច្ចេកព័ត៌មានវិទ្យា ទើបរដ្ឋការអាមេរិក បង្កើតអោយមាន ជាសង្គ្រាមពាណិជ្ជកម្ម ជាមួយចិនទៅ ដោយ Huawei បានក្លាយទៅជា គូរបដិបក្ខមួយ ដ៏ស្រួចស្រាវ សំខាន់ក្នុងការគំរាមគំហែង មកលើ ក្រុង Washington។
Huawei នេះគ្រាន់តែជាក្រុមហ៊ុនផលិត សំភារៈទូរគមនាគមន៍សោះ តែផលិតផល របស់ក្រុមហ៊ុននេះ បានធ្វើអោយប្រទេស ចិន មានឧត្តមភាព ឈរស្មើភាព និង ឈរលើសហរដ្នអាមេរិក និង លើពិភពលោកបាន។បច្ចេកទេសរបស់ Huawei បានធ្វើអោយប្រទេស ចិន ងើបទ្បើង ជាមហាអំណាចខាងយុទ្ធសាស្ត្រយោធា និងព័ត៌មានចារកម្ម រួមតាំងសមត្ថភាព ក្នុងការ hacking ព័ត៌មានផង !
មានក្រុមហ៊ុន ៥ ដែលដ៏ឆ្នើមរបស់ចិន លើផ្នែក ឧស្សាហកម្មព័ត៌មានវិទ្យា ដែលត្រូវ អាមេរិក ដាក់ទណ្ឋកម្ម រួមមាន៖
Huawei , ZTE , Hangzhou Hikvision Digital Technology , Dahua Technology និង Hytera Communications ដោយយោងទៅតាម ក្រិត្យច្បាប់ការពារជាតិរបស់ សភាទាំងពីរ ដែលបានអនុម័ត។
ក្រោមការដឹកនាំរបស់ អាមេរិក ក្រុមសម្ព័ន្ធចារកម្ម 5 Eyes រួមមាន Canada , Australia , New Zealand , UK និង USAនឹងមានវិធានការប្រឆាំង ទប់ទល់ ចិន លេីផ្នែកនេះ ។
អាចនិយាយបានថា Huawei គឺជា ឆ្អឹងខ្នង ក្នងការធ្វើអោយ ចិន ឈរទ្បើង ងើបទ្បើង ប្រែក្លាយទៅជា មហាអំណាច លើ វិស័យ Industry on the informatics Technology ស្មេីអាមេរិក និង លេសអាមេរិក នាសហសម័យនេះ៕
ដោយ:លោក ហើស សិរីធន់
អតីត ឯកអគ្គរាជទូត ប្រចាំប្រទេសឡាវ និង ហ្វីលីពីន