» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10958 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701129 នាក់

បែកធ្លាយ​រឿង​ចោរ​ថ្លើមធំ​ហ៊ាន​ចូល​លួច​រំដោះ​យក​ឡាន​សាំ​យ៉ុង​១​គ្រឿង ផ្ទុក​ឈើ​ពេញ ជា​វត្ថុតាង​ពីស្នាក់ការ រដ្ឋបាល​ព្រៃឈើ​ស្រុក​ប​កែវ

(​ខេត្តរតនគិរី​) ៖​ពិតជា​រឿង​ធំ​គួរអោយភ្ញាក់ផ្អើល​ខ្លាំង​មែនទែន និង កម្រ​នឹង​កើតឡើង​ផង ដែល​រថយន្ត​សាំ​យ៉ុង ១ គ្រឿង​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​២AF-៤៦៥៤ ផ្ទុក​ឈើ​ប្រភេទ​ប្រណិត​ខុសច្បាប់​ជាង​១​ម៉ែត្រគូប ដែលជា​វត្ថុតាង​ត្រូវបាន​ចោរលួច​ចេញពី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​បរ​កែវ​បាត់ស្រមោល​បាត់ កាលពី​វេលា​ម៉ោង​១០៖១១​នាទី​ព្រឹក ថ្ងៃទី​១៦​ខែសីហា ឆ្នាំ ២០១៨ ។a bokeo3

នេះ​បើតាម​ប្រភព​ព ព័ត៌មាន​ពី​អ្នកកាសែត​ដែល​ឈរជើង​នៅ​ខេត្តរតនគិរី បាន​រាយការណ៍​តាម​ទូរស័ព្ទ​ប្រាប់​មក​ការិយាល័យ​និពន្ធ គេហទំព័រ​សារព័ត៌មាន មាតុភូមិ www.meatophoum.com អោយដឹង​កាលពី​ល្ងាច​ថ្ង​ទី ២០​សីហា ២០១៨ នេះ ។

ទាក់ទិន​នឹង​ករណី​ខាងលើ​ត្រូវបាន​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ឈរជើង​នៅ ស្រុក​ប​កែវ ប្រាប់​អ្នកកាសែត ថា ពិតជា មាន​ករណី​បាត់ រថ យន្ត​សាំ​យ៉ុង​១​គ្រឿង​ដែលជា​វត្ថុតាង​ដឹក​បទល្មើស​ព្រៃឈើ​ពិតប្រាកដ​មែន ។

ប្រភព​បាន​បន្តទៀតថា ភ្លាមៗ​បន្ទាប់ពី​បាត់​រថយន្ត​នោះ​នៅ​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ប​កែវ រួចមក គឺ ខាង​រដ្ឋបាល​ព្រៃឈើ​ប​កែវ បានដាក់​ពាក្យ​ប្តឹងទៅ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តរតនគិរី​ផងដែរ ។​នៅក្នុង​ពាក្យបណ្តឹង​នោះដែរ​លោក ខៀវ ចន្ទី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​បានដាក់​ការសង្ស័យ​ទៅលើ​ម្ចាស់​រថយន្ត​និង​ឈើ​ជា​អ្នក​មក​លួច​តែម្តង​ព្រោះ​ធ្លាប់បាន​ទំនាក់ទំនង​មក​គាត់​ជា​មេព្រៃ​តាម​លេខ​ទូរស័ព្ទ​០៩៧-៨៥០៩ ០២២​ក្នុង​ថ្ងៃទី​១៦​ខែ សីហា​(​ថ្ងៃកើតហេតុ​)​មក​គាត់ ដើម្បី​សុំ​បំពេញ​ឯកសារ​តាម​នីតិវិធី​ផ្លូវច្បាប់​។

​ប្រភពព័ត៌មាន​ផ្សេងទៀត​បាន​លួច​បង្ហើប​ប្រាប់​អ្នកកាសែត​ថា កន្លែង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ​មាន​ព័ទ្ធរបង​ថ្ម និង​ទ្វារ​ចេញ ចូលធ្វើ​ពី​ដែក​យ៉ាងរឹងមាំ ចុះ ហេតុអ្វី​បាត់​វត្ថុតាង​បទល្មើស ងាយស្រួល​លួច​ម្លេះ ?​។​ម្យ៉ាងទៀត បើ​ដឹងថា​កន្លែង​នោះ គ្មាន​សុវត្ថិភាព ហេតុអ្វី​មិន​នាំយក​វត្ថុតាង មក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ។ ទាក់ទិន​ទៅនឹង​ករណី​បាត់​វត្ថុតាង នៃ​បទល្មើស​ព្រៃឈើ​ពី​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ប​កែវ ខាង លើ​នេះ​ប្រជាពលរដ្ឋ និង មន្ត្រីរាជការ​ក្នុង​ខេត្តរតនគិរី ដែល​បានដឹង​រឿងនេះ បានលើកឡើង​ស្រដៀង​គ្នា​ថា បើ​ខ្មោច ស្រុក​មិន​បើកដៃ ក៏​ខ្មោច​ព្រៃ​មិន​ហ៊ាន​ចូល​លួច​ដែរ ពោលគឺ​សង្ស័យ​មានការ​ស៊ំ​គ្រ​លំ​គ្នា​ក្នុង​ផលប្រយោជន៍​ណាមួយ ទើប​បាត់​វត្ថុតាង​ស្រស់ៗ​បែបនេះ ? ។

ជុំវិញ​ករណីនេះ​ការិយាល័យ​និពន្ធ​សារព័ត៌មាន មាតុភូមិ មិនអាច​សុំ​ការបំភ្លឺ​ពី លោក ខៀវ ចន្ទី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ ស្រុក​ប​កែវ​បានទេ ព្រោះ​ពុំមាន​លេខ​ទាក់​ទូរស័ព្ទ​ទាក់ទង ។ តែបើ​មាន ប្រតិកម្ម​តប​បំភ្លឺ ការិយាល័យ​យើង នឹងធ្វើ​ការចុះផ្សាយ​បំភ្លឺ​ជូន នៅពេល​ក្រោយ ព្រោះ​ការរិះគន់​គឺ​ដើម្បី​ស្ថាបនា​ជួយ​ដល់​សង្គម និង​រាជរដ្ឋាភិបាល​យើង​តែប៉ុណ្ណោះ ។ ដូច្នេះ​ចំពោះ ករណី​ខាងលើនេះ​គឹជា​រឿង​ធំ ដែល​ទៀមទារ​អោយ​ស្ថាប័ន ពាក់ព័ន្ធ​គួរ​ធ្វើការ​សុ​ើ​ប​អង្កេត ពិសេស ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ ដែលមាន​លោក​កុង្សីយ៍ វ៉េង សាខុន និង លោកនាយ ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​កង​ទ​ព័ ដែលជា​ប្រធាន​គណៈកម្មាធិការ​បង្ក្រាប​បទល្មើស​ព្រៃ ឈើ​ទូទាំងប្រទេស ជា​អ្នកទទួលខុសត្រូវ​ក្នុងការ​ដឹកនាំ​ការ អនុវត្ត​បទបញ្ជា​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន អោយមាន ប្រសិទ្ធភាព​នោះ ចេញមុខ​បើក​ការស៊ើបអង្កេត​ករណីនេះ ដើម្បី​បង្ហាញ​ការពិត​ដល់​សាធារណជន​ផង ៕ ដោយៈ សុផល Tel: 012 953 824a bokeo a bokeo1 a bokeo2 a bokeo4 
​