» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10427 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700598 នាក់

រដ្ឋមន្ត្រី​ថ្មី​ក្រសួងយុត្តិធម៌​៖ ចៅក្រម​-​ព្រះរាជអាជ្ញា​-​ក្រឡាបញ្ជី​និង​ត្រូវ​ដេញ​ចេញពី​ក្របខណ្ឌ បើ​រកឃើញ​កំហុស​ក្នុង​យុទ្ធនា​ដោះស្រាយ​សំណុំរឿង​កកស្ទះ​!

 

​ភ្នំពេញ​៖ នៅកនុង​ស​ន្និ​សិទ្ធ​សារ​ពត៍​មាន​នា​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០​នេះ​លោក កើត រិ​ទ្ធ រដ្ឋមន្ដ្រី​ក្រសួងយុត្តិធម៌ បាន​ព្រមាន​ទុក​មុន​មិន​អត់ឱន​ឲ្យ​ជាដាច់ខាត ចំពោះ​ចៅក្រម ព្រះរាជអាជ្ញា និង​ក្រឡាបញ្ជី​រូប​ណា ដែល​ឆ្លៀតឱកាស​ប្រព្រឹត្ត​អំពើពុករលួយ ក្នុងពេល​យុទ្ធ​ន​ការដោះស្រាយ​បញ្ហា​កកស្ទះ សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត​។a keut rith1 

រដ្ឋមន្ដ្រី​ក្រ​ថ្មី​សួង​យុត្តិធម៌ បាន​អះអាងថា សម្រាប់​ចៅក្រម ព្រះរាជអាជ្ញា ដែល​ប្រព្រឹត្ត​កំហុស​វិជ្ជាជីវៈ អាច​ប្រឈម​នឹង​ការបញ្ចប់​ការងារ​ភ្លាមៗ​តែម្ដង​។​«​យើង​មិន​អនុញ្ញាត​ឲ្យ​មាន​ករណី​ត្រីងៀត​ឆ្លៀត​ពង​នោះទេ មានន័យថា មិន​អនុញ្ញាត​ឲ្យ​យក​ឱកាស នៃ​យុទ្ធនាការ​នេះ ដើម្បី​ប្រព្រឹត្ត​អំពើ​ខុសច្បាប់ ឬក៏​ជា​អំពើ​មួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​នោះទេ​។ ចឹ​ង​អភិក្រម​ការងារ​នេះ យើង​នឹង​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី​ដែល​បាន​ប្រព្រឹត្ត​ខុស​នឹង​ទទួល​មកវិញ​ជាមួយនឹង​ការឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់ ទាំង​ផ្នែក​ផ្លូវច្បាប់ ទាំង​ផ្នែក​វិជ្ជាជីវៈ​»​។​

​រដ្ឋមន្ដ្រី​ក្រសួងយុត្តិធម៌​រូបនេះ បាន​សង្កត់ធ្ងន់​ទៀតថា ក្រសួងយុត្តិធម៌ ធ្លាប់បាន​ជួប​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ដែល​នេះ​មានន័យថា ប្រសិនបើ​មាន​ករណី​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​យុទ្ធនាការ​នេះ គឺ​ក្រសួងយុត្តិធម៌ នឹង​ចាត់​នីតិវិធី​ឆ្លើយតប​ដោយ​ម៉ឺងម៉ាត់​។​លោក​បន្ថែមថា ក្រសួងយុត្តិធម៌ ក៏បាន​ជួប​ជាមួយ​សាលាជម្រះក្ដី​ជាន់ខ្ពស់​ដែរ ហើយ​បន្ដទៀត​នេះ នឹង​ជួប​ជាមួយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​អង្គចៅក្រម ដើម្បី​ធានាថា កំហុស​ផ្នែក​វិជ្ជាជីវៈ ក៏ត្រូវ​ឆ្លើយតប​ជាមួយ​ការទទួលខុសត្រូវ​ផ្នែក​វិជ្ជាជីវៈ​ដូចគ្នា​ផងដែរ ហើយ​កំហុស​វិន័យ​ធំជាងគេ​ផ្នែក​វិជ្ជាជីវៈ ដែល​អាច​រកឃើញ គឺ​ការបណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​តែម្ដង​។​

​លោក​រដ្ឋមន្ដ្រី កើត រិ​ទ្ធ ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នកសារព័ត៌មាន ត្រូវ​ចូលរួម​ផ្ដល់ព័ត៌មាន​មក​ក្រសួងយុត្តិធម៌ ក្នុងករណី​ឃើញ​មាន​ភាពមិនប្រក្រតី​ណាមួយ​ដែល​បាន​កើតឡើង នៅក្នុង​យុទ្ធនាការ​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​នៅ​តុលាការ​នេះ ដើម្បី​ផ្ដល់​ភាពយុត្តិធម៌​ជូន​ជនរងគ្រោះ​។ ក្រសួងយុត្តិធម៌​ផ្ទាល់ បានកំណត់​ទិសដៅ​របស់ខ្លួន​ថា ប្រសិនបើ​មានការ​ចូលរួម​សុ​ឆន្ទៈ​ពី​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​រយៈពេល​ពី ៦​ខែ ទៅ​៩​ខែ នឹង​អាច​សម្រេច​លទ្ធផល​ប្រហែល​៥០ ទៅ​៧០​ភាគរយ​។​

​គួរ​ជម្រាប​ថា រហូតមកដល់​ពេលនេះ សំណុំរឿង​ដែល​កំពុង​ចាត់ការ​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត មាន​ចំនួន​៣៩,១៥២ សំណុំរឿង (​គ្រឿងញៀន​មាន​ចំនួន ៦,២៦០​សំណុំរឿង​) និង​មាន​អ្នក​ជាប់ឃុំ​សរុប​មាន​ចំនួន ១២,៦៥១​នាក់ (​អ្នក​ជាប់ឃុំ​នៅក្នុង​សំណុំរឿង​គ្រឿងញៀន​មាន​ចំនួន ៦,៩០០​នាក់​)​។​ផ្អែក​តាម​ទិន្នន័យ​ដែល​ប្រមូលបាន គ្រាន់តែ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ សំណុំរឿង​ដែល​នៅសល់​មិនទាន់​ចាត់ការ​រួច​ពី​ឆ្នាំ​២០១៩ មាន​រហូតដល់​១២,០០០​សំណុំរឿង ហើយ​សំណុំរឿង​ដែល​ចូល​ថ្មី មាន​ជា​មធ្យម​ប្រមាណ​ពី​៧០០​រឿង ទៅ​៩០០​រឿង ក្នុង​មួយខែ ៕a keut rith 

​