» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10828 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700999 នាក់

ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​៤​ភូមិ​បានដាក់​ពាក្យបណ្តឹង​លោក​ជំទប់​ទី​១​និង​លោក​មេ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ខុន​រ៉ង​សុំ​ឲ្យ​អភិបាលខេត្ត​អោយជួយ​ផង​



​កំពង់ឆ្នាំង ៖-​ប្រជាពលរដ្ឋ​នៅ​ឃុំ​ខុន​រ៉ង​ដែល​កើតទុក្ខ​មិន​សុខចិត្ត​ជំទប់​ទី​១ ឃុំ​ខុន​រ៉ង ទី​២ នាយប៉ុស្តិ​និង​ទី​៣​នាយរង​ប៉ុស្តិ​បាន​សុំ​ឲ្យ​អភិបាលខេត្ត​ឈួ​ល​ចាន់​ឌឿ​ន​មេត្តា​ពិនិត្យមើល​លើ​ពាក្យបណ្តឹង​និង​មាន​វិធានការ​ផង ដោយសារ​ពួគ​នោះបាន​ទៅ​ដក​បង្គោលរបង​ហ៊ុំព័ទ្ធ​ដី​របស​ពួក់គាត់​ហើយ​យកទៅ​រក្សាទុក​នៅ​សាលាឃុំ​ខុន​រ៉ង​។​a khon rong 

-​ប្រជា​ពលរ​ដ្ធ​បានដាក់​ពាក្យ់បណ្តឹង​ចំនួន​២​លើក​មកហើយ ដើម្បី​សុំអោយ អភិបាលខេត្ត​ជួយ ដោះស្រាយ​។​
1-​បណ្តឹង​ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ សាលាខេត្ត​បាន​វៃ​ត្រា​ចូល​នៅ​ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដែលមាន​ប្រជាពលរដ្ឋ​៣៣​គ្រួសារ រស់នៅ​ភូមិ​សេរី និង​ភូមិ​ល្បើក ជា​ម្ចាស់​ដី​(១៦​ហិច​តា និង​១៧​អា​)​នៅ​ចំណុច (​សេក​សេក អណ្តូង​ស្នេហ៍ និង​អណ្តូង​តា​មុំ )​ស្ថិតក្នុង​ភូមិ​កំពង់​អ៊ួ​រ សំណូមពរ​ស្នើសុំ​ដល់​ឯកឧត្តម​អភិបាលខេត្ត​មេត្តាជួយ​ដោះស្រាយ​។​

2-​បណ្តឹង​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ ឈ្មោះ ប៊ុត សុជា អាយុ​៥៥ ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ពុត អ៊ូ អាយុ​៥០ ឆ្នាំ​រស់នៅ​ភូមិ​សេរី ឃុំ​ខុន​រ៉ង ស្រុក​បរិបូរណ៍ ប្តឹង​អាជ្ញាធរ​ឃុំ​ខុន​រ៉ង និង​សមត្ថកិច្ច​ប៉ុស្តិ៍ នគរបាល ពីបទ​គំរាមកំហែង និង​បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ​អ្នកដ៍ទៃ (​ដក​បង្គោលរបង​)​។​

-​យោង​ពាក្យបណ្តឹង​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ ឈ្មោះ ប៊ុត សុជា អាយុ​៥៥ ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ពុត អ៊ូ បាន​រៀបរាប់ថា កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០ និង​២៥​នាទី មានឈ្មោះ ឈុំ សាំ ជំទប់​ទី​១ ឃុំ​ខុន​រ៉ង និង​ឈ្មោះ ទឹម សុផាត នាយប៉ុស្តិ ឈ្មោះ កែម ណុំ នាយរង​ប៉ុស្តិ បានមក​បញ្ជា​អោយ​ខ្ញុំបាទ ដក​ង្គោ​ល​របង (​ការពារ​សត្វ​ស៊ី​
​ដំណាំ​និង​ស្រូវ​)​ចេញ​ភ្លាមៗ ដោយ​មិនបាន​ជូនដំណឹង ។​រូបគាត់​២​នាក់​ប្តី​ប្រពន្ធ​មិន​ព្រម ស្រាប់តែ​អ្នក​ទាំង​៣​ខាងលើ ប្រាប់​ថាបើ​មិន​ព្រម​ដក​បង្គោល​ចេញ​ទេ​រូបគេ​ទាំង​៣ ជា​អ្នក​ដក​។​(​រឿងរ៉ាវ​បន្ថែម​សូម​ពិនិត្យមើល​ក្នុង​ខ្លឹមសារ​ពាក្យបណ្តឹង​ទាំង​លើក​ទី​១​និង​លើក​ទី​២)chhour chan1 a khon rong1 a khon rong2 a khon rong3 a khon rong4 
​។​

​